ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ល្មោភកាម​ទិញ​កា​រ៉េ​ម​លួង​រំលោ.ភ​ភ្មេ​ង​ជា​ច្រើន​លើក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ​ធ្វើការ​ឃាត់ខ្លួន​ដល់​លំនៅ​ឋាន ក្រោយ​រូបគេ​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់ បាន​សម្រេច​ជា​ច្រើន​លើក​ច្រើន​សារ នៅ​ចំណុច​វត្ត ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ​ធ្វើការ​ឃាត់ខ្លួន​ដល់​លំនៅ​ឋាន ក្រោយ​រូបគេ​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់ បាន​សម្រេច​ជា​ច្រើន​លើក​ច្រើន​សារ នៅ​ចំណុច​វត្ត ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ។

ជនសង្ស័យ​មានឈ្មោះ សៀង សុ​ជាតិ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​កា​រ៉េ​ម ស្នាក់​នៅ​ភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ តែ​ជនសង្ស័យ ជា​មនុស្ស​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ផង​ដែរ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​មាន អាយុ​១២​ឆ្នាំ ស្នាក់​នៅ​ខណ្ឌ​ច្បារ​អំពៅ ។

លោក​ទេព ប៉ូ​រ៉ា នាយ​ប៉ុស្តិ៍​នគរបាល​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​បាន​ឈាន​ទៅ​ឃាត់​ជនសង្ស័យ​ល្មោភកាម​ខាងលើ​ដល់​លំនៅ​ឋាន ស្ថិត​ក្នុង​សង្កាត់​ព្រែក​ប្រា ប​ញ្ចូ​ន​មក​កាន់​ប៉ុស្តិ៍​នគរបាល ដើម្បី​បន្ត​នីតិវិធី ។

ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែមេសា ដោយ​ឃើញ​អា​ការៈកូន​ស្រី​មាន​សភាព​ស្លេកស្លាំង​ខ្លាំង និង​មិនសូវ​ហូប​បាយ​ក៏​សួរនាំ​ទៅ​កូនស្រី មួយសន្ទុះ​ធំ​ទើប​រូប​នាង​ព្រម​ឆ្លើយ​ប្រាប់​ម្តាយ​ថា មាន​គេ​ចាប់រំលោភ ហើយ​រំលោភ​សម្រេច​ជា​ច្រើន​ដង តែ​បុរស​ជា​ជនសង្ស័យ​គំរាម​មិន​ឲ្យ​នាង​និយាយ​ប្រាប់​ន​ណារ​ឡើយ បើ​ពុំ​ដូច្នោះ​រូបគេ​នឹង​អា​.​ក​សម្លាប់​ចោល ។

ស្ត្រី​ជា​ម្តាយ​បន្ត​ថា ក្រោយ​កូនស្រី​ប្រាប់​ដំណើររឿង​អស់​គាត់​បាន​នាំ​នាង​ទៅ​ពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកណ្តាល ត្រូវ​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា កុមារី​រង​គ្រោះ​មាន​ស្នាម​រលាត់​ប្រដាប់​ភេទ  ។

តាម​ចម្លើយ​ឆ្លើយ​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ប្រាប់​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​រង​គ្រោះ​ប្រាកដ​មែន កាលពី​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៨​កន្លង​ទៅ​នៅ​ក្នុង​បន្ទប់ទឹក ដោយ​ប្រើ​វិធី​ទិញ​កា​រ៉េ​ម​១​កែវ ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ហូប និង​បាន​ប្រើ​ទូរស័ព្ទ​បើក​វី​ឌី​អូរ​អាស​អា​ភាព​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​មើល រួច​ល្បួង​ចូល​ក្នុង​បន្ទប់ទឹក ធ្វើ​សកម្មភាព​រំលោភ​តែ​ម្តង ។

ជនសង្ស័យ​ឆ្លើយ​សារភាព​បន្ត​ថា មុន​ថ្ងៃ​កើតហេតុ​ចុង​ក្រោយ​ខ្លួន​ក៏​ធ្លាប់​រំលោភ​ក្មេង​ស្រី​រង​គ្រោះ​សម្រេច​២​លើក​មក​ហើយ​ដែរ គឺ​នៅ​ថ្ងៃ​ទី​១១ និង​ទី​១២ ខែ​ឆ្នាំ​ដដែល ដោយ​ប្រើ​វិធីសាស្ត្រ​ដដែល​ខាងលើ និង​នៅ​ចំណុច​ដដែល ខណៈ​ដែល​កុមារី​រង​គ្រោះ​កំពុង​រត់​លេង​ជាមួយ​គ្នីគ្នា​នៅ​ទីនោះ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បា​នប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ឃុំខ្លួន​បណ្តោះអាសន្ន ហើយ​រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ