ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​អាច​ដោះ​តម្រៀប​បាន ត្រៀម​​ផលិត​សម្រាប់​​ក្នុង​ប្រទេស​ក្រីក្រ

5 ឆ្នាំ មុន

រថយន្ត​ម៉ាក Ox (​សត្វ​គោ​) គឺជា​ប្រភេទ​រថយន្ត​អាច​ដោះ​តម្រៀប​បាន ត្រូវ​បាន​គេ​រចនា​ឡើង​ដើម្បី​ធ្វើ​ជា​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ និង​ធ្វើ​ដំណើរ​នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ ។ ក្រុមហ៊ុន​ប្រេង Shell បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា…

រថយន្ត​ម៉ាក Ox (​សត្វ​គោ​) គឺជា​ប្រភេទ​រថយន្ត​អាច​ដោះ​តម្រៀប​បាន ត្រូវ​បាន​គេ​រចនា​ឡើង​ដើម្បី​ធ្វើ​ជា​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ និង​ធ្វើ​ដំណើរ​នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ ។

ក្រុមហ៊ុន​ប្រេង Shell បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា នឹង​រៀបចំ Prototype (​គំរូ​រថយន្ត​) មុន​នឹង​ផលិត​ដើម្បី​យក​ទៅ​ជួយ​ដល់​ប្រទេស​ឥណ្ឌា ។

វា​ជា​គំនិត​ច្នៃប្រឌិត​របស់​លោក Torquil Norman អ្នក​ស្ម័គ្រចិត្ត​របស់​គម្រោង Global Vehicle Trust និង​លោក Gordon Murray វិស្វករ​មក​ពី​អាហ្វ្រិក​ខាងត្បូង ដែល​បាន​ជួយ​បង្កើត​រថយន្ត​ស្ព័​រ McLaren F1 ។

រថយន្ត​ដឹក​ទំនិញ​នេះ គឺ​សាមញ្ញ​ណាស់​ក្នុង​ការ​តម្រៀប​ទៅ​ជា​រថយន្ត​ពេញ​លក្ខណៈ ។ អ្នក​រចនា​រថយន្ត​នេះ​បាន​អះអាង​ថា គេ​ត្រូវការ​តែ​មនុស្ស​៣​នាក់​ប៉ុណ្ណោះ ដើម្បី​ដោះ​ផ្នែក​ទាំង​៦០​នៅ​លើ​រថយន្ត​នេះ​បាន​ក្នុង​រយៈពេល​១២​ម៉ោង​។ ដោយសារ​តែ​វា​អាច​ដោះ​រៀប​បាន ទើប​ធ្វើ​ឲ្យ​តម្លៃ​នាំ​ចូល​រថយន្ត​នេះ​ទាប ។

ប្រជាពលរដ្ឋ​នៅ​ប្រទេស​ក្រីក្រ​អាច​ប្រើប្រាស់​រថយន្ត​នេះ​ដើម្បី​ដឹក​ជញ្ជូន​ទឹក ធញ្ញជាតិ ជី និង​សម្ភារ​សំណង់​ផ្សេង​ៗ ។ វា​ក៏​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​១៣​នាក់ និង​ដឹក​ទំនិញ​រហូត​ដល់​២​តោន​ឯណោះ ។ ម៉ាស៊ីន​របស់​វា​ជា​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ដែល​យក​មក​ពី​រថយន្ត Ford Transit ។

លោក Gordon Murray បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ៖« រថយន្ត Ox គឺជា​ផ្នែក​មួយ​នៃ​ការ​រចនា​វិស្វកម្ម​សំខាន់​បំផុត​របស់​ពួក​យើង ហើយ​វា​ពិតជា​រថយន្ត​ដែល​ខ្ញុំ​មាន​មោទនភាព​បំផុត ដោយសារ​តែ​ការ​រចនា​របស់​វា​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ជា​ច្រើន​នាក់​បាន​ល្អ​ប្រសើរ​ឡើង » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ