ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ទ្ធ​ចាប់​មុខសញ្ញា​ចោរលួច​គោ​បាន​ម្នាក់

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តា​លោ បាន​សហ​ការណ៍​គ្នា​ព័ទ្ធ​ចាប់​មុខសញ្ញា​ចោរលួច​គោ​បាន​ម្នាក់ រួម​ទាំង​វត្ថុ​តាង​គោ​ញី​ឈ្មោល​ចំនួន​២​ក្បាល​ផង​ដែរ ។ ប្រតិបត្តិ​ការណ៍​ខាងលើ​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​២៣…

ខេត្តពោធិ៍សាត់ ៖ ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តា​លោ បាន​សហ​ការណ៍​គ្នា​ព័ទ្ធ​ចាប់​មុខសញ្ញា​ចោរលួច​គោ​បាន​ម្នាក់ រួម​ទាំង​វត្ថុ​តាង​គោ​ញី​ឈ្មោល​ចំនួន​២​ក្បាល​ផង​ដែរ ។ ប្រតិបត្តិ​ការណ៍​ខាងលើ​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​ព្រៃ​រោង ឃុំ​តា​លោ ស្រុក​បាកាន ។

លោក​អនុសេនីយ៍ឯក រ៉​ង សុ​វ​ណ្ណា​រឿ​ន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​លោ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ មឿ​ន ម៉ៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​សំ​សាន្ត ឃុំ​តា​លោ ស្រុក​បាកាន ។ ឃាត់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង​គោ​ញី​ឈ្មោល​ចំនួន​២​ក្បាល មួយ​ក្បាល​អាយុ​៥​ឆ្នាំ និង​មួយ​ក្បាល​ទៀត​អាយុ​៣​ខែ ។ លោកនាយ​ប៉ុស្តិ៍​ឲ្យ​ដឹង​ថា ការ​ដែល​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​បណ្ដឹង​ពី​ស្ត្រី​ម្ចាស់​គោ​ឈ្មោះ វួ​ន វឿ​ន អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​សំ​សាន្ត ឃុំ​តា​លោ ស្រុក​បាកាន ដែល​បាន​ចោទប្រកាន់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ ឈ្មោះ មឿ​ន ម៉ៅ ដែល​ជា​ជនសង្ស័យ​នេះ បាន​លួច​ដឹកគោ​របស់​គាត់​ពី​ចំណង​ដែល​បាន​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​ចំណុច​ខាងត្បូង​ផ្ទះ ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ ។ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​នេះ​ភ្លាម រូប​លោក​បាន​ចាត់វិធានការ​ស្រាវជ្រាវ​ជា​បន្ទាន់ រហូត​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១២​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​ព្រៃ​រោង ឃុំ​តា​លោ ស្រុក​បាកាន ។

ជនសង្ស័យ​សមត្ថកិច្ច​បាន​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​បន្ត ចំណែក​សត្វ​គោ​ទាំង​ពីរ​ក្បាល​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ដោយ​មានការ​ឯកភាព​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាបន​ជំនាញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ