ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់ ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​៣៥​ម៉ែត្រ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់ ដោយ​ក្នុង​ដៃ​ខាងស្តាំ​កាន់​ខ្សែភ្លើង​ជាប់​នឹង​ដៃ សង្ស័យ​ឆក់​ខ្សែភ្លើង​ស្លាប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់ ដោយ​ក្នុង​ដៃ​ខាងស្តាំ​កាន់​ខ្សែភ្លើង​ជាប់​នឹង​ដៃ សង្ស័យ​ឆក់​ខ្សែភ្លើង​ស្លាប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ ២០១៨​នេះ នៅ​ចំណុច​ខាងជើង​ផ្ទះ​របស់​ជន​រង​គ្រោះ​ចម្ងាយ​៣៥​ម៉ែត្រ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរ​គ្រោះ​មានឈ្មោះ យឹ​ម ផល្លា (​ហៅ​ម៉ៅ​) អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​អង្កាញ់ ឃុំ​ប្រ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បាន​ដើរ ចេញពីផ្ទះ​ឡើង​ថ្នល់ជាតិ តែ​មិនដឹង​ថា មានរឿង​អី​កើតឡើង ស្រាប់តែ​ជន​រង​គ្រោះ​ស្លាប់ តែ​ត្រូវ​ខ្សែភ្លើង​រាយ​តាម​ផ្លូវ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ធ្លាក់​មក​លើ​ដី​ឆក់​ស្លាប់​នៅ​ចំណុច​ខាងជើង​ផ្ទះ​របស់​ខ្លួន​ចម្ងាយ​៣៥​ម៉ែត្រ ដោយ​ម្រាមដៃ​ខាងស្តាំ​កាន់​ខ្សែភ្លើង​ជាប់​។

ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ស្រុក​ចុះ​ពិនិត្យ លើ​ខ្លួន​សាកសព បាន​រក​ឃើញ​ថា សព​មិន​មាន​ស្នាក​ស្នាម​អ្វី​សោះ មាន​តែ​ស្នាម​ខ្លោច​គល់​ម្រាមដៃ​ស្តាំ ៣​ម្រាម សមត្ថកិច្ច​ជំនាញ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ