ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​ប្រជា​ការពារ​ភូមិ​គឺជា​ជាងកាត់សក់​ចល័ត​ច​ញ្ចឹ​ម​គ្រួសារ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ត្រឹម​តុ​ដែក​មួយ​ដាក់​លើ​ម៉ូតូ ហើយ​សរសេរ​លើ​តុ និង​ម៉ូតូ​ថា «​កាត់សក់​» ជាមួយនឹង​ឧបករណ៍​បន្តិចបន្តួច​បុរស​ម្នាក់​អាច​រក​ចំណូល​ជា​មធ្យម​៥​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ។ ជាងកាត់សក់​ចល័ត​រូប​នេះ​ឈ្មោះ សៅ…

ខេត្តបន្ទាយមានជ័យ ៖ ត្រឹម​តុ​ដែក​មួយ​ដាក់​លើ​ម៉ូតូ ហើយ​សរសេរ​លើ​តុ និង​ម៉ូតូ​ថា «​កាត់សក់​» ជាមួយនឹង​ឧបករណ៍​បន្តិចបន្តួច​បុរស​ម្នាក់​អាច​រក​ចំណូល​ជា​មធ្យម​៥​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ។ ជាងកាត់សក់​ចល័ត​រូប​នេះ​ឈ្មោះ សៅ ចាន់​ម៉ុ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត និង​ជា​ប្រជា​ការពារ​ភូមិ​ផង​ដែរ ។

ស្រប​តាម​សម័យ​ទំនើប​ជាងកាត់សក់​ចល័ត​រូប​នេះ​ប្រើ​ឧបករណ៍​កាត់សក់​កន្ត្រៃ​អគ្គិសនី​ដូច​ហាង​ទំនើប​ៗ​ដែរ ប៉ុន្តែ​អ្វី​ដែល​មិន​ដែល​ប្រទះ​នោះ កន្ត្រៃ​អគ្គិសនី​របស់​គាត់​ប្រើ​ត្រឹម​ដោត​ខ្សែភ្លើង​ចេញពី​អា​គុយ​ម៉ូតូ​អាច​ដំណើរការ និង​កាត់សក់​បាន​គ្រប់កន្លែង ។ សម្ភាស​ផ្ទាល់​ជាងកាត់សក់​រូប​នេះ និយាយ​ថា គាត់​ប្រកប​របរ​នេះ​ជាង​១៥​ឆ្នាំ​ហើយ គឺ​ដំបូង​៤​ខែ​នៅ​ឯ​ខេត្តព្រះវិហារ ខណៈ​ទៅ​ស្នាក់​នៅ​ទីនោះ និង​១៥​ឆ្នាំ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

គាត់​អះអាង​ថា របរ​នេះ​មិនល្អ​ភ្នែក​មើល តែ​អាច​រក​ចិញ្ចឹម​គ្រួសារ​ដែល​មានកូន​ក្នុង​បន្ទុក​រហូត​៣​នាក់​ឲ្យ​បាន​រៀនសូត្រ ។ គាត់​ថា តម្លៃ​កាត់សក់​សម្រាប់​មនុស្ស​ចាស់ ម្នាក់​៣,០០០​រៀល ឯ​ក្មេង​តាម​អាយុ​បើ​ក្មេង​តូច​១,៥០០​រៀល ឯ​វ័យ​ជំទង់​២,០០០​រៀល​ជាដើម ។ គាត់​ថា បើ​ប៉ះ​ចំ​គ្រួសារ​ខ្វះ​ទីទាល់​ក្រ​កូន​ច្រើន​ក្នុង​បន្ទុក ក៏​មាន​ករណី​លើកលែង​អាច​យក​ក្នុង​តម្លៃ​ដ៏​តិចតួច​បំផុត រហូត​កន្លែង​ខ្លះ​មិន​យក​កម្រៃ​ទៀត​ផង ។ គាត់​ថា ដោយសារ​ម៉ូយ (​អតិថិជន​) ស្គាល់​ច្រើន​ធ្វើ​ឲ្យ​អាជីព​គាត់​បន្ត​តាំងពី​ដើម​រហូត​ទល់​បច្ចុប្បន្ន មិន​ថា​ប្រជាពលរដ្ឋ​តាម​ភូមិ សូ​ម្បី​តែ​ព្រះសង្ឃ និង​ដូនជី​តាម​វត្ត​មួយ​ចំនួន​ក៏​ត្រូវការ​គាត់​កាត់ ឬ​កោរ​ឲ្យ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ