ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ ប៉ោយប៉ែតភ្លៀង​ធ្លាក់ជន់​លិច​ផ្លូវ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​តាំងពី​៤​ទៀប​ភ្លឺ មក​ទល់​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា នេះ បង្ក​ទៅ​ជា​ជំនន់​ទឹកភ្លៀង​បណ្តាល​ឱ្យ​ផ្លូវ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត រង​ការ​ជន់​លិច ។…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​តាំងពី​៤​ទៀប​ភ្លឺ មក​ទល់​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា នេះ បង្ក​ទៅ​ជា​ជំនន់​ទឹកភ្លៀង​បណ្តាល​ឱ្យ​ផ្លូវ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត រង​ការ​ជន់​លិច ។

សេចក្តីរាយការណ៍​បន្ត​ថា ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​បោកបក់​ផង​ដែរ ។ ដងផ្លូវ​ជាតិ​ត្រង់​ចំណុច​រង្វង់​មូល ក៏​ដូច​ជា​បរិវេណ​ការិយាល័យ​គយ និង​រដ្ឋាករ និង​តាម​ផ្លូវ​បេតុង​មួយ​ចំនួន សា​សា​រៀន ចំណតរថយន្ត​តូច​-​ធំ ត្រូវ​រង​ការ​ជន់​លិច ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា លោក​សាន ស៊ា​ន​ហូ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ពុំ​មាន​របាយការណ៍​ថា​មាន​គ្រោះថ្នាក់​ធម្មជាតិ​ទៅ​លើ​ប្រជាពលរដ្ឋ​នោះ​ទេ ។ លោក​បន្ត​ថា ពេល​នេះ​លោក​កំពុង​ចុះ​ពិនិត្យ​មើល​ទីតាំង​រង​ការ​ជន់​លិច ហើយ​បាន​ណែនាំ​ដល់​ចៅសង្កាត់​ប៉ោយ​ប៉ែ​ត ឱ្យ​យក​គ្រឿងចក្រ​ចុះ​កាយ​រំដោះ​ទឹក​ចំណុច​ណា ដែល​មាន​ជំនន់​ទឹកភ្លៀង​ខ្លាំង ។

អត្ថបទសរសេរ ដោយ