ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​បញ្ហា​នេះ​ខាង​ណា​អាច​បំភ្លឺ​ឲ្យ​ច្បាស់លាស់ កុំ​ឲ្យ​ពលរដ្ឋ​ក្ដៅក្រហាយ​អី

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រ​ព​ន្ធ័​ផ្លូវ​ស្ពាន​រំដោះ​ទឹក​មួយ​កន្លែង​នៅ​តាម​បណ្ត​យ​ផ្លូវជាតិ​លេខ​១ បើ​ទៅ​ពី​រាជធានី​ភ្នំពេញ​មាន​ចម្ងាយ ប្រហែល​ជាង​៤០​គីឡូម៉ែត្រ ត្រង់​ចំណុច​ស្ពាន​ជប៉ុន​ទី​១ ស្ថិត​ក្នុងភូមិ​សំរោង​ក្អែ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ ប្រ​ព​ន្ធ័​ផ្លូវ​ស្ពាន​រំដោះ​ទឹក​មួយ​កន្លែង​នៅ​តាម​បណ្ត​យ​ផ្លូវជាតិ​លេខ​១ បើ​ទៅ​ពី​រាជធានី​ភ្នំពេញ​មាន​ចម្ងាយ ប្រហែល​ជាង​៤០​គីឡូម៉ែត្រ ត្រង់​ចំណុច​ស្ពាន​ជប៉ុន​ទី​១ ស្ថិត​ក្នុងភូមិ​សំរោង​ក្អែ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ត្រូវ​បាន​បុគ្គល​ម្នាក់​នៅ​តែ​បន្ត​ដាក់​គ្រឿងចក្រ​លើក​ទំនប់​បិទ​ជិត​ពី​ខាង​មុខ​ស្ពាន​សម្រាប់​រំដោះ​ទឹក​នេះ តែ​ម្តង​។ ដែល​សកម្មភាព​នេះ​បាន​នឹង​កំពុង​តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សំរោង​ក្អែ​ទាំងមូល មានការ​ព្រួយបារម្ភ យ៉ាង​ខ្លាំង​នូវ​បញ្ហា​គ្រោះ​ទឹកជំនន់​ជន់​លិច​ប៉ះពាល់​ដល់​ផ្ទះសម្បែង និង​ផលដំណាំ​របស់​ពួក​គាត់​នា​រដូវ​ទឹក​ដំឡើង​។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សំរោង​ក្អែ បាន​លើក​ឡើង​ថា កាលពី​អំឡុង​ឆ្នាំ​២០០០​គ្រោះ​មហន្តរាយ​ទឹកជំនន់​បាន​ឡើង​ធំ បណ្តាល​ឲ្យ​ផ្ទះសម្បែង និង​ផលដំណាំ​របស់​ពលរដ្ឋ​រាប់រយ​ហិ​កតា​រង​ការ​ខូចខាត​។ ជា​ពិសេស​ក្តី​ព្រួយបារម្ភ​របស់​ពលរដ្ឋ ខ្លាំង​បំផុត​នោះ​គឺ​ខ្លាច​ទឹកជំនន់​ហូរ​បុក​ដាច់​ថ្នល់ជាតិ​លេខ​១​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​។

ប៉ុន្តែ​ដោយ​មានការ យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​យក​កម្លាំង​ទ័ព រាប់រយ​ពាន់​នាក់​មក​ត្រៀម​ប្រចាំការ​ចាំ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ទាំង​យប់​ទាំង​ថ្ងៃ​។ ដោយ​ភាព​ឆ្លាត​វៃ​របស់ សម្តេច​តេ​ជោ ក៏​បាន​រិះរក​វិធីសាស្ត្រ​កាយ​ផ្តាច់​ផ្លូវជាតិ​លេខ​១​ជា​ច្រើន​កន្លែង ដើម្បី​ឲ្យ​មាន​ប្រ​ព​ន្ធ័​ទឹក​ហូរ​ចេញ​ទើប​ទប់ទល់ ស្ថានការណ៍​បាន​។ បន្ទាប់​មក​សម្តេច​បាន​ធ្វើការ​អភិវឌ្ឍន៍​ពង្រីក​ផ្លូវជាតិ​លេខ​១ និង​ស្ថាបនា​ធ្វើ​ស្ពាន​ធំ​ៗ​ត្រង់​ចំណុច ដែល​កាយ​ផ្តាច់​នោះ ដើម្បី​បើកផ្លូវ​ប្រ​ព​ន្ធ័​រំដោះ​ទឹក​កុំ​ឲ្យ​កើត​មាន​គ្រោះ​មហន្តរាយ​ទឹកជំនន់ បង្ក​ការ​លិចលង់​ប៉ះពាល់​ដល់ ការ​រស់នៅ​រស់​ពលរដ្ឋ​ជួប​ការ​លំបាក​។ ប្រជាពលរដ្ឋ​បន្ត​ថា ស្រាប់តែ​ឥឡូវ​មាន​បុគ្គល​ម្នាក់​ឈ្មោះ ស៊ិ​ន ណា​រី ហៅ​(​ឡាក់​) បាន​មក​អះអាង​ថា ដី​ចំណុច​មុខ​ស្ពាន​ជប៉ុន​ទី​១ ក្នុងភូមិ​.​ឃុំ​ខាងលើ​នេះ ជា​ដី​កម្ម​សិទ្ធ​របស់​គាត់​បាន​ទិញ​ពី​ម្ចាស់​ដើម តាំងពី​មុន​ស្ពាន​មិន​ទាន់​ធ្វើ ហើយ​បាន​ដាក់​គ្រឿងចក្រ​ធ្វើ​សកម្មភាព​កាយ​លើក​ទំនប់​បិទ​ជិតឈឹង​ចំ​ពីមុខ​ស្ពាន​តែ​ម្តង​។

បើ​ទោះបីជា​ពួក​គាត់​ជា​ពលរដ្ឋ​សូម​សំណូមពរ​តវ៉ា​រហូត​ដល់​កម្លាំង​ចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កៀនស្វាយ​ចុះ​មក​អន្តរាគមន៍​សម្របសម្រួល​ណែនាំ​ឲ្យ​បុគ្គល​ឈ្មោះ ស៊ិ​ន ណា​រី ម្ចាស់​ដី​នោះ​ធ្វើ​ត្រូវ​ទុក​ផ្លូវទឹក និង​ដាក់​លូ​ខាងជើង​ខាងត្បូង យ៉ាងណា​ក៏​ដោយ​ក៏​បុគ្គល​នេះ​មិន​អនុវត្ត​តាម​ដែរ​។ បាន​ន័យ​ថា យល់ព្រម​តែ​ពីមុខ​អាជ្ញាធរ ពេល​អាជ្ញាធរ​ទៅ​បាត់​បុគ្គល​នេះ​នៅ​តែ​បន្តសកម្មភាព​យ៉ាង​គឃ្លើន​។ ប្រជាពលរដ្ឋ​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង នា​ពេល​រដូវ​ទឹក​ឡើង​គ្មាន​ប្រ​ព​ន្ធ័​សម្រាប់​ឲ្យ​ទឹក​ហូរ​ចេញ​ដែល​នាំ​ឲ្យ​ទឹក​ចាល​បុក​ចូល​មក​ក្នុងភូមិ​ប៉ះពាល់​ផលដំណាំ និង​លិច​ផ្ទះសម្បែង​។ ជា​ពិសេស​ខ្លាច​ទឹក​ហូរ​កាត់​ផ្លូវលំ​ខាងលិច​ថ្នល់​ហូរ​ច្រោះ​ដាច់ រង​ការ​ខូចខាត​ធ្វើ​ឲ្យ​ពួក​គាត់ ជួប​ការ​លំបាក​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​ឡើង​ពី​បឹង​យក​ឡើង​មក​ផ្ទះ​។ ណាមួយ​ព្រួយបារម្ភ​ពី​បញ្ហា​ខ្លាច​អត់​មាន​ផ្លូវ​ទូក របស់​អ្នកនេសាទ​ចេញចូល​ខែ​ទឹក​ឡើង​ទៀត​ផង​។

ហេតុ​ដូច្នេះ​ប្រជាពលរដ្ឋ​សូម​សំណូមពរ​សូម​ឲ្យ សម្តេច​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​ទប់ស្កាត់ និង​បើកផ្លូវ​រំដោះ​ទឹក​ឲ្យ​បាន​ដូច​ដើម​វិញ​ផង​។ ពាក់​ព​ន្ធ័​បញ្ហា​ខាងលើ​នេះ​លោក ជន់ ប៉េង​ឡុ​ង ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តកណ្តាល​ក៏​ធ្លាប់​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​តាម​ទូរស័ព្ទ​យ៉ាង​ខ្លី​ថា លោក​បញ្ជា​ឲ្យ​ស្រុក​ចុះ​ទៅ​ធ្វើ​ហើយ​។ ចំណែក​លោក លឹ​ម ចាន់​សុ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្តកណ្តាល ក៏​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ចាំ​លោក​ចាត់​មន្ត្រី​ជំនាញ​ចុះ​មក​ហាមឃាត់​ដែរ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​បុគ្គល​ឈ្មោះ ស៊ិ​ន ចាន់​ណា​រី នេះ​នៅ​តែ​បន្ត​ដាក់​គ្រឿងចក្រ​ធ្វើ​សកម្មភាព​លើក​ទំនប់​ខ្ពស់ ទៅ​ៗ​ឡើង​ចង់​ស្មើ​ថ្នល់ជាតិ​ទៅ​ហើយ មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់​ព​ន្ធ័​ណាមួយ ចុះ​មក​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ​។

បើ​តាម​ប្រភព​ពី​មន្ត្រី​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​សាលាឃុំ​សំរោង​ធំ សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា តាម​ពិត​ដី​របស់​ឈ្មោះ ស៊ិ​ន ចាន់​ណា​រី ហៅ​ឡាក់ នេះ​គេ​ទិញ​តាំងពី​ជំនាន់​លោក ឃឹម បូ នៅ​ធ្វើ​ជា​អភិបាលខេត្ត​មក​ម្លេះ​។ តែ​គាត់​ទទួលមរណៈភាព​យូរ​ឆ្នាំ​ហើយ ហើយ​ដី​នេះ​ប្រហែលជា​រាជរដ្ឋាភិបាល ដោះស្រាយ​គោលនយោបាយ​ផល​ប៉ះពាល់​ផ្លូវ​រួចរាល់​អស់ហើយ​។ ប៉ុន្តែ​បុគ្គល​នេះ​ខូច​មិន​ត្រឹមតែ​បិទផ្លូវ​ទឹក​ខាង​មុខ​ស្ពាន ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​បំណង​រំលោភ​យក​ចាក់​ដី​លុប​បុក​មក​ដល់​ថ្នល់ជាតិ និង​បម្រុង​បិទផ្លូវ​ខាងក្រោម​ស្ពាន​មិន​ឲ្យ​ពលរដ្ឋ​ដើរ​ឆ្លងកាត់​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ