ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ដួល​រថយន្ត​មក​ដល់​កិន​ធ្លាយ​ខួរ​ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​គីឡូម៉ែត្រ​លេខ​១៣៥-១៣៦ ស្ថិត​នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧…

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​គីឡូម៉ែត្រ​លេខ​១៣៥-១៣៦ ស្ថិត​នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ អែម ស៊ី​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ត្រូវ​បាន​រថយន្ត​ប្រភេទ​វេ​អង​១​គ្រឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣C-៦៥៦៦ កិន​ពីលើ​បណ្ដាល​ឲ្យ​ធ្លាយ​ខួរ​ស្លាប់ ។

នគរបាល​ចរាចរណ៍​ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​មាន​គ្រោះថ្នាក់​រវាង​ម៉ូតូ និង​ម៉ូតូ​ដោយ​អ្នក​ជិះ​ម៉ូតូ​វេ​វ​បាន​ដួល​នោះ ក៏​ប្រញាប់​លើ​ជិះ​រត់គេច​ខ្លួន​ចេញ​ទៅ​បាត់ ចំណែក​បុរស​ខាងលើ​ដែល​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ជិះ​ចេញពី​ហាង​កាហ្វេ​ឆ្លងផ្លូវ ពី​ត្បូង​ទៅ​ជើង​បញ្ឆិត​ទៅ​លិច ដែល​បាន​ដួល​ទៅ​លើ​ថ្នល់ជាតិ ចៃដន្យ​ស្រប​ពេល​នោះ​រថយន្ត​មក​ដល់​ក៏​កិន​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។ រថយន្ត​បាន​ព្យាយាម​បើក​រត់គេច​បាន​ចំងាយ​ប្រមាណ​ជា​១​ពាន់​ម៉ែត្រ ក៏​ឈប់​អែប​ផ្លូវ​ហើយ​អ្នកបើកបរ​រថយន្ត​ក៏​ប្រញាប់​បើកទ្វារ​រថយន្ត​រត​គេចខ្លួន​បាត់ ។

នគរបាល​ចរាចរណ៍​ស្រុក​ត្បូងឃ្មុំ ប្រាប់​បន្ត​ថា រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​ដោះស្រាយ​តាម​ច្បាប់ តាម​រយៈ​ផ្លា​ក​លេខ​រថយន្ត​នេះ សមត្ថកិច្ច​នឹង​ទាក់ទង​ទៅ​មន្ទីរ​សាធារណៈ និង​ដឹក​ជញ្ជូន​ខេត្ត ដើម្បី​រក​ម្ចាស់​រថយន្ត​នៅ​ខេត្ត​ណាមួយ ក្នុង​ចំណោម​២៥​ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស​នោះ ។ សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ទៅ​សាច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ