ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ចាត់​ទុក​លោក​គី​ម ជុង​អ៊ុ​ន ថា ​គួរ​ឱ្យ​…

5 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​២៤ មេ​សា ចាត់​ទុក​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន…

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​២៤ មេ​សា ចាត់​ទុក​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ថា​ជា​មនុស្ស​គួរ​ឱ្យ​គោរព​បំផុត ។

ពេល​ជួប​គ្នា​យ៉ាង​យូរ​ជាមួយ​ប្រធានាធិបតីបារាំង លោក EMMANUEL MACRON ដែល​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​សហរដ្ឋ​អា​មេ​រិ​ក លោក​ត្រាំ ថ្លែង​ថា មេដឹកនាំ​កូរ៉េ​ខាង
ជើង​​ជា​មនុស្ស​បើកចំហ​បំផុត រួច​បើ​តាម​ការ​យល់​ឃើញ​របស់ខ្ញុំ​ជា​មនុស្ស​គួរ​ឱ្យ​គោរព​បំផុត​ទៀត​ផង ។ យើង​បាន​ជូនដំណឹង​ដោយ​ផ្ទាល់​ថា យើង​ចង់​រៀបចំ​ការ​ជួប​គ្នា​កំពូល​ឱ្យ​បាន​ឆាប់​បំផុត ។ យើង​គិត​ថា នេះ​ជា​រឿង​ល្អ​បំផុត​មួយ​សម្រាប់​ពិភពលោក ។

ទោះបី​យ៉ាងណា ប្រធានាធិបតី​អា​មេ​រិ​ក​គូសបញ្ជាក់​ជា​ថ្មី​ថា លោក​នឹង​មិន​រារែក​ឡើយ កាត់​ផ្តាច់​ការ​ចរចា ប្រសិនបើ​ការ​ចរចា​នេះ​ពុំ​ទទួលបាន​ផ្លែផ្កា ។ លោក​អះអាង​ថា ផ្ទុយ​ពី​ប្រ​ធានា​ធិ​បតី​មុន​ៗ ខ្ញុំ​នឹង​ចាក​ចេញពី​តុ​ចរចា ក៏​ប៉ុន្តែខ្ញុំ​យល់​ថា យើង​មានឱកាស​ធ្វើ​រឿង​មួយ​ដែលពិសេស​បំផុត ។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក MOON JAE IN នឹង​ជួប​ជាមួយ​លោក​គី​ម ជុង​អ៊ុ​ន នា​ថ្ងៃ​ទី​២៧ មេ​សា ចំណែក​លោក​ត្រាំ គូសបញ្ជាក់​ថា ការ​ជួប​គ្នា​របស់​លោក​ជាមួយ​លោក​គី​ម ជុងអ៊ុ​ន អាច​ធ្វើ​នៅ​ខែឧសភា ឬ​ដើមខែ​មិថុនា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ