ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២​ថ្ងៃ​មនុស្ស​លង់ទឹក​ស្លា.ប់​៣​នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ​រយៈពេល​២​ថ្ងៃ​មាន​គ្រោះថ្នាក់​ស្លាប់​ដោយ​លង់ទឹក​ចំនួន​៣​នាក់ (​ស្ត្រី​ម្នាក់​) ក្រោយ​បញ្ចប់​ថ្ងៃ​បុណ្យ​ឆ្នាំ​ថ្មី​ឆ្នាំច ឆ្នាំ​២០១៨ ។ ករណី​ទី​១.​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ​រយៈពេល​២​ថ្ងៃ​មាន​គ្រោះថ្នាក់​ស្លាប់​ដោយ​លង់ទឹក​ចំនួន​៣​នាក់ (​ស្ត្រី​ម្នាក់​) ក្រោយ​បញ្ចប់​ថ្ងៃ​បុណ្យ​ឆ្នាំ​ថ្មី​ឆ្នាំច ឆ្នាំ​២០១៨ ។
ករណី​ទី​១.​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ត្រពាំង​កំណប់ ស្ថិត​ភូមិ​កំណប់ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក មាន​ជន​រង​គ្រោះ​ម្នាក់​លង់ទឹក​ស្លាប់​មានឈ្មោះ ឡូយ ឈិ​ន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ក្លែង​ពណ៌ ឃុំ​ស្លរ​ក្រាម ។ ត្រូវ​បាន​អ្នកស្រុក​ប្រទះ​ឃើញ​អណ្តែត​ទឹក​លង់​ស្លាប់​ដោយ​មូលហេតុ​ជីវភាព​ជួប​ការ​លំបាក​ផឹកស្រា​ស្រវឹង​ចុះ​បេះ​ក្រអៅឈូក​ក្នុង​បឹង​កំណប់​លង់ទឹក នៅ​ម៉ោង​០៣​ល្ងាច រហូត​ដល់​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ដដែល​ទើប​រក​ឃើញ ។

ករណី​ទី​២.​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្ទឹង​ស្ថិត​ភូមិ​ខ្ទុ​ម​រាយ​កើត ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី មាន​ជន​រង​គ្រោះ​ម្នាក់​លង់ទឹក​ស្លាប់​មានឈ្មោះ ម៉ោង សូ ភេទ​ប្រុស អាយុ​៨៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ដែល​ប្រទះ​ឃើញ​ម៉ោង​០៤​ល្ងាច​ថ្ងៃ​ដដែល ។ មូលហេតុ​ដោយ​ជន​រង​គ្រោះ​ទឹក​ឡើង​បាន​ចុះ​ដក​ម​ង្គោ​ល​ស្ពាន​រំកិល​ឡើង​លើ​បាន​រអិល​ធ្លាក់​ចូល​ទឹក​ជ្រៅ​លង់​ស្លាប់ ។

ករណី​ទី​៣.​កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ប្រឡាយ​ស្ពាន​ក្រឡ ស្ថិត​ភូមិ​តា​អ៊ិ​ន ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូ​រី មាន​ជន​រង​គ្រោះ​ម្នាក់​លង់ទឹក​ស្លាប់​ឈ្មោះ សង ភូ ភេទ​ប្រុស អាយុ​១០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​ម៉ោង​០៤​រសៀល​ថ្ងៃ​ដដែល ។ មូលហេតុ​ក្មេង​ប្រុស​រង​គ្រោះ​ទៅ​លេង​ទឹក​ប្រឡាយ​បណ្ដាល​លង់​ស្លាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ