ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាំភ្លើង​កែ​ច្នៃ​៤​ដើម ត្រូវ​បាន​ពលរដ្ឋ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ចំនួន​៤​នាក់ រស់នៅ​ស្រុក​ស្វាយ​លើ បាន​យក​កាំភ្លើង​កែ​ច្នៃ ចំនួន​៤​ដើម មក​ប្រគល់​ឱ្យ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ នា​ថ្ងៃ​ទី​២៥…

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ចំនួន​៤​នាក់ រស់នៅ​ស្រុក​ស្វាយ​លើ បាន​យក​កាំភ្លើង​កែ​ច្នៃ ចំនួន​៤​ដើម មក​ប្រគល់​ឱ្យ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ នា​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ នៅ​បរិវេណ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កន្ទួត ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ ប៉ុស្តិ៍​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ រួច​ទុក​ប្រគល់​បន្ត​ទៅ​ឱ្យ​អង្គការ​ដោះ​មីន​កម្ពុជា ដោយ​មានការ​ចុះ​ផ្សព្វផ្សាយ ជា​ញឹកញាប់​ផង​ដែរ ទើប​ពួក​បាន​គាត់​យល់​ដឹង​យល់​ច្បាស់​កាន់តែ​ខ្លាំង​ឡើង​ៗ​។

បើ​តាម​ប្រភព​ពី​ប៉ូលិស ស្រុក​ស្វាយ​លើ​បាន​ប្រាប់​ថា ពលរដ្ឋ​ដែល​បាន​យក​កាំភ្លើង​កែ​ច្នៃ​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​យើង មាន​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​៖ ទី​១-​ឈ្មោះ ណ​ន ណាំ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទី​២-​ឈ្មោះ ទ្រង់ ស្និត ភេទ​ប្រុស អាយុ​២២ រស់នៅ​ភូមិ​ខ្នារ​ក្រៅ ឃុំ​កន្ទួតស្រុក ស្វាយ​លើ ខេត្តសៀមរាប ទី​៣-​ឈ្មោះ សាយ ខេ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​៤-​ឈ្មោះ ហុង ហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ អ្នក​ទាំង​៤​នាក់ មាន​ទីលំនៅ​ភូមិ​ខ្នារ​ក្រៅ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

ពួក​គាត់​បាន​យល់​ជ្រួតជ្រាប​នូវ ការ​ផ្សព្វផ្សាយ​នូវ គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ក៏​បាន​ស្ម័គ្រចិត្ត​យក​កាំភ្លើង​កែ​ច្នៃ (​កាំភ្លើង​ឆ្នុក​) ចំនួន​៤​ដើម មក​ប្រគល់​ឱ្យ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ដើម្បី​ទុក​ប្រគល់​បន្ត​ទៅ​ឱ្យ អង្គការ​ដោះ​មីន​កម្ពុជា យក​ទៅ​កម្ទេច​ចោល​ផង​ដែរ​។ សូម​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ចូលរួម​ចំណែក ក្នុង​ការ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព និង​បង្កា ទប់ស្កាត់ រាល់​បទល្មើស គ្រប់​ប្រភេទ កុំឱ្យ​កើត​មាននៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ