ជិត​៤​គីឡូ​ឆ្លង​ដែន ស្ត្រី​ម្នាក់​នេះ​ពិតជា​មិនធម្មតា​ទេ


រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​២៥ មេ​សា ២០១៨ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់​ពន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ប្រមាណ​ជិត​៤​គីឡូក្រាម ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ឈី ស៊ី​ថន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ។

ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន​ឆ្លង​ដែន​នេះ គឺ​បាន​ធ្វើ​ឡើង​ដោយ​មានការ​សហ​ការណ៍​គ្នា​រវាង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង និង ការិយាល័យ​ទី​៧ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​គណៈកម្មការ​បង្ក្រាប​បទល្មើស កាលពី​ថ្ងៃ​ទី​២៣ មេ​សា ២០១៨ វេលា​ម៉ោង​៥​ល្ងាច​នៅ​ចំណុច​ប្រៃសណីយ៍​កម្ពុជា ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

នៅ​វេលា​ថ្ងៃខែ​ខាងលើ​នេះ​សមត្ថកិច្ច​ចម្រុះ​នៃ​អនុ​គណៈកម្មការ​ត្រួតពិនិត្យ​គ្រឿងញៀន​តាម​បញ្ញើរ​ប្រៃសណីយ៍ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​លោក រៀល សុ​ភិន បាន​ដំណើរការ​ត្រួតពិនិត្យ​ស៊ើបអង្កេត​លើ​កញ្ចប់​បញ្ញើរ​មិន​ប្រក្រតី ដែល​ផ្ញើ​មក​ពី​ប្រទេស​បែ​ល​ហ្ស៊ិ​ក​ចូល​មក​កម្ពុជា ហើយ​មាន​អ្នក​ទទួល​ជា​ជនជាតិ​ខ្មែរ​ម្នាក់​ឃាត់ខ្លួន (​ជនសង្ស័យ​) ជា​អ្នក​ទទួល​កញ្ចប់​បញ្ញើរ​នោះ ។ ក្នុង​នោះ​ចាប់​យក​វត្ថុ​សារធាតុ​ញៀន​ប្រភេទ​អិ​ច​ស្តា​ស​គ្រាប់​(MDMA)​ទម្ងន់​សរុប​៣៤០០​ក្រាម ។

ក្រោយ​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​បញ្ជូន​សង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ