ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះមកដឹងដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ពាន World Cup 2018 ​នៅរុ​ស្ស៊ី​របស់ក្រុមទាំង32ប្រទេស

5 ឆ្នាំ មុន

ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​ពិភពលោក​(World Cup)២០១៨ ដែល​នឹង​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​១៤ ខែមិថុនា ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ប្រទេស​រុ​ស្ស៊ី ត្រូវ​បាន​គេ​ចាត់ទុកជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ និង​ជា​លើក​ទី​២១…

ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​ពិភពលោក​(World Cup)២០១៨ ដែល​នឹង​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​១៤ ខែមិថុនា ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ប្រទេស​រុ​ស្ស៊ី ត្រូវ​បាន​គេ​ចាត់ទុកជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ និង​ជា​លើក​ទី​២១ ​សម្រាប់​ព្រឹត្តិការណ៍​ដែល​មាន​អាយុកាល
៤​ឆ្នាំ​ម្ដង​ផង​ដែរ ។ តើ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ដំណើរការ​យ៉ាងដូចម្តេច? មុន​ពេល​ឈាន​ដល់​ទិដ្ឋភាព​សំខាន់​សូម​ចាំ​ពី​របៀប​ដែល​ការ​ប្រកួត World Cup ដំណើរការ ​។

ទាក់ទង​ទៅ​នឹង​ទម្រង់​នៃ​ការ​ប្រកួតប្រជែង​វា​មាន​លក្ខណៈ​សាមញ្ញ​មិន​សាំញ៉ាំ​ទេ​គឺថា​ប្រទេស​ទាំង​៣២​ដែល​មានមុខ​ឡើង​មក​ប្រកួត​ត្រូវ​បាន​បែងចែក​ជា​៨​ពូ​ល​ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម ។ តាម​ពូ​ល​នីមួយ​ៗ​មានការ​ប្រកួត​ជម្រុះ​នៅ​ពហុ​កីឡដ្ឋាន​ជា​ច្រើន​នៃ​ប្រទេស​រុ​ស្ស៊ី​ដើម្បី​ស្វែងរក​ក្រុម​២​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ឡើង​ទៅ​វគ្គ​១៦​ក្រុម ឯ​ក្រុម​២​ទៀត​ត្រូវ​វេច​បង្វេច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។
បន្ទាប់​មក​ទម្រង់​ប្រកួត​វគ្គ​៨​ក្រុម​ឬ​ហៅថា​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​,​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​គឺ​ធ្វើ​ដូច​គ្នា ពោល​គឺ​ក្រុម​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​បាន​ឡើង​ប្រកួត​នៅ​វគ្គ​បន្តបន្ទាប់​រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​នៅ​កីឡដ្ឋាន Luzhniki ស្ថិត​ក្នុង​ទីក្រុង​ម៉ូ​ស្គូ ខណៈ​៤​ឆ្នាំ​មុន​អា​ល្លឺ​ម៉​ង់​ឈ្នះ​ពានរង្វាន់​ពិភពលោក​នេះ ។

មុន​ព្រឹត្តិការណ៍​នេះ​ចាប់ផ្ដើម កោះសន្តិភាព​សូម​បង្ហាញ​សមាសភាព​ក្រុមបាល់ទាត់​ទាំង​៣២
ប្រទេស​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​ជា​បន្តបន្ទាប់​ដូច​ខាងក្រោម​៖

*​ពូ​ល A
ប្រទេស​រុ​ស្ស៊ី (FIFA Ranking : ៦៥)​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​ពានរង្វាន់​លំដាប់​ពិភពលោក​ឆ្នាំ​នេះ រុ​ស្ស៊ី​នឹង​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ជម្រើសជាតិ​ខ្លាំង​ៗ​ជាច្រើន ដើម្បី​ពុះពារ​ឡើង​ទៅ​វគ្គ​បន្ត ខណៈ​ប្រទេសមហាអំណាច​សេដ្ឋកិច្ច​-​យោធា​មួយ​នេះ​វិស័យកីឡាបាល់ទាត់​ហាក់​មាន​កម្រិត​នៅឡើយ ។

ជាក់ស្ដែង​ប្រវត្តិ​នៃ​ការ​ប្រកួត​នៅ World Cup ទាំង​១០​លើក​នា​ពេល​កន្លង​មក រុ​ស្ស៊ី​ធ្វើ​មិន​ទាន់​បាន​ល្អ​នោះ​ទេ​គិត​ចាប់តាំងពី​ការ​បង្ហាញខ្លួន​ដំបូង​កាលពី​ឆ្នាំ​១៩៥៨ ។ យ៉ាងណាមិញ នៅ​ឆ្នាំ​១៩៦៦ រុ​ស្ស៊ី​មានឱកាស​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​ចាញ់​អា​ល្លឺ​ម៉​ង់ និងប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ​ព័រ​ទុ​យ​ហ្គា​ល់ ពួក​គេ​ក៏​ចាញ់​ម្តងទៀត​ដោយទទួល​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៤​ប៉ុណ្ណោះ ។ ចំពោះ​វត្ត​មាននៅ World Cup ចុង​ក្រោយរបស់​ក្រុម​ជម្រើស​ជាតិ​មួយ​នេះ​កាលពី​ឆ្នាំ​២០១៤ ពួក​គេ​មិន​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូ​ល​នោះ​ទេ ដោយ​ប្រកួត​ចាញ់​បែ​ល​ហ្ស៊ិ​ក និង​ស្មើ​ជាមួយអាល់​ហ្សេ​រី និង​កូរ៉េ​ខាងត្បូង ។

ក្តី​រំពឹង ៖ ស្ថិត​ក្នុង​ពូ​ល​A​ជាមួយ​ប្រទេស​អេ​ហ្ស៊ី​ប អា​រ៉ា​ប៊ី​សា​អូឌីត និង​អ៊ុយ​រូ​ហ្គា​យ ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​ដែល​មាន​រហស្សនាម​ថា «​ខ្លាឃ្មុំ​ទឹកកក» ​នេះមាន​សង្ឃឹម​ច្រើន​ថា​អាចឆ្លង​ផុត​វគ្គ​ជម្រុះ​១៦​ក្រុម​បាន ។ ម្យ៉ាងទៀត រុ​ស្ស៊ី​គឺជា​ម្ចាស់​ទឹកដី ដូច្នេះ​ពួក​គេ​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ខកចិត្ត​ត្រឹម​វគ្គ​ជម្រុះ​ដំបូង​នេះ​ឡើយ ។

គ្រូ​បង្វឹក ៖ បន្ទាប់​ពី​មានបទពិសោធន៍ជោកជាំ​ដឹកនាំ​ក្លិប​ធំ​ៗ​នៅ​ទឹកដី​រុ​ស្ស៊ី​រួច​មកលោក Stanislav Cherchesov ដែលមាន​អាយុ​៥៤​ឆ្នាំ ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្គោល​ក្រុម​ជម្រើស​ជាតិ​រុ​ស្ស៊ី​ឈុត​ធំ​នៅ​ឆ្នាំ២០១៦​ជាមួយ​ក្តី​សង្ឃឹម​ខ្ពស់​ថា នឹង​អាច​ជួយជ្រោមជ្រែង​ប្រទេស​នេះ​ឱ្យ​​បាន​ឡើង​ដល់​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត World Cup នេះ ។ លោក Cher​che​sov ក៏​ជា​អតីតអ្នកចាំទី​ក្រុម​ជម្រើសជាតិ​មួយ​រូប​ផង​ដែរ​អំឡុងឆ្នាំ​១៩៩២ និង​២០០២ ។ ក្រោម​ការ​​ដឹកនាំ​ប្រកួត​ចំនួន​១៨​លើក​នា​ពេល​កន្លង​មក លោក Cherchesov បាន​ជួយ​ឱ្យ​រុ​ស្ស៊ី​​ស្គាល់​ជ័យ​ជម្នះ​៥​ដង ស្មើ​៥​ដង និង​ចាញ់​៨​ដង ។

កីឡាករ​Super Star​ប្រចាំ​ក្រុម ៖ ខ្សែបម្រើប្រយុទ្ធ Fyodor Smolov​ដែល​បច្ចុប្បន្នលេង​​ឱ្យ​ក្លិប Krasnodar ត្រូវ​បាន​ប្រជាជន​រុ​ស្ស៊ី​ទទួលស្គាល់​ថា​ជា​កីឡាករ​ឆ្នើម​ប្រចាំប្រទេស បន្ទាប់​ពី​បាន​បង្ហាញខ្លួន​នៅ​ឈុត​ធំនេះ​៣០​ប្រកួត និង​រកបាន​១២​គ្រាប់ ។ ទន្ទឹមនឹង​នេះ កីឡាករ​ប្រធាន​ក្រុម​និង​ជា​អ្នកចាំទី​ដៃស្អិត​មុខស្រស់ Igor Akinfeev តែងតែ​ផ្តល់​ទំនុកចិត្ត​ដល់​ក្រុម​របស់​ខ្លួន​ជា​និច្ច ជាមួយនឹង​បទ​ពិសោធន៍​ជាង​១០០​ប្រកួត​ជាមួយ​រុ​ស្ស៊ី ។

បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប (​បណ្តោះអាសន្ន​) ៖
-​អ្នកចាំទី ៖ Igor Akinfeev (CSKA Mos), Selikhov (Spartak Mos), Andrey Lunyov (Zenit), Vladimir Gabulov (Club Brugge) ។
-​ខ្សែការពារ ៖ Neustädter (Fenerbahçe), Kutepov និង Kombarov (Spartak Mos), Semyonov (Akhmat Grozny), Kudryashov, Granat និង Kambolov (Rubin Kazan), Zhirkov និង Smolnikov (Zenit), Rausch (Dynamo Mos) Ignatyev (Lokomotiv Mos) ។
-​ខ្សែបម្រើ ៖ Shvets (Akhmat Grozny), Glushakov, Zobnin និង Samedov ( Spartak Mos), Dzagoev និង Golovin (CSKA Mos), Miranchuk (Lokomotiv Mos), Yerokhin និង Kuzyayev (Zenit), Cheryshev (Villarreal) ។
-​ខ្សែប្រយុទ្ធ ៖ Fyodor Smolov (Krasnodar), Aleksei (Lokomotiv Mos), Zabolotny (Zenit) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ