ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូន​រន្ធត់​ដល់​សន្លប់ ពេល​ឃើញ​បង​ត្រូវ​រថយន្ត​កិន​ស្លា.ប់​ភ្លាម​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​បើក​ពីក្រោយ​កិន​ចំ​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​២​នាក់​ទៀត មិន​មាន​រង​របួស​ឡើយ គ្រាន់តែ​រង​កាល​ភិតភ័យ ខណៈ​អ្នក​ទាំង​បី​ជិះ​រ៉ឹ​ម៉ក​ដឹក​ទ្រុងមាន់​ត្រឡប់​មក​ពី​កំ​បូល​វិញ គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២១​និង​១៥​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​បើក​ពីក្រោយ​កិន​ចំ​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​២​នាក់​ទៀត មិន​មាន​រង​របួស​ឡើយ គ្រាន់តែ​រង​កាល​ភិតភ័យ ខណៈ​អ្នក​ទាំង​បី​ជិះ​រ៉ឹ​ម៉ក​ដឹក​ទ្រុងមាន់​ត្រឡប់​មក​ពី​កំ​បូល​វិញ គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមេសា ២០១៨ នៅ​ចំណុច​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ហេង ងី​ម ហៅ​តឿ អាយុ​៣២​ឆ្នាំ មុខរបរ​អ្នក​បោច​មាន់ ស្នាក់​នៅ​ភូមិ​ត្នោត​ជ្រំ​៤ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មានស្រុក​កំណើត​នៅ​ភូមិ​ក្បាល​ត្រាច​ឃុំ​ស្រែ​ចាក ស្រុក​ស្នួល ខេត្តក្រចេះ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា មុន​កើតហេតុ​ឃើញ​រ៉ឺ​ម៉ក​ខាងលើ​ដឹក​ទ្រុងមាន់​ពេញ​រ៉ឺ​ម៉ក ដោយ​មាន​បុរស​០៣​នាក់​ផង ពេល​នោះ​ជន​រង​គ្រោះ​បាន​អង្គុយ​ផ្នែក​ខាងឆ្វេង​ដៃ​ជាប់​អ្នក​បើក ខណៈ​មក​ដល់​ចំណុច​ខាងលើ ឃើញ​រ៉ឺ​ម៉ក​រ៉េ​ចង្កូត បណ្តាល​ឲ្យ​ធ្លាក់​ជន​រង​គ្រោះ គាប់​ជួន​ពេល​នោះ​មាន​រថយន្ត​កូរ៉េ​ពណ៌​ស ខាងក្រោយ​មិន​ចាំ​ស្លាក​លេខ បើក​មក​ពីក្រោយ​ក​៨​កិន​ចំ​ក្បាល​បុរស​ដែល​ធ្លាក់​នោះ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​២​នាក់​ទៀត​មិន​មាន​រង​របួស​ឡើយ គ្រាន់តែ​រង​ការ​ភិតភ័យ ចំណែក​រថយន្ត​ខាងលើ​ក្រោយ​ពី បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ហើយ បាន​បើក​រត់​បាត់​ស្រមោល ។

តាម​សម្តី​យុវជន​អ្នក​បើក​រ៉ឺ​ម៉ក​ខាងលើ​បាន​ប្រាប់​ថា មុន​កើតហេតុ​ខ្លួន​អ្នក​បើក​រួម និង​បុរស​២​នាក់​ទៀត ត្រូវ​បាន​ថៅកែ​ឲ្យ​ដឹក​មាន់​យក​ទៅ​ឲ្យ​ម៉ូយ នៅ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កំ​បូល ក្រោយ​ពី​ដាក់​ម៉ូយ​ហើយ បាន​បើក​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​មក​ដល់​ចំណុច​ខាងលើ​មាន​រថយន្ត​មួយ​គ្រឿង​ពណ៌​ស ប្រភេទ​មាន​ក្លុ​ប​ផ្នែក​ខាងក្រោយ មិន​ចាំ​ស្លាក​លេខ បាន​បើក​មក​កៀរ បណ្តាល​ឲ្យ​ធ្លាក់​ជន​រង​គ្រោះ​ចូល​ក្រោម​រថយន្ត​តែ​ម្តង​ទៅ ក្រោយ​កិន​ហើយ​រថយន្ត​បើ​កករ​ត់បា​ត់ទៅ ។

ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ គេ​សង្កេត​ឃើញ​បុរស​ម្នាក់​ដែល​ជា​ប្អូនជីដូនមួយ​អ្នក​ស្លាប់​ក្រោយ​ពី​ឃើញ​បង​ស្លាប់​បែប​នេះ​រន្ធត់​ចិត្តខ្លាំង​ហើយ​ក៏​បាន​សន្លប់​បាត់បង់​ស្មារតី​រហូត​ដល់​បងប្អូន​រឹត​ច្របាច់​ឲ្យ​មួយសន្ទុះ​ទើប​ដឹងខ្លួន​ឡើង​វិញ ។ សព​បុរស​ខាងលើ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ