ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វ័យ​កណ្ដាល​មាន​សតិ​មិនល្អ​ម្នាក់​លង់ទឹក​ស្ទឹង​ស្លា.ប់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​វិកលចរិត​ម្នាក់​បាន​ស្លាប់ សង្ស័យ​ជំងឺ​ឧស្សាហ៍​ប្រកាច់​រើ​ឡើង បណ្ដាល​ឲ្យ​ធ្លាក់​ទឹកស្ទឹង​លង់​ស្លាប់​គ្មាន​អ្នកដឹង ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែមេសា…

ខេត្តព្រៃវែង ៖ បុរស​វិកលចរិត​ម្នាក់​បាន​ស្លាប់ សង្ស័យ​ជំងឺ​ឧស្សាហ៍​ប្រកាច់​រើ​ឡើង បណ្ដាល​ឲ្យ​ធ្លាក់​ទឹកស្ទឹង​លង់​ស្លាប់​គ្មាន​អ្នកដឹង ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​មាត់​ស្ទឹង​កំពង់​ដូន​ចេក ភូមិ​ពារាំង ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ពុធ ទូច ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ពារាំង ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​គឺ​មនុស្ស​វិកលចរិត​ដែល​តែងតែ​ប្រកាច់​ជា​ញឹកញាប់ ហើយ​នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​អាច​ហ្នឹង​ជំងឺ​រើ​ឡើង​នៅ​ពេល​ដើរ​ជិត​មាត់​ស្ទឹង​ទើប​រអិល​ធ្លាក់​ទឹកស្ទឹង​បណ្ដាល​ឲ្យ​ឈ្លក់ទឹក​លង់​ស្លាប់​បែប​នេះ​ទៅ ។ ក្រោយ​ពេល​ពិនិត្យ​រួចរាល់ សាកសព​បាន​ប្រគល​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុ្យ​តាម​ប្រៃ​ណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ