ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​អីលឿន​ម៉្លេះ! រថយន្ត​បុក​រះ​អ្នក​ដំណើរ​ស្លា.ប់​យ៉ាង​៩​នាក់

5 ឆ្នាំ មុន

ប្រទេស​កា​ណា​ដា ៖ រថយន្ត​ដឹក​ជញ្ជូន​ធុន​តូច​ពណ៌​ស​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​២៣ មេ​សា បាន​​បុក​រះ​ពួក​អ្នក​ដើរ​ក្នុង​ចម្ងាយ​ច្រើន​រយ​ម៉ែត្រ​នៅ​ទីក្រុង​តូ​រ៉ុ​ង​តូ កា​ណា​ដា ។ មនុស្ស​យ៉ាង​តិច​៩​នាក់​ស្លាប់ ហើយ​១៦​នាក់​ទៀត​រង​របួស ។…

ប្រទេស​កា​ណា​ដា ៖ រថយន្ត​ដឹក​ជញ្ជូន​ធុន​តូច​ពណ៌​ស​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​២៣ មេ​សា បាន​​បុក​រះ​ពួក​អ្នក​ដើរ​ក្នុង​ចម្ងាយ​ច្រើន​រយ​ម៉ែត្រ​នៅ​ទីក្រុង​តូ​រ៉ុ​ង​តូ កា​ណា​ដា ។ មនុស្ស​យ៉ាង​តិច​៩​នាក់​ស្លាប់ ហើយ​១៦​នាក់​ទៀត​រង​របួស ។ អ្នក​បើក​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ។

ឧប្បត្តិ​ហេតុនេះ​កើត​មាន​រង្វង់​ម៉ោង​១៣​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​នា​កណ្តាល​ក្រុង​ដែល​តាម​លោក PETER YUEN ប្រមុខ​រង​ប៉ូលិស​ក្រុង​តូ​រ៉ុ​ង​តូ​ថា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៩​នាក់ ហើយ​មនុស្ស​១៦​នាក់​រង​របួស ក្នុង​នោះ​៥​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈកា​ណា​ដា លោក RALPH GOODALE ថ្លែង​ថា នេះ​ជា​ព្រឹត្តិ​ការណ៍​ធ្ងន់ធ្ងរ​បំផុត​មួយ តែ​លោក​គូសបញ្ជាក់​ថា មក​ទល់​ពេល​នេះ​ពុំ​ទាន់​មានការ​សន្និ​ដ្ឋាន​បែប​ណាមួយ​នៅឡើយ ។ ប៉ូលិស​ធ្វើការ​ស៊ើបអង្កេត ហើយ​អាជ្ញាធរ​ចេញ​ការ​ប្រកាស​​អាសន្ន​តាម TWITTER ដោយ​លើក​ពី​រថយន្ត​កាំ​មី​ញ៉ុ​ង​ធុន​តូច​ពណ៌​ស​មួយ​បុក​រះ​មនុស្ស​ច្រើន​នាក់​នៅ​កណ្តាល​ក្រុង​តូ​រ៉ុ​ង​តូ ។

ឧប្បត្តិ​ហេតុនេះ​កើត​មាន​ខណៈ​នៅ​តូ​រ៉ុ​ង​តូ​កំពុង​មាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សន្តិសុខ​សាធា​រណៈ​​របស់ G-7 ក្រោយ​កិច្ចប្រជុំ​កាលពី​ចុង​ស​ប្តា​ហ៍​របស់​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​មហា​ឧស្សាហកម្ម​ទាំង​៧ ហៅ G-7 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ