ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ ទីតាំង​ផលិត​ទឹក​រួចរាល់​ហើយ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​ផ្លូវការ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា ២០១៨​នេះ ក្រុមការងារ​ការិយាល័យ​ទឹក​ស្អាត​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ទឹក របស់​ផ្នែក​ឯកជន​ដែល​ផ្គត់ផ្គង់​នៅ​ទីប្រជុំជន​ស្រុក​ព្រៃ​នប់ ក្រោយ​បណ្តាញ​ផ្សព្វផ្សាយ​ដកស្រង់​ប្រភព…

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​ផ្លូវការ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា ២០១៨​នេះ ក្រុមការងារ​ការិយាល័យ​ទឹក​ស្អាត​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ទឹក របស់​ផ្នែក​ឯកជន​ដែល​ផ្គត់ផ្គង់​នៅ​ទីប្រជុំជន​ស្រុក​ព្រៃ​នប់ ក្រោយ​បណ្តាញ​ផ្សព្វផ្សាយ​ដកស្រង់​ប្រភព ពី​ប្រជាពលរដ្ឋ​មក​ផ្សាយ​ថា ទឹក​ផ្គត់ផ្គង់​តាម​បណ្ដាញ​នៅ​វាល​រេញ​ល្អក់កករ​ខុស​ប្រក្រតី រហូត​ពលរដ្ឋ​រអ៊ូរទាំ​។ ក្នុង​នោះ​ក្រុមការងារ​បាន​ចុះ​ដល់ទី​តាំង​ផលិត​ទឹក និង​ពិនិត្យ​ឃើញ​ថា ទឹក​ក្នុង​ស្រះ​មាន​គ្រប់គ្រាន់​ការ​ផលិត​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ទឹកថ្លា​ស្អាត​ធម្មតា​។

បន្ទាប់​មក​ក្រុមការងារ​បាន​យក​ទឹក​មក​ពិនិត្យ​គុណភាព មាន​លទ្ធផល​ដូច​ខាងក្រោម​៖ ១.​នៅ​ទីតាំង​ផលិត PH 6.5 កម្រិត​ល្អក់ 0.38 ក្លរ 0.27 2.​ចុង​ទុយោ​ជិត​ផ្សារ PH 6.3 កម្រិត​ល្អក់ 1.45 ក្លរ 0.02​។ ក្នុង​ករណី​នេះ​ក្រុមការងារ​បញ្ជាក់​បាន​ថា បញ្ហា​ទឹក​ដែល​ល្អក់កករ​កាលពី​ថ្ងៃ​ទី​២២ មេ​សា ២០១៨ គឺ​កើតឡើង​ដោយសារ​មាន​បែក​ទុយោ​មេ​ប្រភេទ (PVC) ប្រវែង​ប្រមាណ​ជា​៤០​ម៉ែត្រ បណ្ដាល​មក​ពី​ការ​ឈូស​ឆាយដី​ចិញ្ចើមថ្នល់ ករណី​នេះ​បាន​ជួសជុល​រួចរាល់​វិញ​ហើយ​។ ចំណែក​ទឹក​ដែល​ប្រជាពលរដ្ឋ​បើក​ប្រើប្រាស់​ក៏​មិន​មាន​បញ្ហា​អី​ទៀត​ដែរ​គឹ​ត​ត្រឹម​យប់​ថ្ងៃ​ទី​២៤ មេ​សា ២០១៨​នេះ ហើយ​ជាមួយ​គ្នា​នេះ​ពលរដ្ឋ​ស​ង្ឈឹ​ម​ថា នឹង​មិន​មាន​បញ្ហា​ទៀត​ឡើយ​។ បើសិនជា​មាន​សូម​ឲ្យ​ម្ចាស់​ទឹក​ស្អាត​គួរ​ផ្តល់​ព័ត៌មាន​ដល់​ពលរដ្ឋ​តាម​រយៈ​ភូមិ​ឃុំ​ដល់​អ្នក​ប្រើប្រាស់​ដើម្បី​ងាយស្រួល​ដឹង​ពី​មូលហេតុ ដែល​បង្ក​ឲ្យ​មាន​ភាព​អសកម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ