ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការត្រួតពិនិត្យចំណីអាហារ គឺជាកត្តាសំខាន់សម្រាប់សុខមាលភាព

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ថ្មី ក្រោយ​ពេល​ទទួល​ភារកិច្ច ឃើញ​ចុះ​អនុវត្ត នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​លោក​ថា​៖ ដើមខែ​ឧសភា និង​ចុះ​ផ្សា​តាម​ព្រំដែន​ផ្សា​ធំ​ៗ​មួយ​ចំនួន​ទៀត​បាន​ប្រាប់​នៅ​ពេល ចុះ​ពិនិត្យ​ទំនិញ​កាលពី​ថ្ងៃ​ទី​២៤ ខែមេសា…

ខេត្តបន្ទាយមានជ័យ ៖ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ថ្មី ក្រោយ​ពេល​ទទួល​ភារកិច្ច ឃើញ​ចុះ​អនុវត្ត នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​លោក​ថា​៖ ដើមខែ​ឧសភា និង​ចុះ​ផ្សា​តាម​ព្រំដែន​ផ្សា​ធំ​ៗ​មួយ​ចំនួន​ទៀត​បាន​ប្រាប់​នៅ​ពេល ចុះ​ពិនិត្យ​ទំនិញ​កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ ទីផ្សារ​ក្រុង​ប៉ោយ​ប៉ែ​ត​។ គួ​រំលឹក​ថា​៖ ក្រោយ​ពេល​ដែល​ប្រធាន​សាខា កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​(​ថ្មី​) ចូល​ទទួល​ភារកិច្ច​នៅ​ខេត្តបន្ទាយមានជ័យ ដែល​មាន​ស្នាក់​ការ​នៅ​ច្រក​ទ្វារ អន្តរជាតិ ប៉ោយ​ប៉ែ​ត គឺ​ឃើញ​ធ្វើ​សកម្មភាព​នៅ​តែ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​តាម​ផ្សារ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​។

តែ​មិន​បានឃើញ ចុះ​ពិនិត្យ​តាម​ទីផ្សារ​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​ដូច​កាល​អាណិត្ត​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ចាស់​ដែល​ចុះ​ជា​ប្រចាំ​ព្រោះថា ទំនិញ​មិនមែន​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នេះ​ទេ គឺ​ឈ្មួញ​នាំ​ចូល​តាម​ច្រក​តំបន់​ព្រំដែន​ម៉ា​ឡៃ និង​បឹង​ត្រកួន ហើយ​លួច​នាំ​ចូល​តាម​ច្រករបៀង​ខុសច្បាប់​រាល់​យប់​ជា​ច្រើន​គួរ​ចុះ​ពិនិត្យ​តាម​ទីផ្សារ​គ្រប់កន្លែង ដើម្បី​សុខមាលភាព​បងប្អូន​ប្រជាពលរដ្ឋ​ទើប​ប្រសើរ​។ លោក សាន វិជ្ជា​សា​រ៉​វុ​ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ថា​៖ ជំហាន​ដំបូង​គឺ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​មន្ត្រី​ស្ថា​ប័​ន្ធ​ពាក់ព័ន្ធ ត្រូវ​យកចិត្ត​ទុក ដាក់​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​តាម​ទីផ្សារ និង​តាម​ភោជនីយដ្ឋាន តាម​ស្តង់ ម៉ាត ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​រក​ទំនិញ​ដែល​ខូចគុណភាព មាន​ផុត​ការ​បរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​លើ​ចំណីអាហារ​មាន​ត្រី​សាច់​។

លោក​បាន​បញ្ជាក់​ថា​៖ នៅ​ដើមខែ​ឧសភា ឆ្នាំ​២០១៨​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត និង​ចុះ​ពិនិត្យ​ទំនិញ​តាម​ទីផ្សា​តាម​ជាយ​ដែន មាន​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ និង​ផ្សា​របឹង​ត្រកួន ស្រុក​ថ្មពួក ហើយ​បន្ត​ពិនិត្យ​ផ្សារ​ក្នុងស្រុក​មង្គល​បូ​រី និង​ក្រុង​សិរី​សោភ័ណ ដើម្បី​ពិនិត្យ​ទំនិញ និង​ផ្សព្វផ្សាយ​ណែនាំ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ក្នុង​ការ​លក់ និង​ទិញ​ទំនិញ ចំណីអាហារ​មិន​ប៉ះពាល់​សុខភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ