ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ចំណាកស្រុក​ខុសច្បាប់ សម្រុក​ចេញ​តាម​ច្រករបៀង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​បុណ្យចូលឆ្នាំ​ថ្មី​ហើយ​គេ​ឃើញ​ពលករ​ចំណាកស្រុក​ខុសច្បាប់​សម្រុក​ចេញ​តាម​ច្រករបៀង ខុសច្បាប់​ដែល​កំពុង​ដេក​រង់ចាំ​រថយន្ត​មេខ្យល់​ថៃ​មក​ទទួលយក​ទៅ​ធ្វើការ​។ សកម្មភាព​នេះ​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ច្រករបៀង​ខុសច្បាប់​ដើម​អម្ពិល ក្នុងភូមិ​សង្កែ ឃុំ​បឹង​បេង…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​បុណ្យចូលឆ្នាំ​ថ្មី​ហើយ​គេ​ឃើញ​ពលករ​ចំណាកស្រុក​ខុសច្បាប់​សម្រុក​ចេញ​តាម​ច្រករបៀង ខុសច្បាប់​ដែល​កំពុង​ដេក​រង់ចាំ​រថយន្ត​មេខ្យល់​ថៃ​មក​ទទួលយក​ទៅ​ធ្វើការ​។ សកម្មភាព​នេះ​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ច្រករបៀង​ខុសច្បាប់​ដើម​អម្ពិល ក្នុងភូមិ​សង្កែ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ​។ ក្រោយ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ហើយ គេ​ឃើញ​មាន​ពលករ​ចំណាក​ដោយ​ខុសច្បាប់​ទៅ​តាម​រយៈ​មេខ្យល់​បាន​សម្រុក​ចេញ​តាម​ច្រករបៀង​ដោយ​ខុសច្បាប់​(​ដើម​អម្ពិល​) ដែល​គ្រប់គ្រង​ដោយ​កម្លាំងយោធា​តំបន់​ប្រ​តិ​បត្ត​ការ​ស្រុក​ម៉ា​ឡៃ​។

ពលករ​ចំណាកស្រុក​កំពុង​ដេក​តាម ព្រៃ​ចម្ការ ប្រមាណ​ជិត​១០០​នាក់ ដែល​រង​ចាំ​រថយន្ត​មេ​ខ​ខ្យល់​ថៃ​មក​ទទួល​ពេល​យប់​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ ការ​លួច​បើក​ច្រករបៀង​ខុសច្បាប់​ធ្វើ​ផ្គើន​នឹង​បទបញ្ជា​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែល​បាន​ដាក់​វិធានការ​ដល់​អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា​កងកម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន ចូល​លុប​បំបាត់​ច្រករបៀង​ល្មើសច្បាប់ បើ​មាន​លួច​បើក​អាណា​ធិ​ប​តេ​យ្យ​តំបន់​ណា តំបន់​នោះ​ទទួលខុសត្រូវ​ចំពោះ​មុខ ច្បាប់​។

តែ​ជាក់ស្តែង​ក្រោយ​ថ្ងៃ​បុណ្យ​ឆ្នាំ​ថ្មី​ហើយ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ឃើញ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ពលករ ចំណាកស្រុក​ខុសច្បាប់​តាម​រយៈ​មេខ្យល់ ឃើញ​សកម្ម​ដេក​កណ្តាល​ព្រៃ​ប្រឈម​គ្រោះថ្នាក់ ចេញ​រាល់ថ្ងៃ​យប់ តាម​ច្រករបៀង​ល្មើសច្បាប់​(​ដើម​អម្ពិល​) ដែល​គ្រប់គ្រង​ដោយ​កម្លាំងយោធា​ខេត្ត​។ សូម​បញ្ជាក់​ថា ខេត្តបន្ទាយមានជ័យ​មាន​ព្រំដែន​កម្ពុជា​.​ថៃ ប្រវែង​ជាង​១៥៣​គីឡូម៉ែត្រ ហើយ​មាន​ជាប់​៥​ស្រុក​.​ក្រុងមាន​១.​ស្រុក​ម៉ា​ឡៃ ២.​ស្រុក​អូរ​ជ្រៅ ៣.​ក្រុង​ប៉ោយ​ប៉ែ​ត ៤.​ស្រុក​ស្វាយចេក ៥.​ស្រុក​ថ្មពួក ។ តាម​របាយ​ការ​អភិបាល​ខេត្តបន្ទាយមានជ័យ ចាស់ ស្រង់​ច្រករបៀង​ខុសច្បាប់​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​៦៣​កន្លែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ