ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបដឹងរឿងដែល​ប្តី​ស្លា.ប់ក្បែ​រ​គុម្ពចេក និង​ប្រពន្ធស្លា.ប់លើផ្ទះ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​អ្នកស្រុក​ប្រទះ​ឃើញ​បុរស​ជា​ប្តី​ដេក​ស្លាប់​នៅ​ក្បែរ​គុម្ព​ចេក​ខាងក្រោយ​ផ្ទះ ចំណែក​ប្រពន្ធ​វិញ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​លើផ្ទះ​ឈើ​ ដោយ​មាន​ស្នាម​ចាក់​.ក​​ហូរ​ឈាមក្រហម​ច្រាល​គួរ​ញាក់សាច់ ។ ករណី​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​២៣…

ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​អ្នកស្រុក​ប្រទះ​ឃើញ​បុរស​ជា​ប្តី​ដេក​ស្លាប់​នៅ​ក្បែរ​គុម្ព​ចេក​ខាងក្រោយ​ផ្ទះ ចំណែក​ប្រពន្ធ​វិញ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​លើផ្ទះ​ឈើ​ ដោយ​មាន​ស្នាម​ចាក់​.ក​​ហូរ​ឈាមក្រហម​ច្រាល​គួរ​ញាក់សាច់ ។ ករណី​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​២៣ មេ​សា ស្ថិត​នៅ​ភូមិ​អំពិល ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ។

លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​​ ដែល​ស្លាប់​ទាំង​ពីរ​នាក់​នេះ​ ប្តី​ឈ្មោះ ឡា​ច ធា អាយុ​៣៨​ឆ្នាំ ប្រកប​របរ​ចិញ្ចឹម​ត្រី និង​ប្រពន្ធ​ឈ្មោះ ស ស្រី​ណេ​ង អាយុ​៣៦​ឆ្នាំ មានកូន​ស្រី​ម្នាក់​អាយុ​១០​ឆ្នាំ ។ លោកស្នងការ​រង​ប្រាប់​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​ចាត់​ឱ្យ​រូប​លោក​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កាន់​ផ្ទះ​កើតហេតុ​បន្ទាន់ ​ដោយ​មាន​កិច្ចសហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរ​បាល​ស្រុក​ស្រី​សន្ធរ បើក​ប្រតិបត្តិការ​ស៊ើបអង្កេត​ និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព ដើម្បី​រក​មូល​ហេតុ​ឱ្យ​ច្បាស់​ថា តើ​ការ​ស្លាប់​នេះ​បណ្តាល​មក​ពី​អ្វី ?

តាម​ការ​សន្និដ្ឋាន​ជំហាន​បឋម​លើ​ករណី​នេះ គឺ​អាច​ជា​ទ​ង្វើ​របស់​ប្តី​ដែល​បាន​លួច​ចាក់ក​ប្រពន្ធ​ពេល​នាង​កំពុង​​ដេក​លក់​ បណ្តាល​ឱ្យ​ប្រកាច់​ស្លាប់​យ៉ាង​វេទនា ។ រីឯ​ប្តី​កំណាច​បន្ទាប់​ពី​ចាក់.ក​ប្រពន្ធ​បាន​សម្រេច​ហើយ ក៏​បាន​ព្យាយាម​រត់គេច​ខ្លួន ​ដើម្បី​កុំឱ្យ​សមត្ថកិច្ច​ចាប់ តែ​ទេវតា​មិន​ជួយ​ក៏​បាន​អស់ខ្យល់​ដួល​ស្លាប់​នៅ​តាម​ផ្លូវ​ក្បែរ​គុម្ព​ចេក ដែល​ការ​ស្លាប់​នេះ​មិន​មាន​ស្លាកស្នាម​អ្វី​នៅ​លើ​ខ្លួនប្រាណ​នោះ​ទេ ។ ហេតុផល​នេះ​ត្រូវ​បាន​ប៉ូលិស​ពន្យល់​ថា តាម​ការ​សាកសួរ​បង្ហាញ​ថា បុរស​ជា​ប្តី​បាន​កើតរោគ​ប្រចណ្ឌ ហើយ​ប៉ុន្មាន​ថ្ងៃមុន​ពេល​កើតហេតុ ជន​នេះ​មិន​ហូប​បាយ​នោះ​ទេ លុះ​មក​ដល់​យប់​ថ្ងៃ​ទី​២២ មេ​សា នៅ​ពេល​ដែល​ប្រពន្ធ​កំពុង​ដេក​លង់លក់​ក្នុង​ដំណេក ប្តី​កំណាច​នោះ​ក៏​បាន​យក​កាំបិត​ទៅ​ចាក់​បំពង់ក​ប្រពន្ធ​បណ្តាល​ឱ្យ​បាញ់​ឈាម​ប្រកាច់​ស្លាប់​ភ្លាម​ៗ ។

ប្រភព​បាន​បន្ត​ថា បន្ទាប់​មក​ជន​ដៃដល់​បាន​ព្យាយាម​រត់គេច​ខ្លួន​ចេញពីផ្ទះ​ បាន​ចម្ងាយ​ប្រមាណ​ជា​២.០០០​ម៉ែត្រ ក៏​ដួល​ស្លាប់​ដោយសារ​តែ​ខ្យល់គរ ព្រោះតែ​មិន​បាន​ហូប​បាយ​ប៉ុន្មាន​ថ្ងៃ​មក​ហើយ និង​ម្យា​៉​ង​ទៀត​ប្រហែលជា​ជន​នេះ​តក់ស្លុត​ភិតភ័យ​នឹង​ការ​តាម​ចាប់ខ្លួន​របស់​សមត្ថកិច្ច​ផង ៕ ​

អត្ថបទសរសេរ ដោយ