ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សម្លឹង​ឃើញ​ការ​នាំ​ចេញ​-​នាំ​ចូល​នៅ​កំពង់​ផែ​

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ កំពង់​ផែ Horgos ដែល​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​តំបន់​ស្វយ័ត Xinjiang Uygur ត្រូវ​បាន​គេ​មើលឃើញ​ថា ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ ការ​នាំ​ចេញ​-​នាំ​ចូល​មាន​កំណើន​​គួរ​ឲ្យ​កត់សម្គាល់…

ទីក្រុង​ប៉េ​កាំ​ង ៖ កំពង់​ផែ Horgos ដែល​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​តំបន់​ស្វយ័ត Xinjiang Uygur ត្រូវ​បាន​គេ​មើលឃើញ​ថា ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ ការ​នាំ​ចេញ​-​នាំ​ចូល​មាន​កំណើន​​គួរ​ឲ្យ​កត់សម្គាល់ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី chinadaily.com.cn ។

ក្នុង​រយៈពេល​៣​ខែ ចាប់ពី​ខែមករា ដល់​មីនា ការ​នាំ​ចេញ​-​នាំ​ចូល​តាម​ផ្លូវ​សមុទ្រ ពិសេស​​តាម​ព្រំដែន​នៃ​ប្រទេស​ចិន និង​កា​ហ្សា​ក់​ស្ថាន សម្រេច​បាន​ប្រមាណ​៣,៨​ពាន់​លាន​ដុល្លារ កើនឡើង​៩%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ក្នុង​នោះ​ទំនិញ​ឆ្លងកាត់​មាន​ចំនួន​៧,៥​លាន​តោន កើនឡើង​១២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ការ​កើនឡើង​នេះ ជំរុញ​ដោយ​ការ​នាំ​ចេញ​ច្រើន​ជាង​នាំ​ចូល ។

មន្ត្រី​គយ​បាន​និយាយ​ថា កំណើន​នាំ​ចេញ​នៃ​គ្រឿង​ម៉ាស៊ីន​, គ្រឿង​អេ​ឡិច​ត្រូ​និក និង​ផលិតផល​កសិកម្ម បាន​រួមចំណែក​ដល់​កំណើន​នេះ ។

កំពង់​ផែ​នេះ​ជា​ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​ដ៏​សំខាន់ និង​មមាញឹក​មួយ ដែល​ស្ថិត​នៅ​ក្នុង​យុទ្ធសាស្ត្រ ផ្លូវ​សូត្រ​សមុទ្រ​របស់​ចិន ហើយ​ក្នុង​នោះ គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ ខ្សែ​ក្រវាត់​មួយ ក៏​កំពុង​ក្លាយជា​កម្លាំង​ច​លករ​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​កំពង់​ផែ​មួយ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ