ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វណាស់… មួល.កសម្លា.ប់លើផ្ទះ គ្មានអ្នកដឹង

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ យុវជន​ម្នាក់​បាន​រង​ការ​សម្លាប់ ​ដោយ​មួល​បំបាក់.​ក ដែល​ករណី​នេះ​ត្រូវ​បាន​នគរបាល​ព្រហ្ម​ទណ្ឌ​ស្រុក​សំបូរ​កំណត់​ថា ជា​អំពើ​ឃាតកម្ម ដែល​ផ្តើម​ចេញពី​មនុស្សស្គាល់គ្នា​ ។ ទោះជា​យ៉ាងណា​ អំពើ​សម្លាប់​មួល​បំបាក់​ក​នេះ​…

ខេត្តក្រចេះ ៖ យុវជន​ម្នាក់​បាន​រង​ការ​សម្លាប់ ​ដោយ​មួល​បំបាក់.​ក ដែល​ករណី​នេះ​ត្រូវ​បាន​នគរបាល​ព្រហ្ម​ទណ្ឌ​ស្រុក​សំបូរ​កំណត់​ថា ជា​អំពើ​ឃាតកម្ម ដែល​ផ្តើម​ចេញពី​មនុស្សស្គាល់គ្នា​ ។ ទោះជា​យ៉ាងណា​ អំពើ​សម្លាប់​មួល​បំបាក់​ក​នេះ​ នគរបាល​នៅ​មិន​ទាន់​បាន​កំណត់​ច្បាស់លាស់​ពី​មូលហេតុ​នៅឡើយ​ទេ ។

បុរស​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ខឿន កក្កដា អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ក្នុង​ចម្ការ​ម្នាក់ឯង មា​នទី​តាំងនៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ និង​ត្រូវ​បាន​ជន​ដៃដល់​មួល​បំបាក់​.​ក បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​ផ្ទះ ក្រោយ​រយៈពេល​១​ថ្ងៃ​ទើប​មានការ​ភ្ញាក់ផ្អើល ។

អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ស្រុក​សំបូរ លោក​វរសេនីយ៍ត្រី នួន សា​រិ​ន បាន​បញ្ជាក់​ថា នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​សំបូរ នៅ​ថ្ងៃ​ទី​២៥ មេ​សា​នេះ​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​ទីតាំង​កើតហេតុ ក៏​ដូច​ជា​សាកសព​របស់​ជន​រង​គ្រោះ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ ។

បើ​តាម​លោក​អធិការរង​ស្រុក​បាន​បញ្ជាក់​ថា ការ​សម្លាប់​នេះ​នៅ​មិន​ទាន់​បាន​កំណត់​ឲ្យ​ច្បាស់​ថា អាច​ផ្តើម​ចេញពី​រឿង​គំនុំ​ឬ​យ៉ាងណា​នៅឡើយ​ទេ ។ ដោយ​គ្រាន់តែ​កំណត់​ថា ជន​រង​គ្រោះ​និង​ជន​ដៃដល់​អាច​ជា​មនុស្ស​ស្គាល់គ្នា ទើប​ឈាន​ដល់​ការ​សម្លាប់​បំបិទមាត់​បែប​នេះ ។

បើ​តាម​លោក នួន សា​រិ​ន បាន​អះអាង​ថា ក្រោយ​ការ​ចុះ​ពិនិត្យ ជន​ដៃដល់​ត្រូវ​បាន​នគរបាល​កំណត់​អត្តសញ្ញាណ​ជន​ដៃដល់ និង​កំពុង​តាម​ប្រមាញ់​ហើយ ៕

អត្ថបទសរសេរ ដោយ