ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់ ដកហូត​បាន​ថ្នាំ​ញៀន​២១​កញ្ចប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ សហ​ការណ៍​ជាមួយ នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី ថ្ងៃត្រង់​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ សហ​ការណ៍​ជាមួយ នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ក្រុម​១៤ ភូមិ​ចុង​ខ្សាច់​សាច់ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ​។ នៅ​ក្នុង​ការ​ចុះ​ឆែកឆេរ​បង្ក្រាប​គ្រឿងញៀន សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន ២១​កញ្ចប់ និង​ថង់​សម្រាប់​ច្រក​មួយ​ចំនួន និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

  ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ យិ​ន សំ​រឹ​ទ្ទ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​បន្ទប់​ជួល​ខាងលើ​,២.​ឈ្មោះ ភឹ​ម ស្រី​អូន ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​រត់​តុ ស្នាក់​ទីតាំង​ខាងលើ​,៣.​ឈ្មោះ សៀង ស៊ី​ណា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខ​របប​រត់​កង់​បី ស្នាក់​នៅ​បន្ទប់​ជួល​, ៤.​ឈ្មោះ វង្ស ថេ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​៥.​ឈ្មោះ​សុខ រាជ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​។ តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន យ៉ាង​សកម្មភាព​នៅ​ក្នុង​មូលដ្ឋាន។

ដោយ​មានការ​ស្រាវជ្រាវ​ពី​កម្លាំង​នគរបាល​ជំនាញ សមត្ថកិច្ច​ក៏​បាន​ឈាន​ទៅ​ចុះ​ឆែកឆេរ​ឃាត់ខ្លួន​ជនសង្ស័យ ខណៈ​ដែល​កំពុង​តែ​ធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​គ្រឿង ញៀន​។ ជនសង្ស័យ​ទាំង​៥​នាក់​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ