ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាពថ្មី… ក្លែងធ្វើសង្ឃវាយប្លន់តាចាស់​ម្នាក់​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជន​ក្លែង​ជា​សង្ឃ​ពីរនាក់​ ត្រូវ​សមត្ថកិច្ច​តាម​ស្ទាក់​ចាប់ខ្លួន បន្ទាប់​ពី​ពួក​គេ​សុំ​ម៉ូតូ​បុរស​ចំណាស់​ម្នាក់​ជិះ​ដោយសារ លុះដល់​កន្លែង​ស្ងាត់​ក៏​ប្លន់​យក​ម៉ូតូ​ជិះ​រត់គេច​មកលាក់ខ្លួន​ក្នុងស្រុក​ព្រះស្តេច ។ ការ​ឃាត់​ខ្លួន​ជន​ក្លែងភេទ​នេះ​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៦ ​មេសា…

ខេត្តព្រៃវែង ៖ ជន​ក្លែង​ជា​សង្ឃ​ពីរនាក់​ ត្រូវ​សមត្ថកិច្ច​តាម​ស្ទាក់​ចាប់ខ្លួន បន្ទាប់​ពី​ពួក​គេ​សុំ​ម៉ូតូ​បុរស​ចំណាស់​ម្នាក់​ជិះ​ដោយសារ លុះដល់​កន្លែង​ស្ងាត់​ក៏​ប្លន់​យក​ម៉ូតូ​ជិះ​រត់គេច​មកលាក់ខ្លួន​ក្នុងស្រុក​ព្រះស្តេច ។ ការ​ឃាត់​ខ្លួន​ជន​ក្លែងភេទ​នេះ​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៦ ​មេសា វេលា​ម៉ោង​១៤​ និង​៣០​នាទី​នៅ​ចំណុច​វាល​ស្រែ​ភូមិ​តា​មូង ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ។

សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជន​ក្លែងភេទ​ទាំង​២​នាក់​នេះ ​ម្នាក់​ឈ្មោះ សុ​ី​ម វិសាល ​អាយុ​២២​ឆ្នាំ នៅ​ភូមិ​តា​ប្រុយ ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក និង​ម្នាក់​ទៀត​ឈ្មោះ ប៉ុ​ល បញ្ញា ​អាយុ​២០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ។ ប្រភព​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ជន​អគតិ​​ទាំង​ពីរ​នាក់​នោះ​បាន​បន្លំ​គ្រង​ស្បង់​ចីវរ ​ហើយ​បាន​ដើរ​នៅ​តាម​ផ្លូវ ពេល​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ ឈឹ​ម ខឿន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ នៅ​ភូមិ​ស្នួល ឃុំ​ធា​យ ស្រុក​បាភ្នំ ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវ​តែ​ម្នាក់ឯង​ក៏​បាន​ហៅ​ឱ្យ​ឈប់ ។

ដោយសារ​ឃើញ​ព្រះសង្ឃ​និមន្ត​តាម​ផ្លូវ​ហៅ គាត់​ក៏​ឈប់ នៅ​ពេល​ឈប់​ម៉ូតូ​ជន​ក្លែង​ជា​សង្ឃ​នោះ​ ក៏​បានឱ្យ​ម្ចាស់​ម៉ូតូឌុប​ខ្លួន​មក​វត្ត​បឹង​ក្រ​ទឹប ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ជន​ទាំង​ពីរ​នាក់​នោះ​បាន​ទាញ​ជន​រង​គ្រោះ​ផ្តួល ហើយ​ចង​មុខ​ឱ្យ​ដេក​ផ្ងារ និង​វាយ​ចំនួន​២​ដៃ ឈូស​៥​ជើង​ហើយ​ក៏​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​C១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ព្រៃវែង​១G-១៣៩៣ បើក​គេចខ្លួន​ទៅ​ទិស​ខាងជើង ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ស្ទាក់ កម្លាំង​ខ្លះ​ដេញ​តាម​ទៅ​ដល់​ចំណុច​ភូមិ​សុ​ណ​ន​ចៃ ឃុំ​ក្រាំង​ស្វាយ ស្រុក​ព្រះស្តេច​ ទើប​កម្លាំង​សមត្ថកិច្ច​ដេញ​ទាន់​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ ​រួម​នឹង​ម៉ូតូ​ផង​ដែរ ។

គួរ​ឱ្យ​ថ្កោលទោស​ចំពោះ​ក្រុម​ជន​កំហូច​ដែល​ក្លែងខ្លួន​ជា​សង្ឃ​ធ្វើ​សកម្មភាព​ប្លន់ ទោះបីជា​បែប​ណា​ព្រះ​មិន​ជួយ​មាន​តែ​បរាមុខ ។

អត្ថបទសរសេរ ដោយ