ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​អា​មេ​រិ​ក​ហូរ​ចូល​អឺរ៉ុប​ប៉ះពាល់​ដល់ OPEC និង​រុ​ស្ស៊ី

6 ឆ្នាំ មុន

ទីក្រុង​មូ​ស្គូ ៖ ខណៈ​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) ខិតខំ​ធ្វើ​ឲ្យ​ទីផ្សារ​ប្រេង​មាន​លំនឹង ក្រុមហ៊ុន​ផលិត​ប្រេង​អា​មេ​រិ​ក​កំពុង​តែ​ទាញ​យក​អត្ថប្រយោជន៍​ទៅ​វិញ ដោយ​អា​មេ​រិ​កបាន​នាំ​ចេញ​ប្រេង​ក្នុង​កម្រិត​ច្រើន​ជាងគេ​ទៅ​កាន់​តំបន់​អឺរ៉ុប ។ គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន…

ទីក្រុង​មូ​ស្គូ ៖ ខណៈ​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) ខិតខំ​ធ្វើ​ឲ្យ​ទីផ្សារ​ប្រេង​មាន​លំនឹង ក្រុមហ៊ុន​ផលិត​ប្រេង​អា​មេ​រិ​ក​កំពុង​តែ​ទាញ​យក​អត្ថប្រយោជន៍​ទៅ​វិញ ដោយ​អា​មេ​រិ​កបាន​នាំ​ចេញ​ប្រេង​ក្នុង​កម្រិត​ច្រើន​ជាងគេ​ទៅ​កាន់​តំបន់​អឺរ៉ុប ។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន OPEC និង ប្រទេស​រុ​ស្ស៊ី បាន​ព្រមព្រៀង​គ្នា​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ប្រមាណ​១,៨​លាន​ធុង​ក្នុង​១​ថ្ងៃ​ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​មាន​លំនឹង ។

មក​ដល់​ពេល​នេះ ការ​ព្រមព្រៀង​ខាងលើ​បាន​ជួយ​ឲ្យ​តម្លៃ​ប្រេង​កើនឡើង​យ៉ាងច្រើន ហើយ​កំណើន​ផលិតកម្ម​នៅ​សហរដ្ឋអាមេរិក​កំពុង​តែ​ធ្វើ​ឲ្យ​ប្រទេស​រុ​ស្ស៊ី នី​ហ្សេ​រី​យ៉ា និង​ប្រទេស​ផលិត​ប្រេង​ដទៃ​ទៀត​នៅ​តំបន់​អឺរ៉ុប​ជួប​ប្រទះ​បញ្ហា​ក្នុង​ការ​នាំ​ចេញ ។

ពាណិជ្ជករ​ម្នាក់​បាន​និយាយ​ថា ៖« អា​មេ​រិ​ក​កំពុង​តែ​ដាក់​លក់​ប្រេង​របស់​ខ្លួន​ទៅ​គ្រប់​ទីកន្លែង​។ វា​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ក្នុងស្រុក​ស្ថិត​នៅ​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង » ។

នៅ​ឆ្នាំ​នេះ ទិន្នផល​ប្រេង​អា​មេ​រិ​ក​នឹង​កើនឡើង​រហូត​ដល់​១០,៧​លាន​ធុង​ក្នុង​១​ថ្ងៃ គឺ​ខ្ពស់​ជាង​ប្រទេស​ផលិត​ប្រេង​ធំ​ៗ​ដូច​ជា រុ​ស្ស៊ី និង​អា​រ៉ា​ប៊ី​សា​អូឌីត ។

នៅ​ខែមេសា​នេះ សហរដ្ឋអាមេរិក​អាច​នឹង​នាំ​ចេញ​ប្រេង​ទៅ​កាន់​តំបន់​អឺរ៉ុប​ប្រមាណ​៥៥​ម៉ឺន​ធុង​ក្នុង​១​ថ្ងៃ ដែល​នេះ​គឺជា​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ។

ចាប់ពី​ខែមករា ដល់​ខែមេសា សហរដ្ឋអាមេរិក​បាន​នាំ​ចេញ​ប្រេង​ច្រើន​ជាង​ឆ្នាំ​មុន​ទៅ​ទៀត រហូត​ដល់​៤​ដង ឬ​ស្មើ​៦,៨​លាន​តោន ។

តាម​ប្រភព​មួយ​ចំនួន​ថា ការ​នាំ​ចេញ​ប្រេង​ពី​សហរដ្ឋអាមេរិក​ទៅ​កាន់​អឺរ៉ុប នឹង​បន្ត​កើន​ឡើង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រេង​នាំ​ចេញពី​ប្រទេស​ក្នុង OPEC និង​រុ​ស្ស៊ី ជាដើម ។

កាលពី​ឆ្នាំ​២០១៧ អឺរ៉ុប​បាន​នាំ​ចូល​ប្រេង​ពី​អា​មេ​រិ​ក​៧% ប៉ុន្តែ​ចំនួន​នេះ​នឹង​កើនឡើង​ដល់​ប្រមាណ​១២%​ក្នុង​ឆ្នាំ​២០១៨ ។ ទីផ្សារ​នាំ​ចេញ​សំខាន់​ៗ​រួម​មាន ប្រទេស​អង់គ្លេស​, អ៊ីតា​លី និង​ហូ​ឡង់ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ