ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ជួប​ពិភាក្សា​ជាមួយ​ឥស្សរជន​ជប៉ុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត ជួប​ពិភាក្សា​ជាមួយ​ឥស្សរជន​ជប៉ុន​មួយ​ចំនួន​ជា​អតីត​អ្នក​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ដំណើរការ​ស្វែងរក​សន្ដិភាព​របស់​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨ ។…

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត ជួប​ពិភាក្សា​ជាមួយ​ឥស្សរជន​ជប៉ុន​មួយ​ចំនួន​ជា​អតីត​អ្នក​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ដំណើរការ​ស្វែងរក​សន្ដិភាព​របស់​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨ ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឥស្សរជន​ជប៉ុន​មួយ​ចំនួន​ជា​អតីត​អ្នក​ដែល​បាន​ចូលរួម​ក្នុង​ដំណើរការ​ស្វែងរក​សន្តិភាពរ​នៅ​កម្ពុជា នា​ពេល​កន្លង​មក​រួម​មាន ៖ ឯកឧត្តម យូគី​អូ អ៊ី​ម៉ា​ហ្កា​វា (Yukio Imagawa) អតីត​ឯកអគ្គរដ្ឋទូត​ជប៉ុន​នៅ​កម្ពុជា​អំឡុង​ឆ្នាំ​១៩៩១-១៩៩៦), ឯកឧត្តម ម៉ា​សាហា​រុ ខូ​ណូ (Masaharu Khono) អតីត​អគ្គនាយក​កិច្ចការ​អាស៊ី​អាគ្នេយ៍ និង​និរតី​នៃ​ក្រសួងការបរទេស​ជប៉ុន​, ឯកឧត្តម ដាយ​ស៊ូ​កិ កូ​រូ​គិ (Daisuke Kuroki) អតីត​ជំនាញការ​បកប្រែ​ភាសា​ប្រចាំ​ស្ថានទូត​ជប៉ុន បច្ចុប្បន្ន​ជា​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ប្រទេស​ម៉ា​លី ។

ក្នុង​ជំនួប​នេះ​ឯកឧត្តម​ទាំង​បី​រូប​បាន​រំលឹក​អំពី​ប្រវត្តិ​របស់​ប្រទេស​ជប៉ុន​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​កន្លង​មក និង​បាន​វាយតម្លៃ​ខ្ពស់​អំពី​កត្តា​ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ការ​នាំ​យក​សន្តិភាព​សម្រាប់​កម្ពុជា គឺ​ការ​លះបង់ និង​ការ​ចូលរួម​ដំណោះស្រាយ​គ្រប់​បែប​យ៉ាង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។

ក្នុង​នាម​ជា​យុវជន​ជំនាន់​ក្រោយ​លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ថ្លែងអំណរគុណ​ដល់​ឥស្សរជន​ជប៉ុន​ក៏​ដូច​ជា រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​ស្វែងរក​សន្តិភាព​នៅ​កម្ពុ​ជានា​ពេល​កន្លង​ទៅ​ទន្ទឹង​នេះ​ក៏​សូម​ឲ្យ​ជប៉ុន​បន្ត​គាំទ្រ​កម្ពុជា​បន្ត​ទៀត ដើម្បី​បន្ត​រក្សា​សន្តិភាព និង​ស្ថេ​រ​ភាព​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ