អាង​ម្ល៉េះ ! ឱ្យ​មើល​ផ្លា​ក​លេខ​រថយន្ត​គាត់​ផង កុំ​ចង់​ខ្លាំង​ជាមួយ​គាត់ !


រាជធានី​ភ្នំពេញ ៖ ស្រវឹងស្រា​បើករថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ទៅ​បុក​រថយន្ត​ម៉ែ​ក​សឺ​ដេ​ស​ហើយ​មិន​ព្រម​សុំ​ទោស​ទេ​អាង​ជិះ​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ពេញ​ផ្លូវ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី កែង​មហាវិថី​ព្រះ​មុន្នី​វង្ស សង្កាត់​វាលវង់ ខណ្ឌ​៧មក​រា ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ែ​ក​សឺ​ដេ​ស ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AM-៩៦៨៥ ជិះ​គ្នា​៣​នាក់ ស្រី​២​នាក់ និង​បុរស​ជនជាតិ​ចិន​ម្នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើតមក​ដល់​កន្លែង​កើត​ក៏​ឈប់​ស្តុ​ប​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ពាក់​ផ្លា​ក​លេខ ខេមរភូមិន្ទ​០៩ ២-៩០៧៨ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ដោយ​បុរស​វ័យ​ចំណាស់​ស្រវឹងស្រា​២​នាក់​មក​ដល់​កន្លែង​កើតហេតុ​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ែ​ក​សឺ​ដេ​ស ។ ភ្លាម​ៗ​នោះ​ភាគី​រថយន្ត​រង​គ្រោះ​បាន​ចុះ​មក​សួរនាំ​តែ​បែរជា​ត្រូវ​រថយន្ត​បង្ក​តាំងខ្លួន​ជា​មន្ត្រីរាជការ​ចុះ​មក​ស្តីបន្ទោស​ឱ្យ​រថយន្ត​រង​គ្រោះ​ទៅ​វិញ ហើយ​មិន​ព្រម​ដោះស្រាយ​ទេ​ថែម​ទាំង​អួតអាង​ឱ្យ​មើល​ផ្លា​ក​លេខ​រថយន្ត​គាត់​ផង​កុំ​ចង់​ខ្លាំង ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​បាន​សង​៥០​ដុល្លារ​ឱ្យ​រថយន្ត​រង​គ្រោះ​តែ​ភាគី​រថយន្ត​រង​គ្រោះ​មិន​ព្រមយក ដោយ​គាត់​ឱ្យ​ខាង​រថយន្ត​បង្ក​សុំ​ទោស​តែ​រថយន្ត​បង្ក​មិន​ព្រម​សុំ​ទោស​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ពេញ​ដងផ្លូវ ។ បន្ទាប់​ពី​មានការ​សម្របសម្រួល​ពី​សមត្ថកិច្ច​មូលដ្ឋាន​ភាគី​រថយន្ត​ទាំង​២​គ្រឿង​ក៏​ព្រម​ស្មើគ្នា​រួច​បើករថយន្ត​ចេញ​រៀង​ៗ​ខ្លួន​ទៅ ៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ