ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​ចិន​២​នាក់ បើករថយន្ត​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៩​កង់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៦ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ មេ​សា ២០១៨​នេះ ស្ថិត​នៅ​ចំណុច​ខាងជើង​ស្តុ​បណត​ប្រ៊ី​ត ចម្ងាយ​ប្រហែល​២០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៦ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ មេ​សា ២០១៨​នេះ ស្ថិត​នៅ​ចំណុច​ខាងជើង​ស្តុ​បណត​ប្រ៊ី​ត ចម្ងាយ​ប្រហែល​២០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រ​ជ​ធានី​ភ្នំពេញ​។ មាន​បុរស​ជនជាតិ​ចិន​២​នាក់​បាន​បើករថយន្ត មួយ​គ្រឿង​ទៅ​បុក​នឹង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ខូចខាត​អស់​៩​កង់​។ ប្រភព​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​២​នាក់ វ័យ​ប្រហែល​២៥​ឆ្នាំ ជិះ​រថយន្ត​មួយ​គ្រឿងក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។

លុះ​មក​ដល់​ចុច​កើតហេតុ​រថយន្ត​ខាងលើ បាន​ព្យាយាម​បើក​វ៉ា​ជែង​រថយន្ត​ខាងឆ្វេង​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​រថយន្ត​របស់​ខ្លួន​រេ​ចង្កូត ទៅ​បុក​នឹង​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ ដែល​គេ​រៀប​ធ្វើ​សួនច្បារ បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​៩​កង់ ហើយ​រថយន្ត​បាន​រង​ការ​ខូចខាត​បែក​ខាង​មុខ​ឆៀង​ខាងឆ្វេង​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ត្រួតពិនិត្យ ហើយ​ធ្វើការ​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង ហើយ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក ដើម្បី​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ