ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​បា.ញ់ថ្នាំ​ស្រូវ​ត្រូវ​បាន​រន្ទះបា.ញ់​ស្លា.ប់​ភ្លាម​ៗ​នៅ​កណ្តាល​ស្រែ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ រន្ទះ​បាន​ឆក់​យក​ជីវិត​កសិករ​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​កណ្តាល​វាលស្រែ​យ៉ាង​អាណោចអាធ័ម ខណៈ​ដែល​កំពុង​តែ​បាញ់ថ្នាំ​ស្រូវ ក៏​ត្រូវ​បាន​រន្ទះបាញ់​កំណាច​មក​ផ្តាច់​សង្ខារ​ស្លាប់​ភ្លាម​ៗ​កាលពី​វេលា ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ…

ខេត្តកំពង់ធំ ៖ រន្ទះ​បាន​ឆក់​យក​ជីវិត​កសិករ​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​កណ្តាល​វាលស្រែ​យ៉ាង​អាណោចអាធ័ម ខណៈ​ដែល​កំពុង​តែ​បាញ់ថ្នាំ​ស្រូវ ក៏​ត្រូវ​បាន​រន្ទះបាញ់​កំណាច​មក​ផ្តាច់​សង្ខារ​ស្លាប់​ភ្លាម​ៗ​កាលពី​វេលា ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ ២០១៨​នេះ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​រន្ទះបាញ់​នេះ បាន​កើតឡើង​នៅ​ចំណុច​ត្រពាំង​ញ៉ុ​ង ខាងជើង​ភូមិ​ឫស្សី ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។

ប្រភព​ពី​កន្លែង​កើតហេតុ​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​មាន​មាន​ភ្លៀង​ផ្គរ​មួយ​មេ​យ៉ាង ខ្លាំង​លាយ​លំនឹង​រន្ទះបាញ់​លាន់​រំពង​ចំនួន​បី​គ្រាប់ គ្រាប់​ទី​១.​គ្រាប់​ទី​២​មិន​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ ដល់​គ្រាប់​ទី​៣​ក៏​ត្រូវ​ជន​រង​គ្រោះ​ឈ្មោះ ញ៉ែ​ម គី​ម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ចុង​ដូង ឃុំ​ចុង​ដូង ស្រុក​បារាយណ៍​។ លោក កែវ សាលី នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ចុង​ដូង បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ ត្រូវ​បាន​ប្រជាពលរដ្ឋ ដែល​បាន​រាយការណ៍​មក​ថា៖​

មាន​ករណី​រន្ទះបាញ់​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ លោក​កម្លាំង​ប៉ុស្តិ៍​របស់​លោក​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ទើប​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់ ដោយសារ​គ្រាប់​រន្ទះ​ពិតប្រាកដ​មែន ហើយ​ក៏​បាន​ប្រគល់​សាកសព​ជូន​សាច់ញាតិ​ទទួលយក ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ករណី​នេះ​លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជា​កសិករ​ទាំងអស់​សូម​ឲ្យ​មានការ ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​នៅ​ពេល​ដែល​មាន​ភ្លៀង​ខ្យល់ និង​ផ្គរ​រន្ទះ​ត្រូវ​ទៅ​រក​ទីកន្លែង​ណា​ដែល​មាន សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ