ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​២​ឃុំ​នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​ពេល​ឆាប់​ៗ​នេះ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ចំនួន​៤៩៦២​គ្រួសារ ដែល​រស់នៅ​ក្នុង​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង និង​ឃុំ​ព​ពឺ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង និង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​ទៀត​នេះ ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ឯកជន…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ចំនួន​៤៩៦២​គ្រួសារ ដែល​រស់នៅ​ក្នុង​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង និង​ឃុំ​ព​ពឺ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង និង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​ទៀត​នេះ ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ឯកជន ឈ្មោះ ឆៃ ណា​លី​ន ជា​ក្រុមហ៊ុន​មួយ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។ លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង បាន​ឲ្យ​ដឹង​ថា រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ព្រៃ​ព្នៅ​នេះ មិន​ដែល​មានទឹក​ស្អាត​ប្រើប្រាស់​នោះ​ទេ ទឹក​ដែល​ពួក​គាត់​ប្រើប្រាស់​គឺ​យក​ពី​ក្នុង​ស្រះ ឬ​អណ្តូង​ដៃ ហើយ​នៅ​រដូវប្រាំង​ក្តៅ​ខ្លាំង​ខ្វះ​ទឹក ពួក​គាត់​ត្រូវ​បុក​ខួង​ដី​រាប់​សិប​ម៉ែត្រ និង​ទិញ​ម៉ូ​ទ័​រ​បូម ចំណាយ​ប្រាក់​អស់ ជាង​មួយ​លាន​រៀល​ឯណោះ ទើបបាន​ទឹក​ប្រើ ហើយ​ទឹក​នោះ​ក៏​មិនសូវ​ស្អាត​ល្អ​ទៀត​ផង ព្រោះ​សម្បូរ​ទៅ​ដោយ​ជាតិ​កំបោរ ដែល​ប៉ះពាល់​ដល់​សុខភាព នៅ​ពេល​ដែល​ប្រើប្រាស់ និង​ហូប​យូរ​ៗ​ទៅ​។  លោក​អភិបាលស្រុក​បាន​បញ្ជាក់​ទៀត​ថា ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ ទើប​អាជ្ញាធរ​ស្រុក និង​ខេត្ត បាន​ខិតខំ​ស្វែងរក ដំណោះស្រាយ និង​បាន​ទាក់ទង​រក​ក្រុមហ៊ុន​នានា​ឲ្យ​មក​ធ្វើការ​វិនិយោគ​ផ្គត់ផ្គង់​ទឹក​ស្អាត ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង ឃុំ​ព្រៃ​ព្នៅ​នេះ ហើយ​ជា​លទ្ធផល​ក្រុមហ៊ុន ឆៃ ណា​លី​ន ក៏​បាន​ស្ម​គ្រ័​ចិត្ត​ចូលខ្លួន​មក​ធ្វើការ​វិនិយោគ ដោយ​បាន​ចាប់ផ្តើម ធ្វើការ​ដំឡើង​ប្រ​ព​ន្ធ័​ទុយោ​ទឹក​នៅ​តាម​ដងផ្លូវ កាលពី​ចុងខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​មិថុនា ខាង​មុខ​នេះ​។ ដោយឡែក​ប្រជាពលរដ្ឋ​ទាំង​២​ឃុំ​ខាងលើ បាន​អះអាង​ដូច​ៗ​គ្នា​ថា ពួក​គាត់​មានការ​ត្រេកអរ​ខ្លាំង​ណាស់ ដែល​មាន​ក្រុមហ៊ុន​ចូល​មក​វិនិយោគ​ផ្គត់ផ្គង់​ទឹក​ស្អាត នៅ​ក្នុងភូមិ​ឃុំ​របស់​ពួក​គាត់ ហើយ​ពួក​គាត់​ក៏​ចង់​ឲ្យ​ក្រុមហ៊ុន ត​ភ្ជាប់​បណ្តាញទឹក​ឲ្យ​បាន​លឿន ដើម្បី​ឲ្យ​ពួក​គាត់​ឆាប់​បាន​ទឹក​ស្អាត​ប្រើប្រាស់​ផង​ដែរ​។

ប៉ុន្តែ​ជាមួយ​គ្នា​នេះ ពួក​គាត់​ក៏​សំណូមពរ​ឲ្យ​ក្រុមហ៊ុន ធ្វើ​យ៉ាងណា​កុំ​យក​តម្លៃ​ថ្លៃ​ពេក​បើ​បាន​កាន់តែ​ថោក​កាន់តែ​ល្អ ព្រោះ​ពួក​គាត់​ភាគច្រើន សុទ្ធតែ​ជា​អ្នកស្រែ​ចម្ការ មិនមែន​ជា​អ្នកមាន​ធូរធារ​អ្វី​នោះ​ទេ ដូច្នេះ​បើ​សេវា​ទឹក​ស្អាត​ថ្លៃ​ហួស​ពី​សមត្ថភាព​របស់​ពួក​គាត់ ពេក​នោះ​ក៏​ពិបាក​ដែរ​។ ចំណែក​ប្រធាន​ក្រុមហ៊ុន ឆៃ ណា​លី​ន បានអោយ​កោះសន្តិភាព​ដឹង​ថា ក្រុមហ៊ុន​របស់​ខ្លួន ទទួល​បាន​អាជ្ញា​ប​ណ្ណ័​ផ្គត់ផ្គង់​ទឹក​ស្អាត​ពី​ក្រសួង​សិប្បកម្ម និង​ស្សា​ហ​កម្ម នៅ​លើ​ឃុំ​ចំនួន​២ គឺ​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង និង​ឃុំ​ព​ពឺ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ហើយ​បាន​ចាប់ផ្តើម​ធ្វើការ​ត​ភ្ជាប់​ដំឡើង​ប្រពន្ធ​ទុយោ​ទឹក តាំងពី​ចុងខែ​សីហា ឆ្នាំ​២០១៧​មក​ម្លេះ ហើយ​យ៉ាង​យូរ​នៅ​ចុងខែ​មិថុនា ក្រុមហ៊ុន ឆៃ ណា​លី​ន នឹង​អាច​ចាប់ផ្តើម​ដំណើរការ​ផ្គត់ផ្គង់ ទឹក​ស្អាត​បានជា​បណ្តើរ​ៗ​ហើយ​។

ដោយឡែក​តម្លៃ​សេវា​វិញ លោក​ប្រធាន​ក្រុមហ៊ុន​បាន​អះអាង​ថា សម្រាប់​កា​រត​ភ្ជាប់​ដំបូង​ក្រសួង​កំណត់​ឲ្យ​យក​តម្លៃ​សេវា​ក្នុង​កុង​ទ័​រ​មួយ​តម្លៃ​៣២​ម៉ឺន​រៀល ប៉ុន្តែ​ក្នុង​គម្រោង​របស់​ក្រុមហ៊ុន គឺ​នឹង​មានការ​លើកលែង​មិន​យក​ថ្លៃ​សេ​វាត​ភ្ជាប់​ដំបូង ពី​ប្រជាពលរដ្ឋ​ដែល​មា​នប​ណ្ណ័​ក្រីក្រ​១ នៅ​ក្នុង​ឃុំ​ព​ពឺ​ស និង​ឃុំ​ព្រៅ​ព្នៅ សរុប​ចំនួន​៧០០​កុង​ទ័​រ​ស្មើនឹង​៧០០​គ្រួសារ ចំណែក​តម្លៃ​ទឹក​ស្អាត គឺ​ចន្លោះ​ពី​២១០០​រៀល ទៅ​២៣០០​រៀល​ក្នុង​មួយ​ម៉ែត្រគូប ទៅ​តាម​ចំនួន​នៃ​ការ​ប្រើប្រាស់​របស់​អតិថិជន តិច​ឬ​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ