ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ចាប់អារម្មណ៍​វិនិយោគ​លើ​អាកាសយានដ្ឋាន​

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ប្រធាន​នាយកដ្ឋាន​អាកាសយានដ្ឋាន​ថៃ​បាន​និយាយ​ថា វិនិយោគិន​ចិន​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​លើ​អាកាសយានដ្ឋាន​តូច​ៗ​របស់​ថៃ​ចំនួន​៣ ដើម្បី​ធ្វើ​ឲ្យ​អាកាសយានដ្ឋាន​ទាំងនេះ​កាន់តែ​ប្រសើរ​ឡើង ។ ប្រធាន​នាយកដ្ឋាន​អាកាសយានដ្ឋាន លោក Darun Saengchai…

ទីក្រុង​បាងកក ៖ ប្រធាន​នាយកដ្ឋាន​អាកាសយានដ្ឋាន​ថៃ​បាន​និយាយ​ថា វិនិយោគិន​ចិន​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​លើ​អាកាសយានដ្ឋាន​តូច​ៗ​របស់​ថៃ​ចំនួន​៣ ដើម្បី​ធ្វើ​ឲ្យ​អាកាសយានដ្ឋាន​ទាំងនេះ​កាន់តែ​ប្រសើរ​ឡើង ។

ប្រធាន​នាយកដ្ឋាន​អាកាសយានដ្ឋាន លោក Darun Saengchai បាន​និយាយ​ថា ៖ «អាកាសយានដ្ឋាន​ខេត្ត Buri Ram, Phetchabun និង Nakhon Rachasima ស្ថិត​នៅ​ក្នុង​គោលដៅ​របស់​ក្រុមហ៊ុន​ចិន​ទាំងនេះ » ។

ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​វិនិយោគិន​ចិន​ខាងលើ​ទេ ដោយ​លោក​និយាយ​ថា ក្រុមហ៊ុន​ទាំងនេះ​រួម​មាន ក្រុមហ៊ុន​អាកាសចរណ៍​, អចលនទ្រព្យ និង​ក្រុមហ៊ុន​រដ្ឋ​ផង​ដែរ ។

លោក​បន្ថែម​ថា វិនិយោគិន​ទាំងនេះ​នឹង​ទទួល​បាន​ជំនួយ​កម្ចី​ប្រាក់​ជាមួយ​អត្រា​ការ​ប្រាក់​ទាប​ពី​រដ្ឋាភិបាល​ចិន សម្រាប់​គម្រោង​នៅ​បរទេស ។

លោក Darun បន្ត​ថា ក្រុមហ៊ុន​បរទេស​ត្រូវ​តែ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ថៃ សម្រាប់​គម្រោង​កែ​ច្នៃ​អាកាសយានដ្ឋាន ដែល​នឹង​ប្រព្រឹត្ត​ឡើង​ក្នុង​ទម្រង់​ជា​ការ​ចាប់​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​ឯកជន ។

អាកាសយានដ្ឋាន​ក្នុង​ខេត្ត​ទាំង​៣​នេះ សុទ្ធតែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​នាយកដ្ឋាន​ខាងលើ​។ អាកាសយានដ្ឋាន​ទាំងនេះ​ស្ថិត​ក្នុង​ផែនការ​បង្កើន​គុណភាព និង​សមត្ថភាព​ក្នុង​ចំណោម​អាកាសយានដ្ឋាន​សរុប​២៨​ក្នុង​តំបន់ ដើម្បី​សម្រប​ទៅ​នឹង​កំណើន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ប្រទេស​ថៃ ។

លោក Darun និយាយ​ថា ការ​ដេញថ្លៃ​អាច​នឹង​ធ្វើ​ឡើង​នៅ​ដើមឆ្នាំ​ក្រោយ ។ លោក​ថា ៖ «នៅ​ចុងឆ្នាំ​នេះ នាយកដ្ឋាន​នឹង​ដាក់​ពាក្យ​ទៅ​កាន់​ក្រសួង​ដឹក​ជញ្ជូន ដើម្បី​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ធ្វើការ​សិក្សា​លម្អិត​លើ​អាកាសយានដ្ឋាន​ទាំង​៣ ។ ប្រសិនបើ​ដូច​ការ​គ្រោងទុក​មែន​នោះ ការ​ដេញថ្លៃ​នេះ អាច​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៩ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ