ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ត្រួត​លើ​ទុក្ខ​! ដូន​ចាស់​អាយុ​៧៥​ឆ្នាំ​ទូល​ស្វាយ​លក់​ចិញ្ចឹម​ចៅ​៥​នាក់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្យ​អាណិត​ណាស់​ដោយ​ដូន​ចាស់​ម្នាក់​វ័យ​៧៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ដោយ​ដៃ​ម្ខាង​កាន់​ឈើច្រត់ និង​ដៃ​ម្ខាង​ទៀត​ទូល​កញ្ច្រែង​ដាក់​ស្វាយ​ទុំ​ដើរ​លក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក្រោម​កំ​ដៅ​ថ្ងៃ​ក្តៅហែង​តាម​ផ្ទះល្វែង​របស់​ពលរដ្ឋ​នៅ​ជុំវិញ​ផ្សារ​ក្រុង​កំពង់ចាម ដើម្បី​ចិញ្ចឹម​ចៅប្រុស​-​ស្រី​រហូត​ដល់​ទៅ​៥​នាក់​។…

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្យ​អាណិត​ណាស់​ដោយ​ដូន​ចាស់​ម្នាក់​វ័យ​៧៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ដោយ​ដៃ​ម្ខាង​កាន់​ឈើច្រត់ និង​ដៃ​ម្ខាង​ទៀត​ទូល​កញ្ច្រែង​ដាក់​ស្វាយ​ទុំ​ដើរ​លក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក្រោម​កំ​ដៅ​ថ្ងៃ​ក្តៅហែង​តាម​ផ្ទះល្វែង​របស់​ពលរដ្ឋ​នៅ​ជុំវិញ​ផ្សារ​ក្រុង​កំពង់ចាម ដើម្បី​ចិញ្ចឹម​ចៅប្រុស​-​ស្រី​រហូត​ដល់​ទៅ​៥​នាក់​។

ដូន​ចាស់​ខាងលើ​ឈ្មោះ អ៊ឹម វ៉ា​ត មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា​ថា គាត់​ជា​ស្ត្រី​មេម៉ា​យ​ម្នាក់​មានកូន​ពីរ​នាក់ (​ប្រុស​១ ស្រី​១) ហើយ​ប្តី​បាន​ស្លាប់​ចោល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មាន​ជីវភាព​ក្រីក្រ​ផង គាត់​តស៊ូ​ដើរ​លក់​នំ​នៅ​តាម​ភូមិ​ចិញ្ចឹម​កូន​ៗ រហូត​ដល់​ធំ​ដឹងក្តី​មាន​ប្រពន្ធ​កូន​គ្រប់​គ្នា ដោយ​កូនប្រុស​បង​ទៅ​រស់នៅ​ខេត្តមណ្ឌលគិរី ចំណែក​​កូនស្រី​វិញ​បានកូន​ប្រុស​-​ស្រី​៥​នាក់ ហើយ​មិនដឹង​ជា​យ៉ាងម៉េច​នោះ​ទេ បាន​រត់​ចោល​កូន​បាត់​ទុក​ឱ្យ​គាត់​ត្រូវ​ទទួល​រាប់​រង​ចិញ្ចឹម​ចៅ​ៗ​ដែល​ចៅ​តូច​ជាងគេ​អាយុ​៨​ខែ ។

លោកយាយ​បន្ត​ថា ទុក្ខ​ត្រួត​លើ​ទុក្ខ ក្រ​ហើយ​ចិញ្ចឹម​ចៅ​ដល់​ទៅ​៥​នាក់​ទៀត ទោះបីជា​ជីវភាព​ក្រីក្រ​ក៏​ពិតមែន តែ​គាត់​ប្រឹងប្រែង​តស៊ូ​ទៅ​ទិញ​ផ្លែស្វាយ​ខ្ទី​ស​ចិន​ពី​គេ​ក្នុងភូមិ​មក​បន្ទំ​សម្រាប់​លក់ ។ រាល់​ព្រឹក​ត្រូវ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ចេញពីផ្ទះ​នៅ​ភូមិ​ថ្មគោល ឆ្ពោះ​មក​កាន់​ផ្សារ​សាលា​ចិន​ក្នុង​ក្រុង​កំពង់ចាម ហើយ​ដើរ​ទូល​កញ្ច្រែង​ស្វាយ​លក់​តាម​ផ្ទះ ដោយ​ស្វាយ​ទុំ​១​ផ្លែ​លក់​បាន​តម្លៃ​១.០០០​រៀល ក្នុង​១​កញ្ច្រែង​បាន​១​ផ្លូន​ផង​ដែរ​។ ដោយសារ​តែ​គេ​ឃើញ​គាត់​ចាស់ ក៏​នាំ​គ្នា​ជួយ​ទិញ​អស់​ៗ​ពី​កញ្ច្រែង​តែ​ម្តង ហើយ​បាន​ប្រាក់​ចំណេញ​ពី​៣​ទៅ​៤​ម៉ឺន​រៀល​គ្រាន់​នឹង​ច​ញ្ចឹ​ម​ចៅ​ៗ ។

លោកយាយ​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ​ចៅប្រុស​បង​គេ​អាយុ​២៥​ឆ្នាំ​ហើយ ដោយ​បាន​ស៊ី​ឈ្មួ​លបើក​រ៉ឺ​ម៉ក​ម៉ូតូ​ឲ្យ​គេ​ក្នុង​ក្រុង​កំពង់ចាម គ្រាន់​នឹង​បាន​ថវិកា​ខ្លះ​ដោះស្រាយ​ជីវភាព​គ្រួសារ ប៉ុន្តែ​ពេល​ខ្លះ​គាត់​មិន​ស្រួលខ្លួន​មិន​បាន​លក់ ត្រូវ​ចៅ​បង​គេ​ចេញ​ទៅ​រក​លុយ​មក​ទិញ​ម្ហូបអាហារ ។ មាន​ពេល​មួយ​ដោយសារ​តែ​អ្នកក្រុង​កំពង់ចាម ឃើញ​គាត់​ក្រ​ក៏​ជួយ​ផ្តល​កង់​១​គ្រឿង​សម្រាប់​ទុក​ឲ្យ​ចៅ​ជិះ​ទៅ​រៀន​ផង​ដែរ ។ ស្ទើរតែ​ពេញ​មួយ​ជីវិត​ទៅ​ហើយ គឺ​ប្រកប​របរ​លក់ដូរ​នេះ​រហូត​ដល់​វ័យ​៧៥​ឆ្នាំ នូវ​តែ​បន្ត​អាជីព​ដើរ​លក់​ស្វាយ ពេល​ណា​ផុត​រដូវ​នេះ គាត់​នឹង​ទិញ​បន្លែ​គេ​ដើរមក​លក់​តាម​ផ្ទះ​ក្នុង​ក្រុង​កំពង់ចាម ។ របរ​នេះ​នូវ​តែ​បន្ត​រក​លុះត្រា​ណា​ដើរ​មិន​រួច ក្នុង​ពេល​ខាង​មុខ​ទើប​គាត់​ឈប់​រក បើ​ពុំនោះ​ទេ​ចៅ​ៗ​ពិបាក នឹង​ត្រូវ​ជួប​ការ​លំបាក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ