ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុ​ជាតិ និង​ហ៊ី​ម សេរី ត្រៀម​កណ្ដាប់ដៃ​រួច​ជា​ស្រេច​សម្រាប់​កីឡា​ករ​ថៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​MyTV​ថ្ងៃ​សុក្រ​ទី​២៧ មេ​សា ស្អែក​នេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើនកំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជាទាំង​២​រូប​នេះ​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ឬយ៉ាងណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវជួប​ហាក់​មាន​វិជ្ជា​គុន​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​MyTV​ថ្ងៃ​សុក្រ​ទី​២៧ មេ​សា ស្អែក​នេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើនកំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជាទាំង​២​រូប​នេះ​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ឬយ៉ាងណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវជួប​ហាក់​មាន​វិជ្ជា​គុន​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​នៅ​វេលាម៉ោង​៨​យប់​ស្អែក​នេះ កីឡាករ​កម្ពុជា មាស សុ​ជាតិ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់​ដែល​មាន​ប្រវត្តិ​ប្រកួត​៨០​ដង ឈ្នះ​៦៦​ដង ស្មើ​១​ដង ចាញ់​១៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២២​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ភី​ត​សាយ​ឈុ​ន ធី​ដេ​ត​ឡូ​ងើ​ន ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។

កីឡាករ​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​៨០​ដង ឈ្នះ​៦០​ដង ស្មើ​៣​ដង ចាញ់​១៧​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១២​ដង ។ រវាង​មាស សុ​ជាតិ និង​កីឡាករ​ថៃ​ជា​គូប្រកួត​ទោះបី​មាន​ប្រវត្តិ​ឡើង​សង្វៀន​ស្មើគ្នា​ក៏​គេ​ពិបាក​ទស្សន៍​ទាយ​លទ្ធផល​ទុក​មុន​ដែរ ដោយ​សារ​ពួក​គេ​មិន​ធ្លាប់​ជួប​គ្នា​ទើបតែ​លើក​នេះ​ប៉ុណ្ណោះ ។

ចំណែក​ហ៊ី​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ មាន​ប្រវត្តិ​ប្រកួត​៨៥​ដង ឈ្នះ​៦៨​ដង ស្មើ​៤​ដង ចាញ់​១២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៨​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ភិត​សុគន្ធ ប៉េ​ឡេ​បុរី​រ៉ាំ ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​៩៧​ដង ឈ្នះ​៧៦​ដង ស្មើ​៤​ដង ចាញ់​១៧​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២៥​ដង ដូច្នេះ​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​របស់​គេ​មិន​អន់​ឡើយ​។

ចាំ​មើល​ហ៊ី​ម សេរី អាច​តស៊ូ​បាន​ដល់​ទឹក​ទី​ប៉ុន្មានក្នុង​ជំនួប​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ​រូប​នេះ?

នៅ​លើ​សង្វៀន​ដដែល​សម្រាប់​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​វិញ​ក៏​សុទ្ធតែ​ជា​ជើង​ខ្លាំង​ក្នុង​ពិភព​ប្រដាល់​ផង​ដែរ ។

កីឡាករ ណែម ហៀ​ង មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ ខាំ ហ៊ា​មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក និង​កីឡាករ ផា​ន់ ពិសិដ្ឋ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ កឿ​ម សុវណ្ណ​នឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ខេត្តពោធិ៍​សាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ