ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​ស្ទាក់​ឡាន​ឡិច​ស៊ី​ស​៥៧០ស្លាក​លេខ​(ខ​.​ម)មួយ​គ្រឿង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ ដោយ​បាន​​ឃើញ​​​ក្រុម​មន្ត្រី​ ​គយ​ចល័ត បាន​ធ្វើការ​ស្ទាក់​ឃាត់​រថយន្ត​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​៥៧០​មួយ​គ្រឿង ​មាន​ស្លាក​លេខ (​ខ​.​ម) ព្រោះសង្ស័យ​​ជា​រថយន្ត​នាំ​ចូល​គេចពន្ធ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ ដោយ​បាន​​ឃើញ​​​ក្រុម​មន្ត្រី​
​គយ​ចល័ត បាន​ធ្វើការ​ស្ទាក់​ឃាត់​រថយន្ត​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​៥៧០​មួយ​គ្រឿង ​មាន​ស្លាក​លេខ (​ខ​.​ម) ព្រោះសង្ស័យ​​ជា​រថយន្ត​នាំ​ចូល​គេចពន្ធ ហើយ​ស្រប​ពេល​នោះក៏​ម្ចាស់​រថយន្តនេះ ​​​មិន​ព្រម​សហការ​ឱ្យ​គេ​ត្រួត​ពិនិត្យ​ផង​ដែរ ។

ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​ព្រឹក​​ថ្ងៃ​ទី​២៥ មេ​សា ស្ថិត​ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​៤៩ លើ​ផ្លូវ​​លេខ​៤ ក្នុងភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ទោះបីជា​យ៉ាងណា គេ​មិន​បាន​ស្គាល់​ឈ្មោះអ្នកបើកបររូប​​នោះ​ទេ ប៉ុន្តែ​រថយន្ត​នេះ ពណ៌ត្រាវ ពាក់​ស្លាក​លេខ ខ.ម​២-៧៨៩៣ ។ ក្រោយពីកម្លាំង​បាន​ធ្វើការ​​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​ និង​ទាររកឯកសារ​ពិនិត្យ​  គឺ​​​ឃើញ​​ថា ​គឺ​​​​ត្រឹម​ត្រូវ​​ដែល​ឯកសារ​​ចេញពី​ក្រសួង​​ការពារ​​ជាតិ ហើយ​ក៏​​​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅវិញ​​ធម្ម
តា ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ