ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​កម្ពុជា​រៀបចំ​ទទួល​ដំណែង​ធ្វើ​ជា​ប្រធាន​វេទិការ​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​បន្ទាប់​ពី​វៀតណាម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា និង​ប្រារ​ព្វ​ពិធី​ទទួល​ដំណែង​ជា​ប្រធាន​វេទិការ​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ពី​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ នៅ​វិមាន​រដ្ឋសភា ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា និង​ប្រារ​ព្វ​ពិធី​ទទួល​ដំណែង​ជា​ប្រធាន​វេទិការ​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ពី​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ នៅ​វិមាន​រដ្ឋសភា ។ នេះ​បើ​តាម​ការ​សេចក្តីជូនដំណឹង​របស់​អគ្គនាយក​រដ្ឋសភា ។

ការ​ប្រគល់​ដំណែង​នេះ​ធ្វើ​ឡើង​ក្រោម​អ​ធីប​តី​ភាព​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​លោកស្រី Tong Thi Phong អនុប្រធាន​អចិន្ត្រៃយ៍​រដ្ឋសភា​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ជា​តំណាង​លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ខណៈ​ដែល​លោកស្រី​ដឹកនាំ​គណៈប្រតិភូ​ជា​ខ្ពស់​រដ្ឋសភា​នៃ​សង្គមនិយម​វៀតណាម​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨​នេះ ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោកស្រី អនុប្រធាន​អចិន្ត្រៃយ៍​រដ្ឋសភា​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ផ្តោត​សំខាន់ គឺ​ការ​ផ្ទេរដំណែង​ប្រធាន​វេទិការ​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ពី​សភា​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ជូន​មក​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ពិធី​ផ្ទេរដំណែង និង​ប្រគល់​នេះ​ទង់​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (APPF) នេះ​នឹង​ប្រារ​ព្វ​ធ្វើ​នៅ​វិមាន​រដ្ឋសភា​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ ក្រោម​ធិ​បតី​ភាព​សម្តេច​ហេង សំ​រិ​ន​ប្រធានរដ្ឋសភា និង​លោកស្រី Tong Thi Phong ។

បើ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​វៀតណាម​នេះ​ដែរ គណៈប្រតិភូ​នឹង​ចូល​ក្រាប់​បង្គំ​គាល់​ព្រះមហាក្សត្រ និង​ជួប​សវនាការ​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់​ៗ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែល​មាន​ដូច​ជា ៖ ចូល​ក្រាប​បង្គំ​ទូល​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ចូល​ជួប សម្តែង​ការ​គួរសម និង​ធ្វើ​សវនាការ​ជាមួយ​សម្តេច​វិបុល​ភក្តី​សាយ ឈុំ​ប្រធាន​ព្រឹទ្ធសភា​ចូល​ជួប​សម្តែង​ការ​គួរសម និង​ផ្ទេរដំណែង ប្រគល់​ទង់​វេទិការ​សភា​អាស៊ី – ប៉ា​ស៊ី​ហ្វិ​ក ជូន​សម្តេច​ហេង​សំ​រិ​ន ប្រធានរដ្ឋសភា ។ ចូល​ជួប​សម្តេច តេ​ជោ ហ៊ុន​សែន នាយ ក​រដ្ឋមន្ត្រី ជូ​ប​ពិភាក្សា​ការងារ​ជាមួយ​លោក​នៃ​ប៉េ​ណា​អនុប្រធាន​ទី​១ ព្រឹទ្ធសភា និង​ជួប​ពិភាក្សា​ការងារ​ទ្វេរ​ភាគី​ជាមួយ​លោក ងូ​ន ញ៉ិល​អនុប្រធាន​ទី​២​រដ្ឋសភា ។

សូម​ជម្រាប​ថា ការ​ធ្វើ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​វៀតណាម​នេះ​បន្ទាប់​ពី​ការ​ធ្វើ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ចិន​ដែល​ដឹកនាំ​ដោយ​លោក Chen Wu អភិបាល​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វា​ង​ស៊ី ប្រទេស​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ