ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​នាក់​ប្តី​ប្រពន្ធ​ប្រកប​មុខរបរ​នេះ​ពិតជា​អស្ចារ្យ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កន្លង​ទៅ​កោះសន្តិភាព ធ្លាប់​បាន​ចុះ​ផ្សាយ​រួច​មក​ហើយ​ស្តី​ពី​កសិករ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ចាប់​មុខរបរ​ភ្ញាស់​កូន​មាន់​លក់ អាច​បង្កើន​ជីវភាព​គ្រួ​សារបាន​មួយ​កម្រិត ។ ប៉ុន្តែ​បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ រួច​មក​ធ្វើ​ឲ្យ​គ្រួសារ​កសិករ​នោះ​កាន់តែ​ល្បី​ជា​បន្តបន្ទាប់​រហូត​ដល់​បច្ចុប្បន្ន ដោយ​ពួក​គាត់​បាន​ទទួល​ជោគជ័យ លើ​មុខរបរ​នេះ…

ខេត្តកំពង់ឆ្នាំង ៖ កន្លង​ទៅ​កោះសន្តិភាព ធ្លាប់​បាន​ចុះ​ផ្សាយ​រួច​មក​ហើយ​ស្តី​ពី​កសិករ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ចាប់​មុខរបរ​ភ្ញាស់​កូន​មាន់​លក់ អាច​បង្កើន​ជីវភាព​គ្រួ​សារបាន​មួយ​កម្រិត ។ ប៉ុន្តែ​បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ រួច​មក​ធ្វើ​ឲ្យ​គ្រួសារ​កសិករ​នោះ​កាន់តែ​ល្បី​ជា​បន្តបន្ទាប់​រហូត​ដល់​បច្ចុប្បន្ន ដោយ​ពួក​គាត់​បាន​ទទួល​ជោគជ័យ លើ​មុខរបរ​នេះ ។

ពួក​គាត់​បាន​និយាយ​ថា គាត់​មិន​អាច​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន​បាន​ទេ ហើយ​គាត់​បាន​ទម្លាក់​ចោល​ភ្ញៀវ​កំ​ម៉​ង់​ទិញ​ខ្លះ ក្នុង​ខែមេសា និង​ឧសភា​នេះ ។

លោក ប៉ែន ចាន់​ណា អាយុ​៤០​ឆ្នាំ និង​ភរិយា​ឈ្មោះ ប៊ី ធី​រ៉េ​ន អាយុ​៣០​ឆ្នាំ ជា​កសិករ​ប្រកប​មុខរបរ​ភ្ញាស់​កូន​មាន់​ស្រែ​លក់ រស់នៅ​ក្នុងភូមិ​ក្បាលដំរី ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច បាន​និយាយ​ឱ្យ​ដឹង​ថា ៖ ក្រុម​គ្រួសារ​របស់​លោក​បាន​ចាប់ដៃ​គ្នា​ប្រកប​របរ​ភ្ញាស់​កូន​មាន់​ស្រែ​លក់​មក​ដល់​ពេល​នេះ មាន​រយៈពេល​៥​ឆ្នាំ​ហើយ ។

ប៉ុន្តែ​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នេះ គាត់​កាន់តែ​ទទួល​បាន​ជោគជ័យ​លើ​មុខរបរ​នេះ ដោយ​បានការ​គាំទ្រ​ពី​អតិថិជន​យ៉ាងច្រើន ដែល​មាន​មក​ពី​ខេត្តកំពង់ចាម កំពត ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង និង​ខេត្ត​មួយ​ចំនួន​ទៀត ។
បច្ចុប្បន្ន​នេះ​ក្រុម​គ្រួសារ​លោក​អាច​ភ្ញាស់​កូន​មាន់​ស្រែ​លក់​បាន​ក្នុង​១​ខែ​ៗ​ពី​៣​ពាន់​ទៅ​៤​ពាន់​ក្បាល ប៉ុន្តែ​ចំនួន​នេះ មិន​អាច​បំពេញ​តាម​ការ​កំ​ម្ម៉​ង់​ទិញ​របស់​អតិថិជន​ឡើយ ហើយ​គាត់​បាន​សុំ​ទោស អង្វរ​ចំពោះ​អតិថិជន​ដែល​មក​ក្រោយ​គេ​ដោយ​ប្រាប់​ថា គាត់​ផលិត​កូន​មាន់​លក់​មិន​ទាន់​ទេ តែ​បាន​សន្យា​លក់​ឲ្យ​ខែ​បន្ទាប់​ទៀត ។

កសិករ​រូប​នោះ​បាន​បញ្ជាក់​ថា ពងមាន់​ស្រែ​ដែល​គាត់​ទិញ​ចូល​១​គ្រាប់​៨​រយ​រៀល គាត់​បាន​យក​មក​ដាក់​ទូរ​កំ​ម្តៅ​ភ្ញាស់​ដោយ​ចរន្តអគ្គិសនី​រយៈពេល​ពី​១៨​ទៅ​២១​ថ្ងៃ​កូន​មាន់បាន​ញាស់ ហើយ​រយៈពេល​ត្រឹម​១​ស​ប្តា​ហ៍ កូន​មាន់​ទាំងនោះ​នឹង​ចាប់​លក់​ហើយ​ក្នុង​តម្លៃ​៣៧០០​រៀល កូន​មាន់​១​ក្បាល តែ​មុន​ចាប់​លក់​គាត់​ត្រូវ​ចាក់​ថ្នាំ​វ៉ាក់សាំង​ជា​មុន ។

លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បើ​ចង់​ទិញ​កូន​មាន់​មាន​សុខភាព​ល្អ​ទៅ​ចិញ្ចឹម ឬ​បងប្អូន​ខ្លះ​ដែល​ចង់​ចេះ​ភ្ញាស់​កូន​មាន់​ដូច​គាត់ សូម​មក​ទំនាក់ទំនង​ជាមួយ​គាត់​តាម​អា​ស័​យ​ដ្ឋា​ន​ដូច​ខាងលើ ។

សូម​បញ្ជាក់​ដែរ​ថា កសិករ​រូប​នោះ​ប​ច្ចប្ប​ន្ន​មាន​ពីរ​ទូរ​សម្រាប់​ភ្ញាស់​កូន​មាន់ ពាក់កណ្ដាល​ស្វ័យប្រវត្តិ​បាន​ចំនួន​៥​ទូរ តែ​មិន​អាច​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន​បាន គាត់​បាន​បង្កើន​ការ​ភ្ញាស់​កូន​មាន់​ស្រែ​ឱ្យ​បាន​ច្រើន ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន ។ មុខរបរ​មួយ​នេះ​បើ​យើង​គណនា​ជា​មធ្យម​គាត់​លក់​កូន​មាន់បាន​៣​ពាន់​កូន ក្នុង​កូន​មាន់​១​ក្បាល​ថ្លៃ​៣៧០០​រៀល នោះ​យើង​ឃើញ​ចំណូល​របស់​គាត់ ហើយ​បើ​យើង​ដក​ថ្លៃ​ពងមាន់​ទិញ​ចូល​៨​រយ​រៀល​ក្នុង​១​គ្រាប់ បូ​ករូម​ទាំង​ថ្លៃ​ភ្លើង​អគ្គី​ស​នី​ក្នុង​១​ខែ​៥៥​ម៉ឺន​រៀល នោះ​យើង​នឹង​ឃើញ​ប្រាក់​ចំណេញ​គាត់​ហើយ គឺ​មិនធម្មតា​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ