ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ដឹកឈើ​ទៅ​វៀតណាម​ធ្ងន់​ពេក ដួល​ខ្លួនឯង​បោក​ក្បាល​នឹង​ស្លា.ប់

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយសារ​តែ​ជិះ​ម៉ូតូ​ដឹកឈើ​ទៅ​វៀតណាម​ធ្ងន់​ពេក ដួល​ខ្លួនឯង​បោក​ក្បាល​នឹង​ឈើ​ស្លាប់​កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ចម្ការ​ដូងប្រេង ស្ថិត​ក្នុងភូមិ​សោម​ធំ ឃុំ​សោម​កា​និ​ញ ស្រុក​អូ​រយ៉ា​ដាវ…

ខេត្តរតនគិរី ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយសារ​តែ​ជិះ​ម៉ូតូ​ដឹកឈើ​ទៅ​វៀតណាម​ធ្ងន់​ពេក ដួល​ខ្លួនឯង​បោក​ក្បាល​នឹង​ឈើ​ស្លាប់​កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ចម្ការ​ដូងប្រេង ស្ថិត​ក្នុងភូមិ​សោម​ធំ ឃុំ​សោម​កា​និ​ញ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​។ បើ​តាម​អ្នកដំណើរ​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ម៉ូតូ​ដឹកឈើ​នេះ​មាន​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ផ្ទុក​ឈើ​៥៦​ដុំ​ប្រភេទ​ឈើ​សុ​ក្រំ លុះដល់​ចំណុច​ខាងលើ​ដួល​ខ្លួនឯង​បោក​នឹង​ឈើ​ស្លាប់ នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។

រីឯ​នគរបាល​ប៉ុស្តិ៍​ឃុំ​សោម​ធំ ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ សឿ​ន ធួន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ជនជាតិ​មាន​ទីលំនៅ ភូមិ​តា​កុក​ច្រា​យ ឃុំ​បរខាំ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​។ ប្រភព​ព័ត៌មាន​ខាងលើ​ប្រាប់​បន្ត​ថា បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​រួច​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​។ គួរ​រំលឹក​ផង​ដែរ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​អូ​រយ៉ា​ដាវ​ដោយសារ​ម៉ូតូ​ដឹកឈើ​,​រថយន្ត​ដឹកឈើ មាន​ច្រើន​ករណី​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ច្រើន​នាក់​ក្នុង​១​ខែ​ៗ​។ ប៉ុន្តែ​កន្លង​មក​សមត្ថកិច្ច​មូលដ្ឋាន​លាក់បាំង​ព័ត៌មាន​ព្រោះ​ឈ្មួញ​ដឹកឈើ​មាន​មន្ត្រី​គ្រាក់​ៗ​មួយ​ចំនួន​ក្នុង​ខេត្តរតនគិរី កាង​ពីក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ