ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ព្រមា​ន​ដាក់​វិធានការ​ចំពោះ​កម្លាំង​នគរបាល​ណា​ដែល​មិន​គោរព​វិន័យ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ព្រមាន​ដាក់​វិធានការ​ចំពោះ​កម្លាំង​នគរបាល​ណា​ដែល​មិន​គោរព​វិន័យ និង​ច្បាប់ ដើរ​សេរី​មិន​ធ្វើការ​ងារ​ដែល​លើក​ឡើង​ក្នុង​ពិធី​ប្រជុំ​គោរព​ទង់ជាតិ នៅ​ថ្ងៃ​ទី​២៣…

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ព្រមាន​ដាក់​វិធានការ​ចំពោះ​កម្លាំង​នគរបាល​ណា​ដែល​មិន​គោរព​វិន័យ និង​ច្បាប់ ដើរ​សេរី​មិន​ធ្វើការ​ងារ​ដែល​លើក​ឡើង​ក្នុង​ពិធី​ប្រជុំ​គោរព​ទង់ជាតិ នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។

ក្រោយ​ពេល​គោរព​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​មាន​ប្រសាសន៍​ទៅ​កាន់​កងកម្លាំង​ថា កងកម្លាំង​នគរបាល​ជាតិ​មាន​តួន​នាទី និង​ភារកិច្ច​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ ត្រូវ​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​បាន​ល្អ ។

លោក​បាន​បញ្ជាក់​ថា មាន​កង​ម្លាំ​ង​នគរបាល​ខេត្ត ស្រុក ក្រុង​មួយ​ចំនួន​ធំ បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​បាន​ល្អ​ប្រសើរ តែ​មាន​កម្លាំង​នគរបាល​មួយ​ចំនួន​តូច មិន​គោរព​ច្បាប់ និង​វិន័យ​កងកម្លាំង ដើរ​សេរី​មិន​ធ្វើ​ការងារ​ប៉ះពាល់​ដល់​អង្គភាព ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​ព្រមាន​ដាក់​វិធានការ​ថា បើ​កម្លាំង​នគរបាល​ខេត្ត ស្រុក ក្រុង​ណាមួយ​មិន​គោរព​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​ទេ ដើរ​សេរី​មិន​ធ្វើការ​ត្រូវ​ចាត់ការ​តាម​ច្បាប់​កងកម្លាំង​នគរបាល​ជាតិ ។ ពង្រឹង​ការងារ​ដល់​កងកម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​អង្គភាព​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​សង្គម​ឲ្យ​បាន​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ