ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម និង​អាហ្វ្រិក​ខាងត្បូង​ចង់​ពង្រឹង​ទំនាក់ទំនង​

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ យោង​តាម​នាយកដ្ឋាន​ការ​បរទេស​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​បាន​ឲ្យ​ដឹង​ថា ទី​ក្រុង​នេះ​ចង់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាហ្វ្រិក​ខាងត្បូង ក្នុង​ផ្នែក​ពាណិជ្ជកម្ម វិនិយោគ អប់រំ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា កសិកម្ម​ប្រើ​បច្ចេកវិទ្យា​ខ្ពស់ និង​វិស័យ​ផ្សេង​ៗ…

ទីក្រុង​ហូ​ជី​មិ​ញ ៖ យោង​តាម​នាយកដ្ឋាន​ការ​បរទេស​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​បាន​ឲ្យ​ដឹង​ថា ទី​ក្រុង​នេះ​ចង់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាហ្វ្រិក​ខាងត្បូង ក្នុង​ផ្នែក​ពាណិជ្ជកម្ម វិនិយោគ អប់រំ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា កសិកម្ម​ប្រើ​បច្ចេកវិទ្យា​ខ្ពស់ និង​វិស័យ​ផ្សេង​ៗ ទៀត ។

លោក Le Quang Long ប្រធាន​នាយកដ្ឋាន​ការ​បរទេស បាន​ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​គម្រប់​ខួប​លើក​ទី​២៤ នៃ​ថ្ងៃ​សេរីភាព​របស់​អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃ​ទី​២១ មេ​សា កន្លង​មក​ថា ៖«​ជាមួយ​គោលនយោបាយ​បើក​ទូលាយ ទីក្រុង​ហូ​ជី​មិ​ញ តែងតែ​ស្វាគមន៍ និង​សម្របសម្រួល​ដល់​ក្រុមហ៊ុន​បរទេស​នានា​ដែល​មក​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​វៀតណាម រួម​មាន ក្រុមហ៊ុន​មក​ពី​អាហ្វ្រិក​ខាងត្បូង​ផង​ដែរ » ។

ឯកអគ្គរដ្ឋទូត​អាហ្វ្រិក​ខាងត្បូង​ប្រចាំ​ប្រទេស​វៀតណាម លោក Mpetjane Kgaogeo Lekgoro បាន​ថ្លែង​ថា ៖« នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ភាគី​ទាំង​សងខាង​បាន​ធ្វើ​ទស្សនកិច្ច​ថ្នាក់ខ្ពស់ ។ ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ពួក​យើង​បាន​លូតលាស់​ពី​ប្រមាណ​៧០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១២ មក​ស្មើ​ជាង​១,៥​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ » ។

លោក​ឯកអគ្គរដ្ឋទូត​បន្ត​ថា ៖« វត្តមាន​ក្នុង​វិស័យ​ទេសចរណ៍​កំពុង​តែ​បន្ត​កើនឡើង​រវាង​ប្រទេស​ទាំង​ពីរ ព្រោះ​ប្រជាពលរដ្ឋ​អាហ្វ្រិក​ខាងត្បូង និង​វៀតណាម បាន​ចាប់ផ្តើម​ឈ្វេងយល់​ពី​កេរដំណែល​ប្រពៃណី វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ទៅ​វិញ​ទៅ​មក » ។

លោក Long លើក​ឡើង​ថា ភាគី​ទាំង​សងខាង​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម ឲ្យ​ស្មើ​ដល់​២​ប៊ី​លាន​ដុល្លារ​នៅ​ពេល​ឆាប់​ៗ​នេះ ។

ជាមួយ​គ្នា​នេះ នៅ​ឆ្នាំ​២០១៨ គឺជា​ខួប​គម្រប់​២៥​ឆ្នាំ​នៃ​ការ​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​វៀតណាម និង​អាហ្វ្រិក​ខាងត្បូង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ