ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី ! អី​ក៏​សាហា.វ​ម្ល៉េះ​លេង​មួល​បំបាក់​.​ក​ឲ្យ​ស្លា.ប់​តែ​ម្តង

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ យុវជន​ម្នាក់​បាន​រង​ការ​សម្លាប់​ដោយ​មួល​បំបាក់​.​ក ករណី​នេះ​ត្រូវ​បាន នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំបូរ​កំណត់​ថា ជា​អំពើ​ឃាតកម្ម​ដែល​ផ្តើម​ចេញពី​មនុស្ស​ដែល ស្គាល់គ្នា ។ ហើយ​មូលហេតុ​ដែល​ឈាន​ឲ្យ​មាន​អំពើ​សម្លាប់​មួល​បំបាក់​.​ក បែប​នេះ…

ខេត្តក្រចេះ ៖ យុវជន​ម្នាក់​បាន​រង​ការ​សម្លាប់​ដោយ​មួល​បំបាក់​.​ក ករណី​នេះ​ត្រូវ​បាន នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំបូរ​កំណត់​ថា ជា​អំពើ​ឃាតកម្ម​ដែល​ផ្តើម​ចេញពី​មនុស្ស​ដែល ស្គាល់គ្នា ។ ហើយ​មូលហេតុ​ដែល​ឈាន​ឲ្យ​មាន​អំពើ​សម្លាប់​មួល​បំបាក់​.​ក បែប​នេះ នគរបាល នៅ​មិន​ទាន់​បាន​កំណត់​ច្បាស់​នៅឡើយ​ទេ ។

បុរស​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ខឿន កក្កដា អាយុ​២៦​ឆ្នាំ សព្វថ្ងៃ​ស្នាក់​នៅ​លើ ផ្ទះ​ចម្ការ​ម្នាក់ឯង មា​នទី​តាំងនៅ​ខាងក្រោយ​ឃុំ​កំពង់ចាម ស្រុក​សំបូរ និង​ត្រូវ​បាន​ជន​ដៃដល់ មួល​បំបាក់​.​ក បណ្តាល​ឲ្យ​ស្លាប់​នៅ​លើ​ផ្ទះ​ក្រោយ រយៈពេល​១​ថ្ងៃ​ទើប​មានការ​ភ្ញាក់ផ្អើល ។

អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ស្រុក​សំបូ​រលោក​វរសេនីយ៍ត្រី នួន សា​រិ​ន បាន​បញ្ជាក់ ប្រាប់​ថា នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​សំបូរ​នៅ​ថ្ងៃ​ទី​២៥ ខែមេសា​នេះ បាន​ចុះ​ទៅ​ពិនិត្យ លើ​ទីតាំង​កើតហេតុ​ក៏​ដូច​ជា សព​ជន​រង​គ្រោះ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ ។

បើ​តាម​លោក​អធិការរង​ស្រុក​បាន​បញ្ជាក់​ថា សព​របស់​ជន​រង​គ្រោះ​ត្រូវ​បាន ជន​ដៃដល់​ចាប់​មួល​.​ក​បំបាក់​រហូត​ដល់​ស្លាប់​នៅ​នឹង​លើ​ផ្ទះ​ម្នាក់ឯង ។ ហើយ​ករណី គឺ​នគរ បាល​នៅ​មិន​ទាន់​បាន​កំណត់​ឲ្យ​ច្បាស់​ថា អាច​ផ្តើម​ចេញពី​រឿង​គំនុំ ឬ​ក៏​យ៉ាងណា​នៅឡើយ ដែរ ។ ដោយ​គ្រាន់តែ​កំណត់​ថា ជន​រង​គ្រោះ និង​ជន​ដៃដល់​អាច​ជា​មនុស្ស​ស្គាល់គ្នា ទើប​ឈាន​ឲ្យ​មានការ​សម្លាប់​បំបិទមាត់​បែប​នេះ ។

បើ​តាម​លោក នួន សា​រិ​ន អធិការរង​រូប​នេះ​បាន​អះអាង​ប្រាប់​ថា ក្រោយ​ការ​ចុះ​ពិនិត្យ​សព​រួច ជន​ដៃដល់​ត្រូវ​បាន​នគរបាល​កំណត់​អត្តសញ្ញាណ និង​ក៏​កំពុង​តែ​ស្រាវជ្រាវ​ចាប់ខ្លួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ