ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​​បង្រៀន​ពី​របៀប​​ចិញ្ចឹម​ត្រី​ដល់​សហ​គមន៍​​​បី​នៅ​ស្រុក​ស្ទឹង​ហាវ

13 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ កាល​ពី​​​​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា លោក​ឌួង សំអាត នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត បាន​​ដឹក​នាំ​មន្ត្រី​ជល​ផល​ចុះ​ទៅ​ណែ​នាំ​បង្ហាត់​បង្ហាញ​ពី​វិធី​សាស្ត្រ​ ​នៃ​ការ​ចិញ្ចឹម​ត្រី​ដល់​សហ​គមន៍​ប្រជា​ពល​រដ្ឋ​ស្រុក​ស្ទឹង​ហាវ ។ ការ​​បង្ហាត់​​បង្រៀន​​ពី​វិធី​សាស្ត្រ​ចិញ្ចឹម​ត្រី​នេះ​បាន​ប្រព្រឹត្ត​​ ទៅ​នៅ​ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ដែល​មាន​​​ប្រជា​ពល​រដ្ឋ​មក​ពី​សហ​គមន៍​ទាំង​បី​ឃុំ​ចូល​រួម​មាន​ឃុំ​អូរ​ ត្រេះ ឃុំ​ទំនប់​រលក និង​ឃុំ​កំពេញ។ លោក​ឌួង សំអាត បាន​លើក​ឡើង​ពី

ខេត្ត​ព្រះ​សីហនុ ៖ កាល​ពី​​​​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា លោក​ឌួង សំអាត នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត បាន​​ដឹក​នាំ​មន្ត្រី​ជល​ផល​ចុះ​ទៅ​ណែ​នាំ​បង្ហាត់​បង្ហាញ​ពី​វិធី​សាស្ត្រ​​នៃ​ការ​ចិញ្ចឹម​ត្រី​ដល់​សហ​គមន៍​ប្រជា​ពល​រដ្ឋ​ស្រុក​ស្ទឹង​ហាវ ។ ការ​​បង្ហាត់​​បង្រៀន​​ពី​វិធី​សាស្ត្រ​ចិញ្ចឹម​ត្រី​នេះ​បាន​ប្រព្រឹត្ត​​ទៅ​នៅ​ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ដែល​មាន​​​ប្រជា​ពល​រដ្ឋ​មក​ពី​សហ​គមន៍​ទាំង​បី​ឃុំ​ចូល​រួម​មាន​ឃុំ​អូរ​ត្រេះ ឃុំ​ទំនប់​រលក និង​ឃុំ​កំពេញ។ លោក​ឌួង សំអាត បាន​លើក​ឡើង​ពី​​​របៀប​ចិញ្ចឹម​ត្រី​របស់​សហ​គមន៍​​ដែល​បាន​​ទទួល​ជោគ​ជ័យ​លើ​ការ​ចិញ្ចឹម​ គឺ​យើង​ត្រូវ​ជីក​ស្រះ​ឱ្យ​បាន​សម​ស្រប បន្ទាប់​មក​​ត្រូវ​បញ្ចូល​ទឹក​ទៅ​​ក្នុង​ស្រះ រួច​​ដាក់​ដី​ដំបូក​នៅ​បាត​ស្រះ និង​ដាក់​លាមក​គោ ឬ​ក្របី​ព្រម​ទាំង​​ចិញ្ច្រាំ​ដើម​ទន្ទ្រាង​ខែត​​ដាក់​រាយ​តាម​មាត់​ស្រះ​ទុក​រយៈ​ពេល​ពីរ​ទៅ​បី​សប្តាហ៍ ដើម្បី​ឱ្យ​កើត​ជា​កូន​ជន្លេន​ក្រហម ហើយ​​​យើង​ចាប់​ផ្តើម​​លែង​ពូជ​ត្រី ឬ​កូន​​​ត្រី​។

លោក​បន្ត​ថា នៅ​ក្នុង​ស្រះ​​គប្បី​ដាំ​ត្រកួត ឬ​កញ្ឆែត​ផង​ដែរ ដើម្បី​រក្សា​លំនឹង​សីតុណ្ហ​ភាព​នៅ​ក្នុង​ទឹក ​និង​ជា​ជម្រក​ត្រី​​ផង ។ លោក​ឌួង សំអាត បាន​បន្ត​ថា ការ​ចិញ្ចឹម​ត្រី​អណ្តែង​​តាម​បែប​លក្ខណៈ​ជីក​ក្រឡុក​ដាក់​តង់ ឬ​ចិញ្ចឹម​ក្នុង​អាង​គឺ​យើង​ត្រូវ​ដាក់​ទឹក​ចូល​ ​បន្ទាប់​មក​លែង​ពូជ​កូន​ត្រី​អណ្តែង ចូល​ទៅ​ក្នុង​ទឹក​​នោះ​ និង​ឱ្យ​ចំណី​​បាន​ទៀង​ទាត់ ហើយ​ក្នុង​ការ​ចិញ្ចឹម​បែប​នេះ ត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​ទឹក ​ក្នុង​ទឹក​១០០% ត្រូវ​បង្ហូរ​ចេញ​ ៥០% និង​ដាក់​ចូល​វិញ​៥០% ដែរ ។ លោក​នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​​ផល​ខេត្ត​ព្រះ​សីហនុ ក៏​បាន​ពាំនាំ​បណ្តាំ​ផ្ញើ​របស់​លោក​បណ្ឌិត ចាន់ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ និង​លោក​ណៅ ធួក ប្រធាន​ជល​ផល​ជូន​ដល់​ប្រជា​ពល​រដ្ឋ​​ សុំ​​ឱ្យ​បង​ប្អូន​​ចេះ​កែ​ច្នៃ​មុខ​របរ​ចិញ្ចឹម​ត្រី​ដូច​ខាង​លើ ដោយ​កុំ​រស់​នៅ​ពឹង​ផ្អែក​​តែ​លើ​ធម្ម​ជាតិ​ ត្រូវ​ចេះ ស្រាវ​​ជ្រាវ​ឯក​សារ​នៃ​ការ​ចិញ្ចឹម​ត្រី​ រក​បទ​​ពិសោធន៍​​ល្អៗ និង​ត្រូវ​ចេះ​ទំនាក់​ទំនង​គ្នា​ពី​សហ​គមន៍​មួយ​ទៅ​សហ​គមន៍​​មួយ​ទៀត ដើម្បី​​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​​ទៅ​មក។

លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាន​បង្ហាត់​បង្ហាញ​ពី​វិធី​សាស្ត្រ​នៃ​ការ​ចិញ្ចឹម​ត្រី​ដល់​​​ប្រជា​ពល​រដ្ឋ​សហ​គមន៍​ទាំង​បី​ឃុំ​នៅ​ស្រុក​ស្ទឹង​ហាវ រួច​មក លោក​ឌួង សំអាត និង​សហ​ការី​ជំនាញ​ជល​ផល​ខេត្ត​ព្រះ​សីហនុ បាន​បន្ត​​ដំណើរ​ទៅ​​ស្រុក​ព្រៃ​នប់​ទៀត ដើម្បី​ចូល​រួម​ពិនិត្យ​មើល​ការ​ចិញ្ចឹម​ត្រី​ឆ្ពង់ ​នៅ​ក្នុង​បែរ របស់​សហ​គមន៍​ស្រុក​ព្រៃ​នប់ និង​បាន​ផ្តល់​ជូន​​កូន​ត្រី​ចំនួន​១១.៣៥០​សំរាប់​ការ​ចិញ្ចឹម​ក្នុង​ស្រះ និង​៦.៥០០​កូន​ទៀត​​សំរាប់​ចិញ្ចឹម​នៅ​ក្នុង​បែរ។
លោក​នាយ​ខណ្ឌ រដ្ឋ​បាល​ជល​ផល​បាន​ផ្តាំ​ផ្ញើ​ដល់​​​​ប្រជា​ពល​រដ្ឋ​ក៏​ដូច​ជា​សហ​គមកន៍​ត្រូវ​​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​យា៉ង​ណា​​ឱ្យ​បាន​ទទួល​​ជោគ​ជ័យ​​ក្នុង​ការ​ចិញ្ចឹម​ត្រី​នោះ។ លោក​បញ្ជាក់​​ថា បើ​សិន​ជា​គំរោង​សាក​ល្បង​នៃ​ការ​ចិញ្ចឹម​ត្រី​នេះ ទទួល​បាន​ជោគ​ជ័យ​គ្រប់​សហ​គមន៍ ពេល​នោះ​ហើយ​ដែល​ជា​ការ​លើក​​ទឹក​ចិត្ត​ដល់​អង្គ​ការ​ម្ចាស់​គំរោង​ដែល​ជា​អ្នក​ផ្តល់​ថវិកា​ផ្គត់​ផ្គង់​នៃ​កម្ម​វិធី​នេះ ។ ហើយ​ក៏​ជា​ការ​ចូល​រួម​ចំណែក​​ការ​កាត់​បន្ថយ​​ភាព​ក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ​ជា​មួយ​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ និង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹក​នាំ៕