ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយ​ដឹក​ដៃ​ចៅ​ដើរ​ហាត់ប្រាណ​​រថយន្ត​បោល​បុក​ពេញទំហឹង ឮ​ថា​ចៅ​គ្មាន​សង្ឃឹម​រស់​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ចំណាស់​ម្នាក់ និង​ចៅ​រង​របួសធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ភ្លាម​ៗ ខណៈ​កំពុង​តែ​នាំ​គ្នា​ដើរ​ហាត់ប្រាណ​សុខ​ៗ​នៅ​លើ​ចិញ្ចើម​ផ្លូវត្រូវ​រថ​យន្ត​១​គ្រឿង​ដែល​គេ​ស្គាល់​ថា ជា​របស់​មន្ត្រី​នៃ​មន្ទីរ​ទេសចរ​រ៉េ​ចង្កូត​ទៅ​បុក​ពេញទំហឹង​រង​របួសធ្ងន់ ហើយ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បាក់​របង​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥៥​នាទី​ល្ងាច…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ចំណាស់​ម្នាក់ និង​ចៅ​រង​របួសធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ភ្លាម​ៗ ខណៈ​កំពុង​តែ​នាំ​គ្នា​ដើរ​ហាត់ប្រាណ​សុខ​ៗ​នៅ​លើ​ចិញ្ចើម​ផ្លូវត្រូវ​រថ​យន្ត​១​គ្រឿង​ដែល​គេ​ស្គាល់​ថា ជា​របស់​មន្ត្រី​នៃ​មន្ទីរ​ទេសចរ​រ៉េ​ចង្កូត​ទៅ​បុក​ពេញទំហឹង​រង​របួសធ្ងន់ ហើយ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បាក់​របង​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥៥​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្រាល​កៅស៊ូ​១ កន្លែង​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ អ៊ុយ ទី ភេទ​ស្រី អាយុ​៥៧​ឆ្នាំ រង​របួសធ្ងន់ និង​ចៅប្រុស​ម្នាក់​ទៀត​ឈ្មោះ រិ​ទ្ធ ពិ​ទូ អាយុ​៩​ឆ្នាំ រង​របួស​ធ្ងន់ធ្ងរ​សន្លប់​មិន​ទាន់​ដឹងខ្លួន​ទាំង​២​នាក់​រស់នៅ​ក្នុង​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មន្ត្រី​នៃ​មន្ទីរ​ទេសចរ​ខេត្ត មិន​ស្គាល់​អត្តសញ្ញាណ​ដោយ​បើកបរ​រថយន្ត​ម៉ាក​ឆៀ​រ៉ូ​ឡែ​ត ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ​ រដ្ឋ២៧ ២-០០៥២ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ចំណាស់ និង​ចៅប្រុស​ម្នាក់​ដើរ​កាន់​ដៃ​គ្នា​នៅ​លើ​ចិញ្ចើម​ផ្លូវ​ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​មាន​រថយន្ត​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​រ៉េ​ចង្កូត​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បណ្តាល​ឱ្យ​ចៅប្រុស​ដួល​សន្លប់​នៅ​ក្រោម​រថយន្ត​បាក់ដៃ​បាក់ជើង និង​យាយ​ខ្ទាត​ចេញពី​រថយន្ត ។ ពេល​នោះ​គេ​ឃើញ​ម្ចាស់​រថយន្ត​បម្រុង​បើកប​រថយន្ត​រត់គេច​ក៏​បួង​ចង្កូត​បន្ថែម​ល្បឿន​ជ្រុល​ទៅ​បុក​របង​មន្ទីរ​ធនធាន​ទឹកបាក់​អស់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​មិន​នៅ​ធ្វើការ​ដោះស្រាយ​នោះ​ទេ​ដោយ​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​ហើយ​គេ​សង្ស័យ​ថា អ្នកបើកបរ​ខាងលើ​ស្រវឹងស្រា​ជោកជាំ​បានជា​ចូល​មក​ដល់ទី​ប្រជុំជន​ដែល​មាន​មនុស្ស​អ៊ូអរ​នៅ​តែ​បើក​លឿន​បែប​នេះ ។

ក្រោយមក​រថយន្ត​បង្ក​ខាងលើ​ត្រូវ​បាន​នគរបាល​ចរាចរ​ខេត្ត​អូស​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការ​ខេត្ត​រង់ចាំ​ម្ចាស់​ចូល​មក​ធ្វើការ​ដោះស្រាយ ។ ចំណែក​ក្មេង​ប្រុស​ដែល​រង​របួសធ្ងន់​មិន​សង្ឃឹម​រស់​នោះ​ទេ ខណៈ​យាយ​របស់​គេ​បានដឹង​ខ្លួន​ឡើង​វិញ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ