ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ​ណាស់ ! ចេញ​សែក​ស្អុយ​ពេល​ជំពាក់​ប្រាក់​គេ​១០​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​២៥ មេ​សា ២០១៨ បាន​ចាប់​បញ្ជូន​ខ្លួន​ស្ត្រី​ម្នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ចេញ​មូល​ប្ប​ទាន ប​ត្រ​គ្មាន​សាច់ប្រាក់​(​សែក​ស្អុយ​)…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​២៥ មេ​សា ២០១៨ បាន​ចាប់​បញ្ជូន​ខ្លួន​ស្ត្រី​ម្នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ចេញ​មូល​ប្ប​ទាន ប​ត្រ​គ្មាន​សាច់ប្រាក់​(​សែក​ស្អុយ​) ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ម្ចាស់​ដើមបណ្តឹង​។ ជនជាប់សង្ស័យ​ឈ្មោះ សេង អូ ភេទ​ស្រី អាយុ​៤០​ឆ្នាំ មានមុខរ​បរជា​អ្នក​រកស៊ី​។ សំណុំរឿង​នេះ​ស្ថិត​នៅ​ដៃ​លោក គង់ សំសា​រ៉េ​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​សាកសួរ​ស្ត្រី​ឈ្មោះ សេង អូ ពី​បទ​មិន​បំពេញ​កត​ព្វ​កិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ។

ដើមចម​ក្នុង​សំណុំរឿង​នេះ ត្រូវ​បាន​សមត្ថកិច្ច​ប​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៤ មីនា ឆ្នាំ​២០១៧ ឈ្មោះ សេង អូ បាន​ទៅ​លួងលោម​ឈ្មោះ កែវ វ​ណ្ណា សុំ​ខ្ចីប្រាក់​ចំនួន​១៩​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​ពង្រីក​អាជីវកម្ម​ខារ៉ាអូខេ និង​ហាង​កាត់ដេរ​របស់​ខ្លួន ដោយ​សន្យា​រយៈពេល​មួយ​ឆ្នាំ និង បង្វិលប្រាក់​សង​ឲ្យ​លោក កែវ វ​ណ្ណា វិញ​។ លុះដល់​ថ្ងៃ​កំណត់​ឈ្មោះ សេង អូ ពុំ​សង​ប្រាក់​ទៅ​ដើម បណ្តឹង​វិញ​ទេ ហើយ​ស្ត្រី​ជាប់​សង្ស័យ​បាន​ចេញ​មូល​ប្ប​ទា​នប​ត្រ​២​សន្លឹក​ឲ្យ​ទៅ​ឈ្មោះ កែវ វ​ណ្ណា ដែល​សែក​នោះ​មាន​លេខ​៩២៧០៥៧ ចុះ​ថ្ងៃ​ទី​៧ មក​រា ២០១៨ ទឹកប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និងមូល​ប្ប​ទា​នប​ត្រ​មួយទៀត​មាន​លេខ ៩២៧០៥៦ ទឹកប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ប្រគល់​ឲ្យ​ទៅ​ដើមបណ្តឹង​។

ក្រោយមក​ឈ្មោះ កែវ វ​ណ្ណា បាន​យក​មូល​ប្ប​ទា​នប​ត្រ​ខាងលើ​នេះ ទៅ​បើកប្រាក់ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​វិញ​ថា​ជា​មូល​ប្ប​ទា​នប​ត្រ​ពុំ​មាន​ប្រាក់​។ ពេល​ដឹង​ថា ជនសង្ស័យ​ចេញ​សែក​ស្អុយ​ហើយ លោក កែវ វ​ណ្ណា បាន​ព្យាយាម​ទាក់ទង​ទៅ​ឈ្មោះ សេង អូ ដើម្បី​និយាយ​គ្នា​រឿង​សែក​ស្អុយ​នេះ​។ ប៉ុន្តែ​ការ​ទំនាក់ទំនង​គ្នា​មិន​បាន ទើប​លោក កែវ វ​ណ្ណា សម្រេចចិត្ត​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​តាម​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ