ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ក្រុងភ្នំពេញ​ចូល​មក​កម្ពុជា​ធ្វើ​អ្វី​ទេ ?​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឯកអគ្គរាជទូត​ថៃ​ថ្មី​ប្រចាំ​ក្រុងភ្នំពេញ​អម​ដោយ​មន្ត្រី​សមត្ថកិច្ច​គេ​ជា​ច្រើន​រូប​បាន​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ពិនិត្យ​មើល​ស្ពាន​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​នៅ​ចំណុច​ព្រំដែន​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត រួច​បន្តដំណើរ​ទៅ​ពិនិត្យ​ទីតាំង​គម្រោង​បើក​ច្រក​អន្តរជាតិ​ថ្មី​ស្ទឹង​បត់​ណ​ង​អៀន​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥ ខែមេសា​នេះ ។ ដោយ​ខាង​កម្ពុជា​គេ​ឃើញ​មាន​វត្តមាន​លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ ឯកអគ្គរាជទូត​ថៃ​ថ្មី​ប្រចាំ​ក្រុងភ្នំពេញ​អម​ដោយ​មន្ត្រី​សមត្ថកិច្ច​គេ​ជា​ច្រើន​រូប​បាន​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ពិនិត្យ​មើល​ស្ពាន​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​នៅ​ចំណុច​ព្រំដែន​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត រួច​បន្តដំណើរ​ទៅ​ពិនិត្យ​ទីតាំង​គម្រោង​បើក​ច្រក​អន្តរជាតិ​ថ្មី​ស្ទឹង​បត់​ណ​ង​អៀន​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥ ខែមេសា​នេះ ។

ដោយ​ខាង​កម្ពុជា​គេ​ឃើញ​មាន​វត្តមាន​លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​សាន ស៊ា​ន​ហូ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​អម​ដោយ​មន្ត្រី​មក​ពី​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត និង​ក្រុង​ប៉ោយ​ប៉ែ​ត​រួម​ទាំង​មន្ត្រី​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ផង​ដែរ ។

ប្រតិភូ​ថៃ​ក្រោយ​ដើរ​មួយ​ជុំ​លើ​ស្ពាន​រថភ្លើង​នៅ​ព្រំដែន​គេ​ឆ្លង​ទៅ​ថៃ​វិញ​តាម​ច្រក​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ប៉ុន្តែ​ទៅ​ពិនិត្យ​ច្រក​អន្តរជាតិ​គ្រោង​នឹង​បើក​ថ្មី​ស្ទឹង​បត់​ណ​ង​អៀន ហើយ​ស្នាក់​នៅ​ក្នុង​ខេត្ត​ស្រះ​កែវ​ព្រឹកស្អែក​គេ​ទៅ​ត្រួតពិនិត្យ​តាម​ព្រំដែន​ដូច​ជា ចំណុច​ឃុំ​ប៉ា​រ៉ៃ​ឈម​នឹង​ទឹកដី​កម្ពុជា ភូមិ​ព្រៃ​គប់ និង​អូរ​នាង​សង្កាត់​ផ្សារ​កណ្តាល រួច​បន្តដំណើរ​ទៅ​ស្រុក​គោក​ធ្យូង​ឈម​ស្រុក​អូរ​ជ្រៅ ដើម្បី​ពិនិត្យ​ច្រក​គ្រោង​បើក​ថ្មី​បឹង​ស្នោរ​ណូ​ន​ម៉ាក់​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ