ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលតែមាឌទៅដឹងហើយ បង្អាប់​ធាត់​ចុះ​ធាត់​ឡើង ស្ទុះ​ដាក់​ប្រាវ​សន្លប់​ស្តូក

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​មាឌធំ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ម្នាក់​ដែល​ធ្វើការ​ជាមួយ​គ្នា​បណ្តាល​ឱ្យ​រង​របួស​ជា​ទំងន់ ។ ករណី​ហិង្សា​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​តាំង​ស្រឡៅ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច…

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​មាឌធំ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ម្នាក់​ដែល​ធ្វើការ​ជាមួយ​គ្នា​បណ្តាល​ឱ្យ​រង​របួស​ជា​ទំងន់ ។ ករណី​ហិង្សា​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​តាំង​ស្រឡៅ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ដោក លិ​ន ភេទ​ស្រី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​តាំង​ស្រឡៅ (​ថ្នល់រ​ទះ​ភ្លើង​) បន្ទាប់​ពី​បាន​ប្រើ​ហិង្សា​វាយ​ទៅ​លើ​ឈ្មោះ ទូច សុខ​ឡៃ ភេទ​ស្រី អាយុ​២១​ឆ្នាំ ដែល​ស្នាក់​នៅ​ធ្វើការ​ខារ៉ាអូខេ​ចំណុច​ផ្ទះ​កើតហេតុ​ខាងលើ ។

យោង​តាម​ការ​សាកសួរ​សាក្សី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គ្មាន​អ្នក​ណា​ដឹង​ថា អ្នក​ទាំង​២​មាន​ទំនាស់​នឹង​គ្នា​រឿង​អ្វី​ឡើយ ។ ពេល​ស្ត្រី​រង​គ្រោះ​កំពុង​អង្គុយ​សុខ​ៗ​ស្រាប់តែ​ស្ត្រី​ដៃដល់​មិនដឹង​មកពីណា​បាន​ស្ទុះ​ទៅ​វាយ​ស្ត្រី​រង​គ្រោះ​បណ្តាល​ឱ្យ​សន្លប់​ស្តូកស្តឹង​តែ​ម្តង ។ បន្ទាប់​ពី​ឃើញ​ហេតុការណ៍​បែប​នេះ​អ្នកធ្វើការ​ជាមួយ​គ្នា​បាន​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​អន្តរាគមន៍​ឃាត់ខ្លួន​ស្ត្រី​ដៃដល់ ហើយ​បាន​បញ្ជូន​ស្ត្រី​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។

បើ​តាម​ការ​សាកសួរ​រវាង​ស្ត្រី​រង​គ្រោះ និង​ស្ត្រី​ដៃដល់​គឺ​មិន​មានរឿង​អ្វី​ធំដុំ​នោះ​ទេ គឺ​ជម្លោះ​កើត​មាន​ដោយសារ​តែ​ការ​និយាយ​បង្អាប់​គ្នា​រឿង​មាឌតូច​មាន​ធំ ។ ជាង​នេះ​ទៅ​ទៀត​គឺ​ម្នាក់​ក្នេ​ង​ម្នាក់​ចាស់ ស្ត្រី​រង​គ្រោះ​មាន​អ្នក​ចូល​ចិត្តច្រើន ចំណែក​ស្ត្រី​ដៃដល់​មិនសូវ​មាន​អ្នក​ចូល​ចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ