ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ស្លា.ប់​បិទ​ភ្នែក​មិន​ជិត ​ដោយ​ឈាម​មួយ​​តំណក់​លើកដៃ​សម្លា.ប់​

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ហួស​ពី​ការ​ថ្លែង​ទៅ​ហើយ​ ដែល​បុរស​ជា​កូន​ចិត្តខ្មៅ​ម្នាក់​បាន​ចាក់​សម្លាប់​ម្តាយ​របស់​ខ្លួន​ ដោយ​​មិន​ញញើត​ដៃ​ហើយ​គេចខ្លួន​បាត់ ។ ជន​នេះ​ក៏​ត្រូវ​បាន​គេ​សង្ស័យ​ថា​ញៀន​ថ្នាំ​ផង​ដែរ ។ នេះ​ជា​ភាព​អាណោ​ច​អាធ័ម​មួយ​សម្រាប់​ស្ត្រី​ជា​ម្តាយ​ ដែល​ស្លាប់​បិទ​ភ្នែក​មិន​ជិត​ដោយសារ​តែ​ឈាម​មួយ​តំណក់​របស់​ខ្លួន​ក្លាយជា​ឃាតករ​ប្រល័យ​សង្ខារ​ខ្លួន​ជា​ម្តាយ…

ខេត្តកំពត ៖ ហួស​ពី​ការ​ថ្លែង​ទៅ​ហើយ​ ដែល​បុរស​ជា​កូន​ចិត្តខ្មៅ​ម្នាក់​បាន​ចាក់​សម្លាប់​ម្តាយ​របស់​ខ្លួន​
ដោយ​​មិន​ញញើត​ដៃ​ហើយ​គេចខ្លួន​បាត់ ។ ជន​នេះ​ក៏​ត្រូវ​បាន​គេ​សង្ស័យ​ថា​ញៀន​ថ្នាំ​ផង​ដែរ ។ នេះ​ជា​ភាព​អាណោ​ច​អាធ័ម​មួយ​សម្រាប់​ស្ត្រី​ជា​ម្តាយ​ ដែល​ស្លាប់​បិទ​ភ្នែក​មិន​ជិត​ដោយសារ​តែ​ឈាម​មួយ​តំណក់​របស់​ខ្លួន​ក្លាយជា​ឃាតករ​ប្រល័យ​សង្ខារ​ខ្លួន​ជា​ម្តាយ ។ ចំណែក​កូនប្រុស​វិញ​ក៏​បាន​បង្ហាញ​ពី​ការ​សាហាវព្រៃផ្សៃ​បំផុត ។

ហេតុការណ៍​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ មេ​សា ។ ស្ត្រី​រង​គ្រោះជា​ម្ដាយ​ត្រូវ​បាន​ចាក់​ច្រើន​កាំបិត​ស្លាប់​នៅ​លើ ផ្ទះ ។ ស្ត្រី​ជា​ម្តាយ​ឈ្មោះ រៀម ហែ​អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ដំណាក់​កន្ទួត ឃំ​ុ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។ លោក ណុ​ប នឿ​ន នាយ​រង​ប៉ុស្តិ៍​ដំណាក់​កន្ទួត​ខាងត្បូង​បានឱ្យ​ដឹង​ថា នៅ​ពេលវេលា​កើតហេតុ​នោះ​ប្ដី​ស្ត្រី​រង​គ្រោះ​បាន​ទៅ​គិតគូរ​រៀបចំ​ធ្វើ​បុ​ណ្រ​នៅ​ឯ​ផ្ទះ​ឪពុកមា នៅ​តែ​ប្រពន្ធ​និង​កូនប្រុស​ឈ្មោះ សុខ រឿ​ន ។ ពេល​បុរស​ជា​ប្ដី​ស្ត្រី​រង​គ្រោះ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​នៅ​វេលា​ម៉ោង​ជិត​១០​យប់ ស្រាប់តែ​ឃើញ​ឈាម​ហូរ​ធ្លាក់​ពីលើ​ផ្ទះ​ជោកជាំ​ដី ។ លុះ​ឡើង​ទៅ​ដល់​លើ​ផ្ទះ​ក៏​ឃើញ​ប្រពន្ធ​ស្លាប់ ដោយ​ការ​ចាក់​នឹង​កាំបិត​ត្រូវ​ក​និង​ដើមទ្រូង​ជា​ច្រើន​កន្លែង ។

លោកនាយ​រង​ប៉ុស្តិ៍​និយាយ​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា កូនប្រុស​ដែល​ចាក់​សម្លាប់​ម្ដាយ​នោះ​ជាប់​ពាក់ព័ន្ធ​គ្រឿង​ញៀន ព្រោះ​ជន​នោះ​ទើបតែ​បងប្អូន​យក​ពី​ខេត្តពោធិ៍សាត់​មក​ទេ ដោយសារ​តែ​នៅ​ខេត្តពោធិ៍សាត់​នោះ អុកឡុក​ខ្លាំង​ពេក​ព្រោះតែ​ការ​បែក​ថ្នាំ រហូត​កើត​មាន​ហិង្សា​ផង​ដែរ ទើប​នាំ​ឱ្យមក​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​វិញ ។

ទោះជា​បែប​ណា​ជន​បង្ក​ដែល​ត្រូវជា​កូន​នោះ​បាន​គេចខ្លួន​បាត់​ទៅ​ហើយ​មិន​ទាន់​ដឹងរ​ត់ទៅ​ដល់​ទីណា​ទេ ។ នេះ​ជា​ករណី​ទី​២​ហើយ​ក្នុង​ខែមេសា​នេះ​ដែល​កូន​សម្លាញ់​ឪពុក​និង​ម្តាយ​របស់​ខ្លួន ដែល​លើក​ទី​១​ស្ត្រី​ជា​កូន​វាយ​សម្លាប់​ឪពុក​ដោយសារ​តែ​ការ​បាត់​លុយ​៣០០០​រៀល​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​លើក​ទី​២ គឺ​កូនប្រុស​ចាក់​សម្លាប់​ម្តាយ​នេះឯង ដោយសារ​តែ​រោគ​ញៀន​ថ្នាំ ៕ ​

អត្ថបទសរសេរ ដោយ