ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​សំរោង​សែន​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បាន​យ៉ាង​ល្អ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឃុំ​សំរោង​សែន គឺជា​ឃុំ​មួយ​នៅ​ដាច់​ស្រយាល​ពី​គេឯង ក្នុងស្រុក​កំពង់លែង ។ ឃុំ​នេះ​មាន​តែ​២​ភូមិ​នោះ​ទេ គឺ​ភូមិ​សំរោង​សែន និង​ភូមិ​ប៉ប្រក់ ។…

ខេត្តកំពង់ឆ្នាំង ៖ ឃុំ​សំរោង​សែន គឺជា​ឃុំ​មួយ​នៅ​ដាច់​ស្រយាល​ពី​គេឯង ក្នុងស្រុក​កំពង់លែង ។ ឃុំ​នេះ​មាន​តែ​២​ភូមិ​នោះ​ទេ គឺ​ភូមិ​សំរោង​សែន និង​ភូមិ​ប៉ប្រក់ ។ ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​ត្រឹមតែ​៤២៨​គ្រួសារ និង​មនុស្ស​ចំនួន​១,៩០៣​នាក់​តែ​ប៉ុណ្ណោះ ។ យ៉ាងនេះ​ក្តី ឃុំ​សំរោង​សែន គឺជា​ឃុំ​ឈានមុខ​ក្នុង​ការ​ទទួល​បាន​ចំណាត់​លេខ​១​ជា​រៀង​រាល់​ឆ្នាំ ក្នុង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក ជិន ហៃ នាយ​នគរបាល​ប៉ុស្តិ៍​សំរោង​សែន បានដឹង​ថា មាន​កត្តា​ច្រើន​យ៉ាង​ដែល​បណ្ដាល​ឱ្យ​ឃុំ​របស់​លោក​ទទួល​បាន​ចំណាត់​លេខ​១ ក្នុង​ការ​ប្រលងប្រណាំង​ភូមិ​ឃុំ​មាន​សុវត្ថិភាព ។ ដោយ​កត្តា​ទាំងនោះ​មាន ការ​សហ​ការណ៍​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន ពិសេស​ប្រជា​ការពារ​ដែល​មាន​ចំនួន​៣២​នាក់ ។ ម្យ៉ាងវិញទៀត​គឺ​កត្តា​ភូមិសាស្ត្រ​អំណោយផល​ផង​ដែរ ដោយសារ​តែ​ឃុំ​សំរោង​សែន​ជា​ឃុំ​មួយ​ដាច់​ស្រយាល ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ផ្តុំ​គ្នា​តែ​មួយ​ជុំវិញ​ទីទួល​វត្ត​សំរោង​សែន ដែល​ជា​ទួល​ចាស់​បុរាណ មាន​ចំនួន​តែ​ជាង​៤០០​គ្រួសារ និង​មាន​មនុស្ស​ជិត​២​ពាន់​នាក់​ប៉ុណ្ណោះ ម្ល៉េះ​ហើយ​ការ​គ្រប់គ្រង​មាន​សភាព​ងាយស្រួល ។ លោក​បាន​បញ្ជាក់​ថា ក្នុង​ឃុំ​របស់​លោក​គ្មាន​ក្មេង​ទំនើង គ្មាន​គ្រឿងញៀន គ្មាន​ល្បែងស៊ីសង និង​គ្មាន​ចោរកម្ម​ឡើយ ព្រោះ​បើសិន​មាន​ជនខិលខូច​ចូល​មក​បំណង​ធ្វើ​សកម្មភាព​ក៏​លំបាក​ចេញ​ទៅ​វិញ​បាន​ដែរ ព្រោះតែ​ភូមិសាស្ត្រ​ដាច់​ស្រយាល គ្មាន​ផ្លូវ​ចេញចូល​ច្រើន​ទេ​មាន​តែ​មាន​តែ​១​ច្រក​ប៉ុណ្ណោះ ។

លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​សែន ក៏​បាន​បន្ថែម​ទៀត​ថា ក្រៅពី​ជាប់​លេខ​១​ក្នុង​ការ​ប្រឡង​ភូមិ​ឃុំ​មាន​សុវត្ថិភាព ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​សំរោង​សែន​ក៏​មាន​ជីវភាព​ធូរធារ​មួយ​កម្រិត​ផង​ដែរ ដោយសារ​តែ​ការ​ប្រកប​មុខ​របស​ធ្វើស្រែ​ប្រាំង​របស់​ពួក​គាត់ បាន​ឈាន​ដល់​មួយ​ឆ្នាំ​ធ្វើ​២​ទៅ​៣​ដង ហើយ​បច្ចុប្បន្ន​នេះ និង​មុខរបរ​បន្ទាប់បន្សំ​១​ទៀត​គឺ​នេសាទ ។ យ៉ាងនេះ​ក្តី លោកនាយ​នគរបាល​ប៉ុស្តិ៍​សំរោង​សែន បាន​បញ្ជាក់​ថា ឆ្នាំ​២០១៧ ឃុំ​សំរោង​សែន បាន​ធ្លាក់​មក​ចំណាត់ថ្នាក់​លេខ​២ ដោយសារ​មិន​មាន​របាយការណ៍ ស្តី​ពី​ការ​ចុះ​ប្រជុំ​អប់រំ​ប្រជាពលរដ្ឋ ចូលរួម​ចលនា​ភូមិ​ឃុំ​សុវត្ថិភាព ឲ្យ​បាន​ច្រើន​តាម​គោល​ការ​កំណត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ