ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាលខេត្ត​ចូល​និវត្តន៍ និង​ជំនួស​ដោយ​អភិបាលរង​ខេត្ត

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨​ខាង​មុខ ក្នុង​សាល​ប្រជុំ​សាលាខេត្ត​ប៉ៃលិន នឹង​មាន​រៀបចំ​ធ្វើ​ពិធី​ប្រកាស​តែងតាំង​អភិបាលខេត្ត​ប៉ៃលិន​ថ្មី គឺ​ឯកឧត្តម កើត…

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨​ខាង​មុខ ក្នុង​សាល​ប្រជុំ​សាលាខេត្ត​ប៉ៃលិន នឹង​មាន​រៀបចំ​ធ្វើ​ពិធី​ប្រកាស​តែងតាំង​អភិបាលខេត្ត​ប៉ៃលិន​ថ្មី គឺ​ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន​ដល់​ពេលវេលា​ត្រូវ​ចូល​និវត្តន៍ នឹង​ត្រូវ​ទៅ​កាន់​ការងារ​មួយ​ផ្សេង​ទៀត​នៅ​ឯ​ក្រសួង​។ រីឯ​អភិបាលខេត្ត​ថ្មី ដែល​នឹង​ត្រូវ​ដាក់​ជំនួស​អភិបាលខេត្ត​ចាស់​គឺ លោក ផា​ន់ ចាន់​ធុ​ល អភិបាលរង​ខេត្ត​។

ប្រភព​បន្ត​ទៀត​ថា បើសិនជា​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ​នឹង​ត្រូវ​ប្រកាស​ផ្ទេរតំណែង​ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ច្រើន​រូប​ផង​ដែរ​។ សេចក្តីរាយការណ៍​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល ក៏​នឹង​មានការ​ប្រកាស​តែងតាំង​អភិបាលរង​ខេត្ត​ថ្មី មួយ​ចំនួន​ទៀត ជំនួស​ឱ្យ​អភិបាលរង​ខេត្ត​ចាស់​ៗ ដែល​បាន​ចូល​និវត្តន៍​កន្លង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ