ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្កាត់​សួង​បាន​អភិវឌ្ឍ​ន៏​ផ្លូវ​បេតុង​និង​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ច្រើន​ខ្សែ​បាន​រំដួល​១​ទង

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ផ្លូវ​ដី​ដែល​ពិបាក​នឹង​ធ្វើ​ដំណើរ​ក្នុង​រដូវវស្សា​ត្រូវ​បែក​ភក់​ដោយសារ​តែ​ទឹកភ្លៀង​ហើយ​រដូវប្រាំង​ត្រូវ​ហុយ​ដែល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​តាម​បណ្តា​ភូមិ​ជា​ច្រើន​ក្នុង​សង្កាត់​សួង ក្រុង​សួង តែដោយសារ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​នោះ​ផ្លូវថ្នល់​ត្រូវ​បាន​ប្រែក្លាយទៅ​ជា​ផ្លូវ​បេតុង​និង​ចាក់​កៅស៊ូ​ជា​ច្រើន​ខ្សែ​ជាមួយ​នោះ​មាន​ដាក់​អំ​ពូ​ល​ភ្លើង​សម្រាប់​បំភ្លឺ​នៅ​ពេល​រាត្រីថែម​ទៀត និង​កំពុង​តែ​ធ្វើការ​អភិវឌ្ឍ​ន៏​បន្តបន្ទាប់​ឲ្យ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត ។ លោក ជួង ភារ​ម្យ…

ខេត្ត​ត្បូងឃ្មុំ ៖ ផ្លូវ​ដី​ដែល​ពិបាក​នឹង​ធ្វើ​ដំណើរ​ក្នុង​រដូវវស្សា​ត្រូវ​បែក​ភក់​ដោយសារ​តែ​ទឹកភ្លៀង​ហើយ​រដូវប្រាំង​ត្រូវ​ហុយ​ដែល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​តាម​បណ្តា​ភូមិ​ជា​ច្រើន​ក្នុង​សង្កាត់​សួង ក្រុង​សួង តែដោយសារ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​នោះ​ផ្លូវថ្នល់​ត្រូវ​បាន​ប្រែក្លាយទៅ​ជា​ផ្លូវ​បេតុង​និង​ចាក់​កៅស៊ូ​ជា​ច្រើន​ខ្សែ​ជាមួយ​នោះ​មាន​ដាក់​អំ​ពូ​ល​ភ្លើង​សម្រាប់​បំភ្លឺ​នៅ​ពេល​រាត្រីថែម​ទៀត និង​កំពុង​តែ​ធ្វើការ​អភិវឌ្ឍ​ន៏​បន្តបន្ទាប់​ឲ្យ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត ។

លោក ជួង ភារ​ម្យ ចៅសង្កាត់​សួង​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨ ថា​ចាប់តាំងពី​ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៣​តាម​ការ​សង្កេត​នៅ​ក្នុង​សង្កាត់​សួង ទាំងមូល​មានការ​រីក​ចម្រើន​ដោយ​ផ្លូវ​ជា​ច្រើន​ខ្សែ​នៅ​តាម​បណ្តា​ភូមិ​នានា​ត្រូវ​បាន​ប្រែក្លាយ​មក​ជា​ផ្លូវ​បេតុង និង​កៅស៊ូ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ហើយ​មាន​ផ្លូវ​ខ្លះ​ត្រូវ​បាន​រៀប​ដាក់​ប្រព័ន្ធ​លូ​ដើម្បី​ការពារ​កុំ​ឲ្យ​ស្ទះ​ទឹក​លិច​ចូល​ផ្ទះ​របស់​អ្នក​ភូមិ ។

លោក ជួង ភារ​ម្យ ចៅសង្កាត់​សួង​មាន​ប្រសា​ស​ន៏​រំលឹក​ថា ក្នុង​អំឡុង​ឆ្នាំ​២០១២​រូប​លោក​បាន​ចាប់​ផ្តើម​សាងសង់​ផ្លូវ​បេតុង​បាន​១​ខ្សែ​ប្រវែង​១១១៥​ម៉ែត្រ​នៅ​ក្នុង​ឆ្នាំ​ដដែល​បាន​ចលនា​សប្បុ​រសជន​ពី​បងប្អូន​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ក្រុង​សួង ដោយ​បាន​ធ្វើ​ផ្លូវ​កៅស៊ូ​បាន​ចំនួន​០៤​ខ្សែ​ប្រវែង​ជាង​២០០០​ម៉ែត្រតែ​ក្រោយមក​ទៀត​ផ្លូវ​នេះ​ត្រូវ​បាន​ខូចខាត​ទៅ​វិញ ។

រហូត​មក​ដល់​ឆ្នាំ​២០១៥ លោក ប្រាជ្ញ ចន្ទ គណៈ​អភិបាលខេត្ត​បាន​ចុះ​មក​ពិនិត្យ​ផ្ទាល់​ដោយ​បាន​រៀបចំ​ផ្លូវ​កសាង​ផ្លូវ​កៅស៊ូ​ចំនួន​២​ខ្សែ​មាន​ប្រវែង​១៧៥០​ម៉ែត្រ​នៅ​ក្នុងភូមិ​កិល និង​ភូមិ​ធ្លក ។ ហើយ​ក្រោយមក​ទៀត​ត្រូវ​បាន​ទេស​រដ្ឋមន្ត្រី​លោក ជា សុ​ផា​រ៉ា បាន​ជួយ​កសាង​ផ្លូវ​កៅស៊ូ​១​ខ្សែ​មាន​ប្រវែង​១៦០០​ម៉ែត្រ​ចាប់ពី​សង្កាត់​វិហារ​ហ្លួង​មក​សង្កាត់​សួង​ព្រមទាំង​ផ្លូវ​នៅ​តាម​ភូមិ​ផ្សេង​ទៀត ។ បន្ទាប់​មក​រូប​លោក​នឹង​លោក​អភិបាលក្រុង​សួង​បាន​ស្នើ​សុំ​ទៅ​លោក​អភិបាលខេត្ត​ក៏​បាន​ផ្តល់​ផ្តល់​ផ្លូវ​កៅស៊ូ​៣​ខ្សែ​មាន​ប្រវែង​៤៥០​ម៉ែត្រ ក្នុងភូមិ​តូង ភូមិ​សួង​កើត និង​ភូមិ​ជ្រែ​បិទមាស ។

លោក​ចៅសង្កាត់​សួង​បញ្ជាក់​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​អភិបាលខេត្ត​ក៏​បានជួយ​ផ្តល់​ផ្លូវ​កៅស៊ូ​១​ខ្សែ​ទៀត​នៅ​មុខ​សាលាក្រុង​សួង​ប្រវែង​៦០០​ម៉ែត្រ​មាន​រៀបចំ​ដាក់​ប្រព័ន្ធ​លូ និងបង្គោល​ភ្លើង​សម្រាប់​បំភ្លឺ​នៅ​ពេល​រាត្រី​ផង​ដែរ ។ ផ្លូវ​នៅ​ជុំវិញ​ចំណតរថយន្ត​ក្រុង​សួង​ត្រូវ​បាន​ម្ចាស់ចំណត​រួមចំណែក​អភិវឌ្ឍ​ន៏​ចាក់​ផ្លូវ​បេតុង​នៅ​ជុំវិញ​ដើម្បី​ឲ្យ​កាន់តែ​មាន​សោ​ភ័​ណ្ឌ​ភាព​បរិវេណ​នៅ​មុខសាលាក្រុង​សួង បាន​រៀបចំ​ក្រាល​ការ៉ូ​កា​រូ​ឡា និង​ធ្វើ​សួនច្បារ​ដើម្បី​ទាក់ទាញ​ពលរដ្ឋ​ឲ្យ​មក​លេង ។ កន្លង​មក​ក្នុង​ពេល​ដែល​មានការ​ប្រលងប្រណាំង​ទីក្រុង​ស្អាត​ក្រុង​សួង​បាន​ទទួល​រំដួល​១​ទង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ