ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ស្វាយ​បុក​រថយន្ត​ដឹក​ត្រីប្រឡាក់​ក្រឡាប់​ផ្ងារជើង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ត្រីប្រឡាក់​មួយ​គ្រឿង​បាន​ក្រឡាប់​បះជើង​នៅ​កណ្ដាល​ថ្នល់​បន្ទាប់​ពី​ត្រូវ​រថយន្ត​១​គ្រឿង​ទៀត​បុក​ពីក្រោយ​ពេញទំហឹង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​វត្ត​ខ្សា​ម​ក្រុង ភូមិ​២…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ត្រីប្រឡាក់​មួយ​គ្រឿង​បាន​ក្រឡាប់​បះជើង​នៅ​កណ្ដាល​ថ្នល់​បន្ទាប់​ពី​ត្រូវ​រថយន្ត​១​គ្រឿង​ទៀត​បុក​ពីក្រោយ​ពេញទំហឹង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​វត្ត​ខ្សា​ម​ក្រុង ភូមិ​២ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ ពោធិ៍សាត់ ៣A-៤៤៦៩ បើកបរ​ដោយ​បុរស​ឈ្មោះ ហ៊ុយ ចាន់​នី អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​បើក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ឈប់​រថយន្ត​ចុះ​ទៅ​បត់ជើង ភ្លាម​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ស្វាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពង់ចាម ៣A-១៨២៥ បើកបរ​ដោយ​បុរស​ឈ្មោះ ផា​ន រឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​រូង ឃុំ​ក្រ​វ៉ា​ញ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​បើក​មក​ពីក្រោយ​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ឈប់​ស្ងៀម​ក្រឡាប់​បះជើង​តែ​ម្ដង សំណាងល្អ​មិន​មាន​នរណា​ម្នាក់​បាន​រងគ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នោះ​ទេ ។ ក្រោយ​កើតហេតុ​គេ​ឃើញ​ត្រីប្រឡាក់​ជា​ច្រើន​បាន​ធ្លាក់​ពេញ​លើ​ថ្នល់ជាតិ ហើយ​ត្រូវ​បាន​ម្ចាស់​យក​រថយន្ត​មក​សាង​ត្រី​ដើម្បី​ដឹក​បន្ត​ទៅ​មុខ​ទៀត ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ភាគី​ទាំង​សងខាង​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ភាគី​រង​គ្រោះ​ទារ​សំណង​ចំនួន​៥,០០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ប៉ុន្តែ​ភាគី​បង្ក​សុំ​ត្រឹម​២,០០០​ដុល្លារ តែ​មិន​ត្រូវ​រូ​វ​គ្នា​ទើប​សមត្ថកិច្ច​ស្ទុ​ច​យក​រថយន្ត​ទាំង​២​គ្រឿង​មក​រក្សា​ទុក​នៅ​អធិការ​នគរបាល​ក្រុង ដើម្បី​រង់ចាំ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ